**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញបើកសិក្ខាសាលាស្តីពី «មូលដ្ឋានគ្រឹះនៃបញ្ញាសិប្បនិម្មិត (AI)» សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃទីស្តីការគណៈរដ្ឋមន្រ្តី

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី «មូលដ្ឋានគ្រឹះនៃបញ្ញាសិប្បនិម្មិត (AI)» ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ឆែម គាតរិទ្ធី ទេសរដ្ឋមន្រ្តីទទួលបន្ទុក បេសកកម្មពិសេស ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ (ECOSOCC) និងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃទីស្តីការគណៈរដ្ឋមន្រ្តី ក្នុងគោលបំណងដើម្បីពង្រឹងចំណេះដឹងអំពី AI និងមានលទ្ធភាពអាចប្រើប្រាស់ AI ក្នុងការងាររបស់ខ្លួន។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានវាយតម្លៃខ្ពស់ ចំពោះ ECOSOCC ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានរៀបចំនិងចូលរួមសិក្ខាសាលាដ៏ទូលំទូលាយនិងមានសំខាន់នេះ ស័ក្តិសមទៅនឹងបរិបទបច្ចុប្បន្ន ដែល AI កំពុងវិវត្តទៅមុខយ៉ាងលឿន និងបាននាំមកនូវការប្រែប្រួលមិនធ្លាប់មាន (Radical Transformation) នៅគ្រប់វិស័យ ទាំងក្នុងវិស័យសេដ្ឋកិច្ច សង្គម វិទ្យាសាស្ត្រ រួមទាំងវិស័យអភិបាលកិច្ចសាធារណៈ ជាពិសេសសិក្ខាសាលានេះបានឆ្លុះបញ្ចាំងពីស្មារតីបុរេសកម្ម និងឆន្ទៈរបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី ក្នុងការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាព ផលិតភាព និងគុណភាពការងារ ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដើម្បីគាំទ្រដល់ការបំពេញមុខងារ និងតួនាទីរបស់ខ្លួនក្នុងនាមជាសេនាធិការជូននាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានគូសបញ្ជាក់ថា ការកំណត់យកបច្ចេកវិទ្យាឌីជីថលជាចលករដ៏សំខាន់មួយក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ គឺជាគំនិតផ្តួចផ្តើម ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា តាមរយៈការដាក់ឱ្យអនុវត្តនូវ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» និង គោលនយោបាយពាក់ព័ន្ធផ្សេងទៀត រួមមាន «គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥» និង គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨» ដែលបានក្លាយជាផែនទីបង្ហាញផ្លូវ ក្នុងដំណើរការនៃការធ្វើបរិវត្តកម្មឌីជីថលសម្រាប់ប្រទេសកម្ពុជា។ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តនូវឆន្ទៈមោះមុតនេះ តាមរយៈ «យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១» ដោយក្នុងនោះ «បច្ចេកវិទ្យា» គឺជាអាទិភាពគន្លឹះមួយ ហើយ «ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល» ត្រូវបានកំណត់ជារបៀបវារៈថ្មីនៃគោលនយោបាយប្រទេសជាតិ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានលើកឡើងថា ទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានមុខងាររួមចំណែកក្នុងការសម្រេចចិត្តសំខាន់ៗរបស់រាជរដ្ឋាភិបាល ជាពិសេសការសម្រេចចិត្តជាគោលនយោបាយ ជាយុទ្ធសាស្ត្រ និងការរៀបចំតាក់តែងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលកំណត់ទិសដៅនៃការកសាង និងការអភិវឌ្ឍជាតិ ការធ្វើទំនើបកម្ម និងការទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យា គឺជាកាតព្វកិច្ចសំខាន់ ហើយទីស្តីការគណៈរដ្ឋមន្ត្រីបានដាក់ឱ្យអនុវត្តនូវ ផែនការយុទ្ធសាស្រ្តទីស្តីការគណៈរដ្ឋមន្រ្តី ឆ្នាំ២០២៤-២០២៨, ផែនទីបង្ហាញផ្លូវស្តីពីការជំរុញបរិវត្តកម្មឌីជីថលនៃទីស្តីការគណៈរដ្ឋមន្រ្តី ២០២៤-២០២៨ និងឆាប់ៗនេះក៏នឹងដាក់ចេញនូវ កម្មវិធីបរិវត្តកម្មឌីជីថលនៅទីស្ដីការគណៈរដ្ឋមន្ត្រី សម្រាប់បម្រើដល់ការអនុវត្តការងារ ព្រមទាំងមានការផ្សារភ្ជាប់នឹងការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ថា សិក្ខាសាលានេះគឺជាការចាប់ផ្តើមនៃការបណ្តុះបណ្តាលនៅទីស្តីការគណៈរដ្ឋមន្រ្តីពាក់ព័ន្ធនឹង AI ហើយនឹងមានការរៀបចំបន្តទៀត តាមផ្នែក តាមមុខងារ និងភាពចាំបាច់នៃការងាររបស់អង្គភាព ដើម្បីឱ្យថ្នាក់ដឹកនាំនិងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃទីស្តីការគណៈរដ្ឋមន្ត្រីយល់ច្បាស់ពីមូលដ្ឋានគ្រឹះនៃ AI ការប្រើប្រាស់ ហានិភ័យនិងបញ្ហាប្រឈម។ AI នឹងក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃនិងការងារ ដែលគួរចាត់ទុកជាឧបករណ៍បំពេញបន្ថែម ប៉ុន្តែមិនជំនួសការងាររបស់មនុស្សទាំងស្រុងនោះទេ។ ដូច្នេះដើម្បីធានានូវប្រសិទ្ធភាព និងផលប្រយោជន៍, ថ្នាក់ដឹកនាំ អង្គភាព និងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី ត្រូវប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ គុណតម្លៃ និងក្រមសីលធម៌។ យើងត្រូវប្រើប្រាស់ AI ដើម្បីរត់ទាន់គេ ដែលជួយពន្លឿន បង្កើនផលិតភាព ប្រសិទ្ធភាព គុណភាពការងារ ដោយកុំខ្លាច ប៉ុន្តែកុំជឿទាំងស្រុង និងត្រូវចេះវិនិច្ឆ័យ និងមានការប្រុងប្រយ័ត្នពីបញ្ហាសន្តិសុខនៃការប្រើប្រាស់។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានជំរុញនិងលើកទឹកចិត្តឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃទីស្ដីការគណៈរដ្ឋមន្ត្រី ធ្វើស្វ័យសិក្សានិងស្វែងយល់បន្ថែមពី AI ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ សិក្សាពេញមួយជីវិត (Life-long learning) ដើម្បីពង្រឹងនិងពង្រីកសមត្ថភាព បង្កើនផលិតភាព គុណភាព និងប្រសិទ្ធភាពការងារ ដែលនឹងអនុញ្ញាតឱ្យទីស្តីការគណៈរដ្ឋមន្ត្រីបោះជំហានទៅមុខ ក្នុងមាគ៌ានៃការធ្វើបរិវត្តកម្មឌីជីថលប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់ និងស័ក្ដសិទ្ធិភាព៕

អត្ថបទដែលជាប់ទាក់ទង