**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប

សម្តេចប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់បំផុតដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស

ព្រៃវែង៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលនិងចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន១២០គ្រួសារនៅស្រុកពារាំង ខេត្តព្រៃវែង។ ឯកឧត្តម សួន សុម៉ាលីន អភិបាល
នៃគណៈអភិបាលខេត្តព្រៃវែង និងឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង លោក លោកស្រី ជាអាជ្ញាធរស្រុក ពារាំង បានអញ្ជើញចូលរួមកម្មវិធីនេះផងដែរ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា ឯកឧត្តមមានកិត្តិយសដែលបានមក
ចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយអស់លោក លោកស្រីប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ទន្លេមេគង្គឆ្នាំ២០២៥ នៅស្រុកពារាំង ខេត្តព្រៃវែង នាពេលនេះ។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងមហន្តរាយបានឱ្យដឹងថានៅខេត្តព្រៃវែង ស្រុកដែលរងផលប៉ះពាល់ដោយសារទឹកជំនន់រួមមាន៖ ស្រុកស៊ីធរកណ្តាល,ស្រុកពាមជរ, ស្រុក កំពង់ត្របែក, ស្រុកកំចាយមារ, ស្រុកពាមរក៍, ស្រុកពោធិ៍រៀង, ស្រុក បាភ្នំ និងស្រុកពារាំង។

សូមជម្រាបផងដែរថា នៅក្នុងស្រុកពារាំងនៅឃុំមេសរប្រចាន់ទឹកជំនន់ បានកាត់ផ្តាច់ផ្លូវខេត្តលេខ ៣៨៣ បេ ចំនួន៣កន្លែង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ។ស្ថិតក្នុងស្ថានភាពដ៏លំបាកនេះ តាមរយៈឯកឧត្តម ប្រធានរដ្ឋសភាស្តីទីក៏ដូចជាថ្នាក់ដឹកនាំកំពូលនៃ ស្ថាប័នកំពូលៗរបស់ជាតិ មាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា បានផ្តាំផ្ញើសួរសុខទុក្ខ និងនឹករលឹកបំផុតដល់បងប្អូនទាំងអស់ដែលទទួលរងផល ប៉ះពាល់ដោយទឹកជំនន់ ក្នុងខេត្តព្រៃវែងទាំងមូល ពិសេសបងប្អូនដែលរស់នៅក្នុងស្រុកពារាំង។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានបន្តថាសម្តេចប្រធានកាកបាទក្រហមកម្ពុជា តែងតែយក ចិត្តទុកដាក់ខ្ពស់បំផុតដល់សុខទុក្ខបងប្អូននៅទូទាំងប្រទេស ហើយបានអញ្ជើញដោយផ្ទាល់ចុះសួរសុខទុក្ខនិងផ្តល់អំណោយរបស់កាកបាទក្រហមកម្ពុជាជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គឆ្នាំ២០២៥នេះ នៅតាមបណ្តាខេត្តនានា។

កាកបាទក្រហមកម្ពុជា ជាស្ថាប័នមនុស្សធម៌ដ៏ធំបំផុតនៅកម្ពុជា ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលជួបទុក្ខភ័យដោយមិនប្រកាន់ពូជសាសន៍និងនិន្នាការនយោបាយ ឡើយ ដូចពាក្យស្លោកពោលថា «ទីណាមានទុក្ខលំបាកទីនោះមានកាកបាទក្រហម»។

ឯកឧត្តម ជាម យៀប បានបន្តថា សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានណែនាំឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ បន្តតាមដានស្ថានភាពទឹកជំនន់ ពីព្រោះសម្តេចយល់ថាឆ្នាំនេះ មានទឹកជំនន់ធំដែលត្រូវត្រៀមចាត់វិធានការឆ្លើយតបឱ្យបានទាន់ ពេលវេលា ក្នុងការជួយសង្គ្រោះ ប្រជាពលរដ្ឋ និងសង្គ្រោះផលដំណាំរបស់កសិករដែលរងផលប៉ះពាល់។ទន្ទឹមនឹងនោះ ដើម្បីជាការចូលរួមចំណែកជាមួយរាជ រដ្ឋាភិបាលកម្ពុជានិងកាកបាទក្រហមកម្ពុជា និងដើម្បីជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋរបស់យើង ក្រុមតំណាងរាស្ត្រខេត្តព្រៃវែង និងថ្នាក់ដឹកនាំខេត្តព្រៃវែង បាននាំយកអំណោយជាថវិកា និងគ្រឿងឧបភោគបរិភាគមួយចំនួន មកចែកជូនបងប្អូន ដែលរងផលប៉ះពាល់ដោយទឹកជំនន់នាពេលនេះ។

បន្ទាប់មកឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹក ជំនន់ចំនួន១២០គ្រួសារដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២៥ គីឡូក្រាម ម៉ី២កេស ទឹកសុទ្ធពីយួរ ត្រីខ១២កំប៉ុង និងថវិកាមួយចំនួន៕

អត្ថបទដែលជាប់ទាក់ទង