**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

នាយករដ្ឋមន្ត្រីនេប៉ាល់ ប្រកាសលាលែងពីតំណែង ខណៈក្រុមបាតុករប្រឆាំងអំពើពុករលួយបានបន្តធ្វើបាតុកម្ម

កដ្ឋមណ្ឌូ៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters លោក K.P. Sharma Oli នាយករដ្ឋមន្ត្រីនេប៉ាល់ បានប្រកាសលាលែងពីតំណែងជាផ្លូវការហើយនៅថ្ងៃអង្គារ ខណៈក្រុមបាតុករប្រឆាំងអំពើពុករលួយបានបន្តធ្វើបាតុកម្មដោយមិនខ្វល់ពីបម្រាមគោចរ និងបានប៉ះទង្គិចជាមួយប៉ូលិស បន្ទាប់ពីមនុស្សចំនួន ១៩នាក់បានស្លាប់នៅក្នុងអំពើហិង្សាកាលពីថ្ងៃចន្ទ ដែលបង្កឡើងដោយការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គម។

នៅក្នុងលិខិតលាលែងពីតំណែងផ្ញើជូនប្រធានាធិបតី លោក Ramchandra Paudel, លោក Oli បានមានប្រសាសន៍ថា «ដោយពិនិត្យឃើញពីស្ថានភាពដ៏អាក្រក់នៅក្នុងប្រទេស ខ្ញុំបានលាលែងពីតំណែងដោយមានប្រសិទ្ធភាពចាប់ពីថ្ងៃនេះ ដើម្បីជួយសម្រួលដល់ការស្វែងរកដំណោះស្រាយចំពោះបញ្ហា និងជួយដោះស្រាយវាដោយនយោបាយស្របតាមរដ្ឋធម្មនុញ្ញ»។

ការិយាល័យប្រធានាធិបតីបានបញ្ជាក់ថា ការលាលែងនេះត្រូវបានទទួលយក ហើយលោកប្រធានាធិបតីបានចាប់ផ្តើម «ដំណើរការ និងការពិភាក្សាដើម្បីស្វែងរកមេដឹកនាំថ្មី»។
ទោះបីជាយ៉ាងនេះក្តី កំហឹងប្រឆាំងនឹងរដ្ឋាភិបាលមិនមានសញ្ញាថមថយឡើយ ដោយក្រុមបាតុករបានប្រមូលផ្តុំគ្នានៅមុខវិមានរដ្ឋសភា និងទីតាំងផ្សេងទៀតក្នុងរដ្ឋធានីកਠមណ្ឌូ។

ក្រុមបាតុករបានដុតកង់ឡាននៅលើដងផ្លូវមួយចំនួន គប់ដុំថ្មទៅលើកងកម្លាំងប៉ូលិសបង្ក្រាបបាតុកម្ម និងដេញតាមពួកគេតាមផ្លូវតូចចង្អៀត។ ក្រុមសាក្សីក៏បាននិយាយផងដែរថា ក្រុមបាតុករបានដុតផ្ទះរបស់អ្នកនយោបាយមួយចំនួននៅទីក្រុង Kathmandu ហើយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា រដ្ឋមន្ត្រីមួយចំនួនត្រូវបានជម្លៀសចេញដោយឧទ្ធម្ភាគចក្រយោធា។

គួរបញ្ជាក់ថា ភាពចលាចលនេះគឺអាក្រក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍នៅក្នុងប្រទេសហិមាល័យដ៏ក្រីក្រមួយនេះ ដែលស្ថិតនៅចន្លោះប្រទេសឥណ្ឌា និងចិន ហើយបានជួបប្រទះនឹងអស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចចាប់តាំងពីការលុបបំបាត់របបរាជានិយមក្នុងឆ្នាំ២០០៨។

លោក Oli អាយុ ៧៣ឆ្នាំ បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអាណត្តិទី៤ កាលពីខែកក្កដាឆ្នាំមុន ហើយសហការីគណៈរដ្ឋមន្ត្រីរបស់លោកចំនួនពីររូបក៏បានលាលែងពីតំណែងកាលពីល្ងាចថ្ងៃចន្ទ ដោយលើកឡើងពីហេតុផលសីលធម៌៕

អត្ថបទដែលជាប់ទាក់ទង