**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

អ្នកនាំពាក្យ៖ គិតចាប់ពីថ្ងៃកាន់បិណ្ឌទី១ រហូតដល់កាន់បិណ្ឌ៧ កម្ពុជាមានករណីអគ្គីភ័យ ១២ករណី

ភ្នំពេញ៖ គិតចាប់ពីថ្ងៃកាន់បិណ្ឌទី១ រហូតដល់កាន់បិណ្ឌ៧ ពោលគឺពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥នេះ នៅកម្ពុជាមានគ្រោះអគ្គិភ័យកើតឡើងចំនួន១២ករណី។នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ។

លោក ទូច សុឃៈ បានលម្អិតថាគ្រោះភ័យនេះ បានបណ្ដាលឱ្យឆាបឆេះផ្ទះ៩ខ្នង អគារស្នាក់នៅរបស់កម្មករ៤ខ្នង តូបលក់កាហ្វេ១ និងក្បាលរថភ្លើង១គ្រឿង ព្រមទាំងសម្ភារប្រើប្រាស់មួយចំនួនទៀត។

បើតាមអ្នកនាំពាក្យ ទីតាំងកើតមានអគ្គិភ័យ រួមមាននៅរាជធានីភ្នំពេញ កំពត កំពង់ចាម កំពង់ធំ ត្បូងឃ្មុំ និងខេត្តប៉ៃលិន។ លោកសម្ដែងការសោកស្ដាយជាមួយពលរដ្ឋរងគ្រោះ និងបានលើកទឹកចិត្តខ្ពស់ ចំពោះការខិតខំអន្តរាគមន៍សង្គ្រោះរបស់សមត្ថកិច្ច។

ទោះបីជាស្ថិតក្នុងរដូវវស្សា ករណីគ្រោះអគ្គីភ័យបានបន្តកើតឡើងស្ទើររាល់ថ្ងៃ។ កត្តានេះ ភាគច្រើនបណ្ដាលមកពីការធ្វេសប្រហែស ដូចជា ភ្លើងទៀន ធូប និងភ្លើងចង្ក្រាន ខណៈករណីខ្លះបណ្ដាលមកពីបញ្ហាបច្ចេកទេស ដូចជាឆ្លងចរន្តអគ្គិសនីជាដើម។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានអំពាវនាវប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នជានិច្ច ជាពិសេសក្នុងរដូវកាលបុណ្យទានដូចកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលនេះ ជាអាទិ៍ភ្លើងទៀនធូប ភ្លើងចង្ក្រាន គឺត្រូវតែពន្លត់ មុនពេលចាកចេញពីផ្ទះសម្បែង។

គួររម្លឹកថា រយៈពេល១៥ថ្ងៃ នៃពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៤ នៅកម្ពុជាមានគ្រោះអគ្គិភ័យកើតឡើងចំនួន១៣លើក បណ្ដាលឱ្យឆេះផ្ទះ៨ខ្នង បន្ទប់១បន្ទប់ កុដិលោក១ខ្នង ឃ្លាំង១ខ្នង រោងចក្រ១ខ្នង និងរថយន្ដ១គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង