**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង

២ឆ្នាំ ដើមអាណត្តិថ្មី សាលានគរបាលជាតិមិត្តភាព កម្ពុជា-វៀតណាម បណ្ដុះបណ្ដាលមន្ត្រីបានជិត ៥ពាន់នាក់ ក្នុង ៤៤វគ្គសិក្សា

ភ្នំពេញ៖ ក្នុងចំណោមសាលាបណ្ដុះបណ្ដាលនគរបាលជាតិ ដែលក្រសួងមហាផ្ទៃបានដាក់ពង្រាយ នៅទូទាំងប្រទេស ក៏មានដែរ សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម។ ក្នុងរយៈពេល២ឆ្នាំ គិតចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា សាលាដែលត្រូវបានក្រសួងមហាផ្ទៃ សម្រេចដាក់ឱ្យនៅចំណុះបណ្ឌិត្យសភានគរបាលកម្ពុជា មួយនេះ បានបន្តដំណើរការ ដោយបំប៉នជំនាញពិសេស រយៈពេលខ្លី ដល់មន្រ្តីនគរបាលជាតិទូទាំងប្រទេស បានចំនួន៤៤វគ្គ។

ឯកឧត្តម នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានឱ្យដឹងថា វគ្គបណ្ដុះបណ្ដាលនោះ មានសិក្ខាកាមចូលរួមសិក្សាសរុប ៤.៩២៨នាក់ ស្ដ្រី ២៣១នាក់។

បើតាម ឯកឧត្តមនាយឧត្តមសេនីយ៍ប្រធាន នៅក្នុងឆ្នាំ២០២៥នេះទៀត សាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម ក៏បាននិងកំពុងដំណើរការវគ្គចំនួន៦វគ្គ ដោយមានសិក្ខាកាមសរុប ៥៣៥នាក់ ស្រ្តី១៨នាក់។

តើសិក្ខាកាមទាំងនោះ ទទួលបានការបណ្ដុះបណ្ដាលជំនាញអ្វីខ្លះ? ឯកឧត្តម នាយឧត្តមសេនីយ៍សាស្រ្តាចារ្យ មានប្រសាសន៍ថា មានជំនាញពិសេសចំនួន១៤ឯណោះ គឺ១.ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ២.ជំនាញបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ ៣.ជំនាញការពារគោលដៅ ៤.ជំនាញអន្តរាគមន៍ពិសេស ៥.ជំនាញអន្តរាគមន៍រំដោះចំណាប់ខ្មាំង ៦.ជំនាញបង្ការនិងបង្ក្រាបសកម្មភាពចលាចល ៧.ជំនាញការពារទប់ទល់បាតុកម្ម ៨.ជំនាញសន្តិសុខផ្ទៃក្នុង ៩.ជំនាញកសាងបណ្តាញមូលដ្ឋានសម្ងាត់របស់កងកម្លាំងសន្តិសុខ ១០.ជំនាញបច្ចេកទេសព្រហ្មទណ្ឌ ១១.ជំនាញបច្ចេកទេសស្រាវជ្រាវសួរចម្លើយ ១២.ជំនាញប្រឆាំងភេរវកម្ម ១៣.ជំនាញចរាចរណ៍ផ្លូវគោក និង ១៤.បណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌។

យោងតាមរបាយការណ៍បណ្ឌិត្យសភានគរបាលកម្ពុជា វគ្គបណ្ដុះបណ្ដាលទាំងនោះ គឺសម្រាប់មន្ត្រីនគរបាលជាតិដែលបាននិងកំពុងបំពេញការងារនៅតាមអង្គភាពជំនាញ ចំណុះក្រសួងមហាផ្ទៃ និងតាមរយៈការចាត់បញ្ជូនឱ្យចូលសិក្សាស្របតាមផែនការបណ្ដុះបណ្ដាលរបស់បណ្ឌិត្យសភានគរបាលកម្ពុជា និងតម្រូវការរបស់អង្គភាពប្រើប្រាស់កងកម្លាំង។ មន្ត្រីនគរបាលដែលអាចទទួលបានការបណ្ដុះបណ្ដាលត្រូវមានលក្ខខណ្ឌ៦ចំណុច រួមមាន ១.មានអាយុមិនលើសពី៥០ឆ្នាំសម្រាប់ថ្នាក់វរសេនីយ៍ទោចុះ និង៥៥ឆ្នាំសម្រាប់ថ្នាក់វរសេនីយ៍ឯកឡើង ២.មានសុខភាពមាំមួន-កាយសម្បទាល្អ ៣.មានកម្រិតវប្បធម៌សញ្ញាបត្រមធ្យមសិក្សាបឋមភូមិឡើងទៅ ឬសញ្ញាបត្រដែលមានតម្លៃស្មើ ៤.មានឋានៈចាប់ពីនាយរងផ្នែក ដល់នាយការិយាល័យ នៃការិយាល័យជំនាញដែលពុំទាន់ឆ្លងវគ្គបំប៉នជំនាញមកពីនាយកដ្ឋាន អង្គភាព និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ៥.បានឆ្លងកាត់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល និង៦. មន្ត្រីនគរបាល ដែលគ្រប់តាមលក្ខខណ្ឌនេះ នឹងត្រូវបានលើកទឹកចិត្តក្នុងការអភិវឌ្ឍសមត្ថភាព។

ឯកឧត្តមនាយឧត្តមសេនីយ៍សាស្រ្តាចារ្យ ឯក មនោសែន បញ្ជាក់ថា ឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជំនាញនីមួយៗដោយផ្អែកតាមផែនការយុទ្ធសាស្ត្រ និងសមត្ថភាពគ្រូនគរបាលជាតិ-អន្តរជាតិមានបទពិសោធបណ្ដុះបណ្ដាល និងឈរលើគុណភាពអប់រំជាចម្បង យើងជឿជាក់ថាមន្ត្រីទាំងនោះនឹងមានចំណេះដឹង ជំនាញវិជ្ជាជីវៈនគរបាល មានសមត្ថភាព មានមនសិការស្នេហាជាតិ មានឆន្ទៈមោះមុត មានគុណធម៌ មានសីលធម៌ស្អាតស្អំ និងការទទួលខុសត្រូវលើការងារ គោរពវិន័យ គោរពប្រតិបត្តិច្បាប់ និងគោរពសិទ្ធិមនុស្ស ដើម្បីអនុវត្តយ៉ាងសកម្មលើការងារបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើស ក្នុងទិសដៅរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម និងផ្ដល់សេវានគរបាលជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង