**ប្រជាពលរដ្ឋ១៣០គ្រួសារ ដែលមានវិវាទដីធ្លីស្នើថ្នាក់ដឹកនាំជួយអន្តរាគមន៍ឱ្យពួកគេទទួលបានយុត្តិធម៌ និងកាន់កាប់ដីរបស់គេជាកម្មសិទ្ធិស្របច្បាប់**«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សាសម្រួចរចនាសម្ព័ន្ធការងារនៃអង្គភាពចំណុះ ជៀសវាងការអនុវត្តតួនាទីជាន់គ្នា**អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចុះហេដ្ឋាលេខាលើឯកសារសហប្រតិបតិ្តការជាច្រើនជាមួយក្រសួងព័ត៌មាននិងវិទ្យុនៃប្រទេសបង់ក្លាដែសជាដើម**ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល៖ ការរៀបចំឱ្យមានការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺដើម្បីលើកកម្ពស់ អភិបាលកិច្ចល្អក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋាន**យុវជន និងអ្នកពាក់ព័ន្ធស្នើឱ្យរាជរដ្ឋាភិបាលទប់ស្កាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង**អុីរ៉ាក់ កំពុងពិចារណាចាកចេញពីអង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC) ប្រសិនបើមិនអនុញ្ញាតឱ្យខ្លួនបង្កើនការផលិតប្រេងក្នុងកម្រិតខ្ពស់នោះទេ**ភ្លៀងធ្លាក់ខ្លាំងបង្កឡើងដោយឥទ្ធិពលព្យុះត្រូពិកបង្ខំឱ្យអាជ្ញាធរតៃវ៉ាន់ បិទការិយាល័យធ្វើការ និងសាលារៀនជាច្រើន**ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលជាតិបារាំង ផ្អាកដំណើរការម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ២គ្រឿង ដើម្បីកុំឱ្យទឹកក្តៅដែលបញ្ចេញពីរោងចក្រ ហូរចូលទៅក្នុងទន្លេ និងបំផ្លាញបរិស្ថាន**វ៉េណេស៊ុយអេឡា៖ ក្រុមអ្នកជួយសង្រ្គោះ បានពន្លឿនការតាមស្វែងរក និងជួយសង្រ្គោះមនុស្សកំពុងជាប់នៅក្រោមគំនរអគារដែលបាក់រលំបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរ**ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍធនធានមនុស្ស**អ្នកវិ​ភាគ​បង្ហាញ​សុទិដ្ឋិ​និយម​ចំពោះ​ដំណើរ​ទស្សនកិច្ចនៅ​ចិនរបស់សម្តេច​​តេជោ ​ហ៊ុន សែន ជុំវិញ​​ដំ​ណោះ​ស្រាយប​ញ្ហាព្រំដែ​នកម្ពុជា និងថៃ**អ្នកវិភាគព្រមានថា ការលួចឆ្លងដែនទៅធ្វើការនៅថៃដោយខុសច្បាប់ ប្រឈមគ្រោះថ្នាក់ដល់ជីវិត និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សមធម៌យេនឌ័រ និងការងារដែលគិតគូរលើការថែទាំ»**ក្រសួងការងារ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលខ្នាតអន្តរជាតិអ៊ីស្រាអែល ពិភាក្សាពង្រឹងកិច្ចសហការបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការទីផ្សារការងារ**សម្ដេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន ៦**វិចារណកថា៖ ការពារបរិស្ថានរបស់យើង មុនពេលបាតុភូត អែលនីញ៉ូ (El Niño) មកដល់**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពសន្តិសុខ និងសុវត្ថិភាព នៃគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ខេត្តបន្ទាយមានជ័យ**អុីស្រាអែលប្រកាសយ៉ាងដាច់អហង្ការថា កងទ័ពរបស់ខ្លួននឹងដកចេញពីភាគខាងត្បូងប្រទេសលីបង់ លុះត្រាតែក្រុមហេសបូឡា ត្រូវបានរំសាយអាវុធទាំងស្រុង**សម្តេចតេជោ៖ ទំនាក់ទំនងរវាង គណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន ជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់សម្រាប់ការអនុវត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ**សម្តេចតេជោ៖ ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំ

រដ្ឋបាលខេត្តកណ្ដាល រៀបចំកិច្ចប្រជុំពង្រឹងបន្ថែមលើការងារគ្រប់គ្រងសេវាសុខាភិបាលឯកជន ក្នុងភូមិសាស្ត្រខេត្តកណ្តាល

កណ្តាល៖ ដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានជំរុញ និងលើកទឹកចិត្តដល់គ្រូពេទ្យទាំងរដ្ឋ និងឯកជនទាំអស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់លើការបំរើផ្តល់ជូនសេវាព្យាបាល និងសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរតាមស្តង់ដារអតិបរមា ពិសេសត្រូវខិតខំផ្សព្វផ្សាយពន្យល់ណែនាំប្រជាពលរដ្ឋ ឱ្យបានទូលំទូលាយ ក្នុងការអញ្ជើញមកពិនិត្យសុខភាព ដើម្បីដឹងពីស្ថានភាពសុខភាពរបស់ខ្លួនជាមុន កុំចាំដល់ពេលឈឺ សំដៅមានវិធានការបង្ការទប់ស្កាត់ជំងឺផ្សេងៗបានទាន់ពេលវេលា។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បានជំរុញដូច្នេះ នៅក្នុងកិច្ចប្រជុំពង្រឹងបន្ថែមលើការងារគ្រប់គ្រងសេវាសុខាភិបាលឯកជន ក្នុងភូមិសាស្ត្រខេត្តកណ្តាល នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពីអាជ្ញាធរក្រុង-ស្រុកទាំង១៣ មន្ទីរអង្គភាពពាក់ព័ន្ធ និងគ្លីនិកឯកជនក្នុងខេត្តផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានស្នើដល់ គ្រូពេទ្យទាំងអស់ត្រូវបង្កើនការសិក្សាស្រាវជ្រាវជានិច្ច និងត្រូវបន្តការស្វែងយល់រៀនសូត្រអំពីចំណេះដឹងថ្មីៗបន្ថែមទៀត ដើម្បីពង្រឹងវិស័យសុខាភិបាលឱ្យបាន កាន់តែល្អប្រសើរ ជួយរួមចំណែកការពារសុខភាពសាធារណៈ និងជួយសង្គ្រោះប្រជាពលរដ្ឋបានកាន់តែច្រើន ទទួលបានការជឿជាក់ពីប្រជាពលរដ្ឋ ជាពិសេសជួយដល់សេដ្ឋកិច្ចសង្គមរបស់យើងបានកាន់តែរឹងមាំដោយខ្លួនឯង កាត់បន្ថយការចំណាយលុយទៅថែទាំសុខភាពនៅក្រៅស្រុក។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានធ្វើការជំរុញ និងលើកទឹកចិត្តដល់មណ្ឌលសុខភាព និងគ្លីនិកឯកជន ត្រូវស្វែងយល់ឱ្យបានច្បាស់អំពីសូចនាករទាំង៨ ដែលបានកំណត់ក្នុងការប្រកួតប្រជែងអង្គភាពផ្តល់សេវាសាធារណៈគំរូថ្នាក់ខេត្ត ក្នុងវិស័យសុខាភិបាល រឿងដែលសំខាន់នោះគឺត្រូវយកសូចនាករទាំងនោះមកតម្រង់ទិសក្នុងការកែលម្អ ការគ្រប់គ្រង និងការផ្តល់សេវា ត្រូវយកចំណុចទាំងនោះមកអនុវត្តជាសកម្មភាពជាក់ស្ដែងក្នុងអង្គភាពរបស់ខ្លួន សំដៅរួមគ្នាធ្វើយ៉ាងណាខិតខំផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របទៅតាមស្តង់ដាដែលបានកំណត់។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការពង្រឹងលើវិស័យសុខាភិបាលគឺជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលដែលកំពុងតែយកចិត្តទុកដាក់ខ្ពស់ ហើយដើម្បីសម្រេចនូវគោលដៅនេះរាជរដ្ឋាភិបាលបានខិតខំធ្វើកិច្ចការងារយ៉ាងច្រើន ព្រមទាំងបានដាក់ចេញនូវកម្មវិធីជាច្រើនសម្រាប់ការអនុវត្ត ជាពិសេស គោលនយោបាយគាំពារសង្គម គឺការឧបត្ថម្ភសាច់ប្រាក់ជូនដល់ស្ត្រីមានផ្ទៃពោះដែលស្ថិតក្នុងគ្រួសារក្រីក្រមានប័ណ្ណសមធម៌សង្គម ទាំងអំឡុងពេលមានផ្ទៃពោះ ពេលសម្រាល ហើយក៏មានថវិកាសម្រាប់ទារករហូតដល់មានអាយុ ២ឆ្នាំ ដើម្បីជម្រុញការលូតលាស់ទំាងកាយសម្បទា និងបញ្ញាស្មារតី។

លោក គួយ ប៊ុនធឿន ប្រធានមន្ទីរសុខសុខាភិបាល នៃរដ្ឋបាលខេត្តកណ្ដាល បានឱ្យដឹងថា ក្នុងខេត្តកណ្ដាលមានសេវាសុខាភិបាលឯកជនចំនួន ១៩៥៩កន្លែង ក្នុងរយៈពេល ៨ខែកន្លងមកនេះក្រុមការងារមន្ទីរសុខាភិបាលខេត្ត បានធ្វើការចុះត្រួតពិនិត្យ និងកែលម្អស្ថានភាពនៅតាមមន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាលមន្ទីរសម្រាកព្យាបាល មន្ទីរពិសោធន៍វេជ្ជសាស្ត្រនិងមន្ទីរព្យាបាលមាត់ធ្មេញបានចំនួន ៤៥ទីតាំង ព្រមទាំងបានផ្ដល់នូវអនុសាសន៍កែលម្អរាល់ចំណុចខ្វះខាតមួយចំនួនផងដែរ ដើម្បីចូលរួមចំណែកដល់ការពង្រឹងនូវគុណភាព និងស័ក្កសិទ្ធភាពចំពោះសេវាសុខាភិបាលក្នុងខេត្តកណ្ដាលឱ្យកាន់តែល្អប្រសើរថែមទៀត។

អត្ថបទដែលជាប់ទាក់ទង