**ប្រជាពលរដ្ឋ១៣០គ្រួសារ ដែលមានវិវាទដីធ្លីស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យពួកគេទទួលបានយុត្តិធម៌ និងកាន់កាប់ដីរបស់គេជាកម្មសិទ្ធិស្របច្បាប់**«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សាសម្រួចរចនាសម្ព័ន្ធការងារនៃអង្គភាពចំណុះ ជៀសវាងការអនុវត្តតួនាទីជាន់គ្នា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចុះហេដ្ឋាលេខាលើឯកសារសហប្រតិបតិ្តការជាច្រើនជាមួយក្រសួងព័ត៌មាននិងវិទ្យុនៃប្រទេសបង់ក្លាដែសជាដើម**ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល៖ ការរៀបចំឱ្យមានការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺដើម្បីលើកកម្ពស់ អភិបាលកិច្ចល្អក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន**យុវជន និងអ្នកពាក់ព័ន្ធស្នើឱ្យរាជរដ្ឋាភិបាលទប់ស្កាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង**អុីរ៉ាក់ កំពុងពិចារណាចាកចេញពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC) ប្រសិនបើមិនអនុញ្ញាតឱ្យខ្លួនបង្កើនការផលិតប្រេងក្នុងកម្រិតខ្ពស់នោះទេ**ភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយឥទ្ធិពលព្យុះត្រូពិកបង្ខំឱ្យអាជ្ញាធរតៃវ៉ាន់ បិទការិយាល័យធ្វើការ និងសាលារៀនជាច្រើន**ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលជាតិបារាំង ផ្អាកដំណើរការម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ២គ្រឿង ដើម្បីកុំឱ្យទឹកក្តៅដែលបញ្ចេញពីរោងចក្រ ហូរចូលទៅក្នុងទន្លេ និងបំផ្លាញបរិស្ថាន**វ៉េណេស៊ុយអេឡា៖ ក្រុមអ្នកជួយសង្រ្គោះ បានពន្លឿនការតាមស្វែងរក និងជួយសង្រ្គោះមនុស្សកំពុងជាប់នៅក្រោមគំនរអគារដែលបាក់រលំបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរ**ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍធនធានមនុស្ស**អ្នកវិ​ភាគ​បង្ហាញ​សុទិដ្ឋិ​និយម​ចំពោះ​ដំណើរ​ទស្សនកិច្ចនៅ​ចិនរបស់សម្តេច​​តេជោ ​ហ៊ុន សែន ជុំវិញ​​ដំ​ណោះ​ស្រាយប​ញ្ហាព្រំដែ​នកម្ពុជា និងថៃ**អ្នកវិភាគព្រមានថា ការលួចឆ្លងដែនទៅធ្វើការនៅថៃដោយខុសច្បាប់ ប្រឈមគ្រោះថ្នាក់ដល់ជីវិត និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សមធម៌យេនឌ័រ និងការងារដែលគិតគូរលើការថែទាំ»**ក្រសួងការងារ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលខ្នាតអន្តរជាតិអ៊ីស្រាអែល ពិភាក្សាពង្រឹងកិច្ចសហការបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការទីផ្សារការងារ**សម្ដេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន ៦**វិចារណកថា៖ ការពារបរិស្ថានរបស់យើង មុនពេលបាតុភូត អែលនីញ៉ូ (El Niño) មកដល់**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពសន្តិសុខ និងសុវត្ថិភាព នៃគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ខេត្តបន្ទាយមានជ័យ**អុីស្រាអែលប្រកាសយ៉ាងដាច់អហង្ការថា កងទ័ពរបស់ខ្លួននឹងដកចេញពីភាគខាងត្បូងប្រទេសលីបង់ លុះត្រាតែក្រុមហេសបូឡា ត្រូវបានរំសាយអាវុធទាំងស្រុង**សម្តេចតេជោ៖ ទំនាក់ទំនងរវាង គណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន ជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់សម្រាប់ការអនុវត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ**សម្តេចតេជោ៖ ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំ

ក្រុមប្រឹក្សាខេត្តកណ្តាល បើកកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៤ ដើម្បីពិនិត្យពិភាក្សា និងអនុម័តការងារសំខាន់ៗ

