**ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍធនធានមនុស្ស**អ្នកវិ​ភាគ​បង្ហាញ​សុទិដ្ឋិ​និយម​ចំពោះ​ដំណើរ​ទស្សនកិច្ចនៅ​ចិនរបស់សម្តេច​​តេជោ ​ហ៊ុន សែន ជុំវិញ​​ដំ​ណោះ​ស្រាយប​ញ្ហាព្រំដែ​នកម្ពុជា និងថៃ**អ្នកវិភាគព្រមានថា ការលួចឆ្លងដែនទៅធ្វើការនៅថៃដោយខុសច្បាប់ ប្រឈមគ្រោះថ្នាក់ដល់ជីវិត និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សមធម៌យេនឌ័រ និងការងារដែលគិតគូរលើការថែទាំ»**ក្រសួងការងារ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលខ្នាតអន្តរជាតិអ៊ីស្រាអែល ពិភាក្សាពង្រឹងកិច្ចសហការបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការទីផ្សារការងារ**សម្ដេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន ៦**វិចារណកថា៖ ការពារបរិស្ថានរបស់យើង មុនពេលបាតុភូត អែលនីញ៉ូ (El Niño) មកដល់**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពសន្តិសុខ និងសុវត្ថិភាព នៃគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ខេត្តបន្ទាយមានជ័យ**អុីស្រាអែលប្រកាសយ៉ាងដាច់អហង្ការថា កងទ័ពរបស់ខ្លួននឹងដកចេញពីភាគខាងត្បូងប្រទេសលីបង់ លុះត្រាតែក្រុមហេសបូឡា ត្រូវបានរំសាយអាវុធទាំងស្រុង**សម្តេចតេជោ៖ ទំនាក់ទំនងរវាង គណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន ជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់សម្រាប់ការអនុវត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ**សម្តេចតេជោ៖ ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំ**ក្នុងក្របខ័ណ្ឌនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្រុមការងារបច្ចេកទេសកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា រៀបចំកិច្ចប្រជុំលើកទី២ បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបប្រតិភូក្រុមហ៊ុនចិន ដែលមានបំណងវិនិយោគបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ក្នុងខេត្តកំពង់ធំ**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ

YouTube យល់ព្រមបង់ប្រាក់ចំនួន ២៤,៥ លានដុល្លារ ដើម្បីដោះស្រាយបណ្តឹងដែល លោក ដូណាល់ ត្រាំ បានប្តឹងជុំវិញការផ្អាកគណនីរបស់លោក

បរទេស៖ បើយោង តាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ យូធូប (YouTube) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Alphabet បានយល់ព្រមបង់ប្រាក់ចំនួន ២៤,៥ លានដុល្លារអាមេរិក ដើម្បីដោះស្រាយបណ្តឹងដែលប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ បានប្តឹងទៅលើក្រុមហ៊ុននេះជុំវិញការផ្អាកគណនីរបស់លោក បន្ទាប់ពីព្រឹត្តិការណ៍ចលាចលនៅវិមាន Capitol សហរដ្ឋអាមេរិក កាលពីខែមករា ឆ្នាំ២០២១។

កិច្ចព្រមព្រៀងនេះបានធ្វើឱ្យក្រុមហ៊ុន Google ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាធំចុងក្រោយគេក្នុងចំណោមក្រុមហ៊ុនធំៗទាំងបី ដែលបានដោះស្រាយបណ្តឹងរបស់លោក ត្រាំ ដែលបានប្តឹងកាលពីខែ កក្កដា ឆ្នាំ២០២១ ដោយចោទប្រកាន់ពួកគេថាបានបិទមាត់ទស្សនៈអភិរក្សនិយមដោយខុសច្បាប់។

លោក ត្រាំ ក៏ធ្លាប់បានប្តឹងទៅលើក្រុមហ៊ុន Twitter (បច្ចុប្បន្នត្រូវបានគេស្គាល់ថាជា X) និងក្រុមហ៊ុន Meta ដែលជាម្ចាស់ក្រុមហ៊ុន Facebook ក៏ដូចជាក្រុមហ៊ុន Google របស់ Alphabet និងនាយកប្រតិបត្តិរបស់ពួកគេកាលពីខែកក្កដា ឆ្នាំ២០២១ ផងដែរ។ ក្រុមហ៊ុន Meta និងក្រុមហ៊ុន X បានយល់ព្រមបង់ប្រាក់ដើម្បីដោះស្រាយបណ្តឹងស្រដៀងគ្នានេះកាលពីដើមឆ្នាំនេះ។

ក្រោមកិច្ចព្រមព្រៀងដោះស្រាយបណ្តឹងរបស់ YouTube នេះ ទឹកប្រាក់ចំនួន ២២ លានដុល្លារ នឹងត្រូវបង់ជំនួសលោក ត្រាំ ទៅឱ្យមូលនិធិ Trust for the National Mall ដែលជា អង្គការមិនរក ប្រាក់ ចំណេញ ហើយត្រូវបានចែងនៅក្នុងឯកសារតុលាការថាជាមូលនិធិដែលត្រូវបានឧទ្ទិសដល់ការសាងសង់សាលធំទំហំ ២០០ លានដុល្លារ ដែលលោក ត្រាំ កំពុងសាងសង់នៅឯសេតវិមាន។ ការងារលើ អាគារទំហំ ៩០.០០០ ហ្វីតការ៉េ (៨.៣៦១,២៧ ម៉ែត្រការ៉េ) នេះ ត្រូវបានគេរំពឹងថានឹងបញ្ចប់ «យូរមុន» អាណត្តិបួនឆ្នាំរបស់លោក ត្រាំ ត្រូវបញ្ចប់នៅខែមករា ឆ្នាំ២០២៩។
ទឹកប្រាក់ដែលនៅសល់នឹងត្រូវបង់ទៅឱ្យដើមបណ្តឹងផ្សេងទៀតនៅក្នុងសំណុំរឿងនេះ រួមមាន សហភាពអភិរក្សនិយមអាមេរិក (American Conservative Union) ដែលជាអ្នកឧបត្ថម្ភសន្និសីទសកម្មភាពនយោបាយអភិរក្ស (Conservative Political Action Conference) និងអ្នកនិពន្ធជនជាតិអាមេរិក Naomi Wolf។

ក្រុមហ៊ុន YouTube មិនបានទទួលស្គាល់កំហុសអ្វីទេ ហើយនឹងមិនធ្វើការផ្លាស់ប្តូរផលិតផល ឬគោលនយោបាយណាមួយក្រោមការដោះស្រាយបណ្តឹងនេះឡើយ។ លោក ត្រាំ មិនបានបាត់បង់គណនី YouTube របស់លោកកាលពីឆ្នាំ២០២១ នោះទេ ប៉ុន្តែត្រូវបានផ្អាកមិនឱ្យបង្ហោះវីដេអូថ្មីៗប៉ុណ្ណោះ ហើយគណនីរបស់លោកត្រូវបានដំណើរការឡើងវិញកាលពីឆ្នាំ២០២៣។

កាលពីខែមករា កន្លងទៅ ក្រុមហ៊ុន Meta បានយល់ព្រមបង់ប្រាក់ប្រហែល ២៥ លានដុល្លារ ហើយក្រុមហ៊ុន X បានបង់ប្រាក់ប្រហែល ១០ លានដុល្លារ កាលពីខែកុម្ភៈ ដើម្បីដោះស្រាយបណ្តឹង ស្រដៀង គ្នា ដោយលោក ត្រាំ។ ការដោះស្រាយបណ្តឹងរបស់ Meta បានកំណត់ទឹកប្រាក់ ២២ លានដុល្លារ សម្រាប់មូលនិធិសម្រាប់បណ្ណាល័យប្រធានាធិបតីនាពេលខាងមុខរបស់លោក ត្រាំ នៅទីក្រុង Miami រដ្ឋ Florida៕

អត្ថបទដែលជាប់ទាក់ទង