**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

អគ្គស្នងការនគរបាលជាតិ ដាក់បទបញ្ជាដល់ក្រុមការងារព័ត៌មានទាន់ហេតុការណ៍ Hotline ជនបរទេស ត្រូវពង្រឹងស្មារតីនៃការទទួលខុសត្រូវខ្ពស់តាមតួនាទី ភារិច្ចរបស់ខ្លួន ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលា

ភ្នំពេញ៖ ក្នុងពិធីប្រកាសផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពីការកែសម្រួលសមាសភាព និងភារកិច្ចរបស់ក្រុមព័ត៌មានទាន់ហេតុការណ៍ (Hotline) ជាមួយជនបរទេសនៅកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាដល់ក្រុមការងារព័ត៌មានទាន់ហេតុការណ៍ Hotline ជនបរទេស ត្រូវតែពង្រឹងស្មារតីនៃការទទួលខុសត្រូវខ្ពស់តាមតួនាទី ភារិច្ចរបស់ខ្លួន ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវេលានៅពេលមានសំណើសុំអន្ដរាគមន៍ណាមួយកើតឡើង។

ការដាក់បទបញ្ជារបស់នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានធ្វើឡើងដោយយោងទៅតាមសភាពការណ៍ និងការវិវឌ្ឍនៅលើសកលលោក ក៏ដូចជាប្រទេសនៅក្នុងតំបន់មួយចំនួនផងដែរ ដែលតម្រូវបង្កើនការយកចិត្តទុកដាក់ទៅលើការផ្ដល់ និងការចែករំលែកព័ត៌មានរវាងជនបរទេស ដែលបាននិងកំពុងរស់នៅក្នុងប្រទេសកម្ពុជា ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងន័យបង្ការ ទប់ស្កាត់ និងជួយសង្គ្រោះជនបរទេស។

នាយឧត្តមសេនីយ៍ ស ថេត ក៏បានផ្ដល់នូវអនុសាសន៍ដឹកនាំមួយចំនួន ដើម្បីឲ្យក្រុមការងារព័ត៌មានទាន់ហេតុការណ៍ Hotline ជាមួយជនបរទេសនៅកម្ពុជា របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បំពេញការងារប្រកបដោយប្រសិទ្ធភាពរួមមាន៖

ទី១៖ ប្រធាន អនុប្រធាន និងសមាជិកទាំងអស់នៃក្រុមព័ត៌មានទាន់ហេតុការណ៍ Hotline ត្រូវយកចិត្តទុកដាក់ដោយស្មារតីទទួលខុសត្រូវខ្ពស់តាមតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យបានតាមកំណត់ក្នុងសេចក្ដីសម្រេចនេះ និងមានប្រសិទ្ធភាព ជាពិសេសត្រូវខិតខំសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមមួយចំនួនឲ្យបានល្អ ដើម្បីជំរុញឲ្យការងារនេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

ទី២៖ បន្ដធ្វើទំនាក់ទំនង និងសហការឲ្យបានល្អបន្ថែមទៀតជាមួយតំណាងស្ថានទូត ស្ថានកុងស៊ុល អង្គការអន្ដរជាតិ និងវិនិយោគិនបរទេស ក្នុងការទទួល និងដោះស្រាយសំណើសុំអន្ដរាគមន៍ និងសំណូមពរនានាឲ្យល្អ និងទាន់ពេលវេលាដើម្បីលើកកម្ពស់កិត្យានុភាពជាតិ និងការជឿទុកចិត្តមកលើកងកម្លាំងមានសមត្ថកិច្ចរបស់យើង។

ទី៣៖ ត្រូវរៀបចំសមាសភាពក្រុមព័ត៌មានទាន់ហេតុការណ៍ Hotline ជនបរទេសដើម្បីប្រចាំការ២៤លើ២៤ម៉ោង នៅនាយកដ្ឋាន មន្ទីរ និងស្នងការនគរបាលរាជធានី-ខេត្ត។

ទី៤៖ អង្គភាពពាក់ព័ន្ធនីមួយៗ ត្រូវរៀបចំកន្លែងធ្វើការ ឧបករណ៍ សម្ភារ បច្ចេកទេស ដើម្បីបម្រើការងារព័ត៌មានទាន់ហេតុការណ៍ឲ្យដំណើរការបានល្អ ព្រមទាំងបង្កើតលេខទូរស័ព្ទសម្រាប់ក្រុមព័ត៌មានទាន់ហេតុការណ៍ និងចាត់តាំងមន្ដ្រីដែលចេះភាសាបរទេសឲ្យទទួលបន្ទុកកិច្ចការងារនេះ។

ទី៥៖ បណ្ដាស្នងការនគរបាលរាជធានី-ខេត្ត ត្រូវចាត់តាំងតំណាងសមាសភាពមួយរូប ដែលមានសិទ្ធិសម្រេចក្នុងការទទួលដោះស្រាយ ឬសហការអន្ដរាគមន៍ជនបរទេស ក្នុងករណីដែលទទួលសំណើផ្លូវការពីអគ្គស្នងការដ្ឋាននគរបាលជាតិ។

សូមជម្រាបថា ក្រុមព័ត៌មានទាន់ហេតុការណ៍នេះ ជាយន្ដការចាំបាច់មួយដែលត្រូវបង្កើតឡើងក្នុងគោលបំណងសំខាន់ៗ រួមមាន៖

-ការលើកកម្ពស់ប្រសិទ្ធភាព នៃការផ្លាស់ប្ដូរ និងការចែករំលែកព័ត៌មានអំពីសភាពការណ៍ និងស្ថានភាពរបស់ជនបរទេសដែលបាននិងកំពុងរស់នៅក្នុងប្រទេសកម្ពុជា ដើម្បីធានាឲ្យបាននូវសន្ដិសុខ សុវត្ថិភាព និងការពារផលប្រយោជន៍ជូនពួកគាត់ឲ្យបានល្អប្រសើរ។

-ធ្វើការសហប្រតិបត្តិការល្អ និងទំនាក់ទំនងល្អរវាងជនបរទេសទាំងឡាយដែលរស់នៅក្នុងប្រទេសកម្ពុជា និងកងកម្លាំងមានសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីផ្ដល់ព័ត៌មានទៅវិញទៅមក ក្នុងគោលដៅបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បាតុភាព អំពើភេវកម្ម អំពើដែលបង្កឲ្យមានអសន្ដិសុខ អំពើល្មើសច្បាប់ ឬបញ្ហាផ្សេងៗទៀតឲ្យបានទាន់ពេលវេលា។

-ការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសេចក្ដីសុខសុវត្ថិភាពដល់ជនបរទេសទាំងអស់ ដែលរស់នៅក្នុងប្រទេសកម្ពុជា ដោយរួមបញ្ចូលទាំងនិវេសនដ្ឋាន ទីតាំងស្ថានទូត ស្ថានកុងស៊ុល និងមន្ដ្រីការទូតទាំងអស់ដែលកំពុងមានវត្តមាននៅប្រទេសកម្ពុជា។

-ការការពារសន្ដិសុខ និងសុវត្ថិភាពជូនវិនិយោគិន និងអ្នកទេសចរណ៍បរទេសទាំងអស់ ឲ្យបានកាន់តែល្អប្រសើរ ក្នុងគោលដៅទាក់ទាញវិនិយោគិន និងអ្នកទេសចរអន្ដរជាតិចូលមកប្រទេសកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង