**សម្ដេចតេជោ វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន CCCC ដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក**ប្រជាពលរដ្ឋ១៣០គ្រួសារ ដែលមានវិវាទដីធ្លីស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យពួកគេទទួលបានយុត្តិធម៌ និងកាន់កាប់ដីរបស់គេជាកម្មសិទ្ធិស្របច្បាប់**«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សាសម្រួចរចនាសម្ព័ន្ធការងារនៃអង្គភាពចំណុះ ជៀសវាងការអនុវត្តតួនាទីជាន់គ្នា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចុះហេដ្ឋាលេខាលើឯកសារសហប្រតិបតិ្តការជាច្រើនជាមួយក្រសួងព័ត៌មាននិងវិទ្យុនៃប្រទេសបង់ក្លាដែសជាដើម**ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល៖ ការរៀបចំឱ្យមានការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺដើម្បីលើកកម្ពស់ អភិបាលកិច្ចល្អក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន**យុវជន និងអ្នកពាក់ព័ន្ធស្នើឱ្យរាជរដ្ឋាភិបាលទប់ស្កាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង**អុីរ៉ាក់ កំពុងពិចារណាចាកចេញពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC) ប្រសិនបើមិនអនុញ្ញាតឱ្យខ្លួនបង្កើនការផលិតប្រេងក្នុងកម្រិតខ្ពស់នោះទេ**ភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយឥទ្ធិពលព្យុះត្រូពិកបង្ខំឱ្យអាជ្ញាធរតៃវ៉ាន់ បិទការិយាល័យធ្វើការ និងសាលារៀនជាច្រើន**ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលជាតិបារាំង ផ្អាកដំណើរការម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ២គ្រឿង ដើម្បីកុំឱ្យទឹកក្តៅដែលបញ្ចេញពីរោងចក្រ ហូរចូលទៅក្នុងទន្លេ និងបំផ្លាញបរិស្ថាន**វ៉េណេស៊ុយអេឡា៖ ក្រុមអ្នកជួយសង្រ្គោះ បានពន្លឿនការតាមស្វែងរក និងជួយសង្រ្គោះមនុស្សកំពុងជាប់នៅក្រោមគំនរអគារដែលបាក់រលំបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរ**ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍធនធានមនុស្ស**អ្នកវិ​ភាគ​បង្ហាញ​សុទិដ្ឋិ​និយម​ចំពោះ​ដំណើរ​ទស្សនកិច្ចនៅ​ចិនរបស់សម្តេច​​តេជោ ​ហ៊ុន សែន ជុំវិញ​​ដំ​ណោះ​ស្រាយប​ញ្ហាព្រំដែ​នកម្ពុជា និងថៃ**អ្នកវិភាគព្រមានថា ការលួចឆ្លងដែនទៅធ្វើការនៅថៃដោយខុសច្បាប់ ប្រឈមគ្រោះថ្នាក់ដល់ជីវិត និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សមធម៌យេនឌ័រ និងការងារដែលគិតគូរលើការថែទាំ»**ក្រសួងការងារ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលខ្នាតអន្តរជាតិអ៊ីស្រាអែល ពិភាក្សាពង្រឹងកិច្ចសហការបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការទីផ្សារការងារ**សម្ដេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន ៦**វិចារណកថា៖ ការពារបរិស្ថានរបស់យើង មុនពេលបាតុភូត អែលនីញ៉ូ (El Niño) មកដល់**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពសន្តិសុខ និងសុវត្ថិភាព នៃគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ខេត្តបន្ទាយមានជ័យ**អុីស្រាអែលប្រកាសយ៉ាងដាច់អហង្ការថា កងទ័ពរបស់ខ្លួននឹងដកចេញពីភាគខាងត្បូងប្រទេសលីបង់ លុះត្រាតែក្រុមហេសបូឡា ត្រូវបានរំសាយអាវុធទាំងស្រុង**សម្តេចតេជោ៖ ទំនាក់ទំនងរវាង គណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន ជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់សម្រាប់ការអនុវត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ

​ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ ៖​ ចក្ខុវិស័យដឹកនាំរបស់សម្តេចធិបតី ហ៊ុន​ ម៉ាណែត​ ស្របគ្នាទៅនឹងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងចក្ខុវិស័យនៃភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ

ភ្នំពេញ៖ថ្ងៃ​ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នាសណ្ឋាគារ Shangri-La Phnom Penh ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជាតិអេស្កាប់ អញ្ជើញជាអធិបតីក្នុងកម្មវិធីបើក នៃសិក្ខាសាលា «2025 KACPE International Public Policy Symposium» ក្រោមមូលបទ “រីកចម្រើនរួមគ្នា៖ ភាពជាដៃគូយុទ្ធសាស្ត្រកូរ៉េ-អាស៊ានឆ្ពោះទៅរកចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥” (Advancing Together: Korea-ASEAN Strategic Alliance Toward ASEAN Vision 2045) ដែលសហការរៀបចំដោយគណៈកម្មាធិការជាតិអេស្កាប់ និងគ្រឹះស្ថាន Korea Research Initiatives របស់សាកលវិទ្យាល័យ New South Wales នៃប្រទេសអូស្រ្តាលី ក្រោមការគាំទ្រពី Hyundai Motor Chung Mong-Koo Foundation (CMKF) និង Korea Foundation (KF) នៃសាធារណរដ្ឋកូរ៉េ។

សិក្ខាសាលានេះ មានគោលបំណងពិភាក្សាលើគោលនយោបាយ និងការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន សេដ្ឋកិច្ច នយោបាយបាយ សន្តិសុខ និងវប្បធម៌ និងជាពិសេសផ្តោតសំខាន់លើការបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើមនានារបស់សាធារណរដ្ឋកូរ៉េ និងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការកោតសរសើរខ្ពស់ ចំពោះការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកកម្ពស់តួនាទីរបស់កម្ពុជា នៅក្នុងដំណើរការសមាហរណកម្មតំបន់ និងនវានុវត្តន៍។ ក្រោមការចង្អុលបង្ហាញរបស់សម្តេចធិបតី កម្ពុជាបានចូលរួមសំខាន់ក្នុងការតម្រង់ផ្លូវឆ្ពោះទៅអនាគត របស់អាស៊ាន តាមរយៈការប្តេជ្ញារបស់សម្តេច ក្នុងបរិវត្តកម្មឌីជីថល ការអភិវឌ្ឍប្រកបដោយចីរភាព និងការបង្កើនភាពជាដៃគូយុទ្ធសាស្ត្រ ជាពិសេសជាមួយសាធារណរដ្ឋកូរ៉េ។ ឯកឧត្តមគូសបញ្ជាក់ថា ចក្ខុវិស័យរបស់សម្តេចធិបតី ពិតជាស្របគ្នាទៅនឹងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងចក្ខុវិស័យនៃភាពជាដៃគូយុទ្ធសាស្ត្ររវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។

ឯកឧត្តមទេសរដ្ឋមន្ត្រីថ្លែងថា បច្ចុប្បន្ន សមាហរណកម្មអាស៊ាន គឺមិនមែនត្រឹមតែជាការបង្កើនកិច្ចសហប្រតិបត្តិការប៉ុណ្ណោះទេ តែគឺជាការរួមបញ្ចូលគ្នាតែមួយ ដើម្បីឆ្ពោះទៅសម្រេចបានភាពធន់ និងអនាគតរួមគ្នា។ ឯកឧត្តម លើកឡើងថា ការវិវឌ្ឍន៍របស់កម្ពុជា អាចឆ្លុះបញ្ចាំងអំពីការវិវឌ្ឍន៍របស់អាស៊ាន ព្រោះថា កម្ពុជាបានងើបចេញពីអតីតកាលដ៏ខ្មៅងងឹង និងចាប់ផ្តើមពីចំណុចសូន្យ ប៉ុន្តែបច្ចុប្បន្នកម្ពុជាសម្រេចបានស្ថិរភាពជាតិ និងមានកំណើនសេដ្ឋកិច្ចជាទីកត់សម្គាល់ ហេតុនេះ បើកម្ពុជាអាចធ្វើបាន នោះអាស៊ានក៏នឹងអាចធ្វើបានដូចគ្នា ហើយបូករួមជាមួយកិច្ចសហប្រតិបត្តិការ ជាមួយសាធារណរដ្ឋកូរ៉េ នោះនឹងមិនមានអ្វីដែលអាស៊ាន មិនអាចសម្រេចបាននោះឡើយ។ ឯកឧត្តមបានថ្លែងបន្ថែមថា សាធារណរដ្ឋកូរ៉េ គឹជាប្រភពមួយនៃបច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់អាស៊ាន ហើយអាស៊ានគឺជាទីផ្សារដ៏ធំមួយរបស់កូរ៉េ ហេតុនេះហើយ កិច្ចសហប្រតិបត្តិការរវាអាស៊ាន និងកូរ៉េ នឹងនាំមកនូវផលវិជ្ជមានធំធេងលើសការរំពឹងទុក។

ដោយមើលឃើញបញ្ហាប្រឈមនានា ដូចជា បញ្ហាភូមិសាស្ត្រនយោបាយ ការកើនឡើងនៃការការពារនិយម និងគម្លាតឌីជីថល ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លា រវាងប្រទេសសមាជិកអាស៊ាន តាមរយៈការបង្កើនភាពជាដៃគូ ការជំរុញពាណិជ្ជកម្មនិងការវិនិយោគ និងការបង្រួមគម្លាតឌីជីថល។

ជាចុងក្រោយ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ គ្រឹះស្ថានស្រាវជ្រាវ Korea Research Initiatives របស់សាកលវិទ្យាល័យ New South Wales នៃប្រទេសអូស្ត្រាលី ដែលតែងតែមានភាពសកម្ម ក្នុងបង្កើតវេទិការសម្រាប់ការចែករំលែក និងការជំរុញឱ្យមានភាពជាដៃគូ រវាងប្រទេសអូស្ត្រាលី សាធារណរដ្ឋកូរ៉េ និងអាស៊ាន ហើយឯកឧត្តម បានថ្លែងអំណរគុណចំពោះ Hyundai Motor Chung Mong-Koo Foundation និង the Korea Foundation នៃសាធារណរដ្ឋកូរ៉េ ដែលបានគាំទ្រដល់ការរៀបចំសិក្ខាសាលា ដ៏សំខាន់នេះ។

អត្ថបទដែលជាប់ទាក់ទង