កណ្តាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៧ អាណត្តិទី៤ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តការងារសំខាន់ៗរបស់ខេត្ត ដែលមានរបៀបវារៈសំខាន់ៗចំនួន ១០ ដោយមានការអញ្ជើញចូលពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងមានសមត្ថកិច្ច លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញមកខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការអង្គភាពចំណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូប។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម នូ សាខន បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់គណៈអភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងក្នុងខែកញ្ញាកន្លងមក ដោយទទួលបានលទ្ធផលល្អប្រសើរ ជាពិសេស ថ្នាក់ដឹកនាំខេត្ត និងមន្ទីរជុំវិញខេត្តបានជួយឧបត្ថម្ភគាំទ្រដល់កងទ័ពជួរមុខ និងបានជួយស្វែងរកការងារជូនពលករដែលបានត្រឡប់មកពីថៃផងដែរ។ ជាងនេះទៅទៀតនោះ គឺរដ្ឋបាលខេត្តក៏បានខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយដោះស្រាយប្រជាពលរដ្ឋដែលបានរងគ្រោះដោយទឹកជំនន់តាមបណ្ដាស្រុកមួយចំនួន។

ឯកឧត្តម នូ សាខន បានថ្លែងនូវការគាំទ្រ ដល់រដ្ឋបាលខេត្តដែលបានខិតខំយ៉ាងសកម្ម ក្នុងការពង្រឹងទៅលើការងារប្រកួតប្រជែងអង្គភាពផ្ដល់សេវាគំរូរបស់ខេត្ត ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ដើម្បីលើកកម្ពស់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានកាន់តែល្អប្រសើរឡើងថែមទៀត នៅគ្រប់ទីតាំងទាំងអស់ក្នុងខេត្តកណ្តាល។

បន្ថែមពីលើនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានធ្វើការណែនាំដល់ក្រុមការងារ មន្ទីរអង្គភាពពាក់ព័ន្ធត្រូវត្រៀមខ្លួនក្នុងការរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ដែលនឹងរៀបចំធ្វើឡើងនៅតាមបណ្ដាក្រុង-ស្រុកទាំង១៣ នាពេលខាងមុខនេះ ឱ្យប្រព្រឹត្តទៅទទួលបានលទ្ធផលល្អប្រសើរ។ ក្រុមការងារត្រូវត្រៀមឯកសារឱ្យបានគ្រប់ជ្រុងជ្រោយ ត្រូវរៀបចំវេទិកានេះឱ្យមានរបៀបរៀបរយមានសណ្ដាប់ធ្នាប់ល្អ រោងពិធីត្រូវមានលក្ខណៈសមរម្យ គ្រប់មន្ទីរអង្គភាពជុំវិញខេត្ត ត្រូវចូលរួមក្នុងវេទិកានេះ ដើម្បីត្រៀមឆ្លើយតប និងដោះស្រាយនូវរាល់សំណួររបស់ប្រជាពលរដ្ឋដែលបានលើកឡើងក្នុងវេទិកានេះឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

ថ្លែងក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា ពាក់ព័ន្ធនិងបញ្ហាទឹកជំនន់រដ្ឋបាលខេត្តបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយបានបន្តការចុះសាកសួរសុខទុក្ខ ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនានា និងចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរងគ្រោះឱ្យបានឆាប់រហ័សបំផុត។

ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងករណីលង់ទឹកចំពោះកុមារ និងមនុស្សចាស់ ត្រូវគិតគូអំពីបញ្ហាសុខភាព ត្រូវរស់នៅប្រកបដោយអនាម័យ ហូបស្អាត ផឹកស្អាត។

ពាក់ព័ន្ធនិងព្រលានយន្តហោះថ្មី ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្របសម្រួលចរាចរណ៍ធ្វើដំណើរចេញចូលរបស់ថ្នាក់ដឹកនាំ ប្រតិភូឆ្លងកាត់ ក៏ដូចជាប្រជាពលរដ្ឋដែលមកលេងកម្សាន្តកុំឱ្យមានការកកស្ទះ ជាពិសេសបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការងារថែរក្សាសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនដល់សាធារណៈជនឱ្យកាន់តែល្អប្រសើរថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង