**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ក្រុមការងាររបស់ក្រសួងការងារ ចុះសម្របសម្រួល និងតាមដាន​ការទទួល​យកបង​ប្អូន​ពលករ​ខ្មែរដែ​ល​ទើប​វិល​ត្រឡប់​មក​ពីប្រទេស​ថៃ​នៅ​ក្នុង​ខេត្ត​រត​នគិរី

រតនគិរី៖ ឯកឧត្តម វ៉េង ហៀង អនុរដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ងារ និងបណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ នៅថ្ងៃ​ទី២៨ ខែសីហា ឆ្នាំ២០២៥ បានដឹក​នាំក្រុម​ការ​ងារ​សម្រប​សម្រួល​ផ្គូរផ្គង​ទីផ្សារ​ការ​ងារ​ជូន​ពលករ នៅក្នុង​ក្រុម​ហ៊ុន ថាកូ​អា​ហ្រ្គី(THACO AGRI) ស្ថិត​នៅនៅឃុំ​ជ័យ​ឧត្តម ស្រុក​លំផាត់ ខេត្ត​រតនគិរី ដើម្បី​សម្រប​សម្រួល តាម​ដានការ​ទទួល​យក​បង​ប្អូន​ពលករ​ខ្មែរ​ដែលទើប​វិលត្រឡប់​មកពី​ប្រទេស​ថៃ។

ឯកឧត្តម វ៉េង ហៀង អនុរដ្ឋ​លេខា​ធិការ បានជួបប្រជុំ​ជាមួយ​មន្រ្តីនៃ​មន្ទីរ​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈខេត្ត​រតន​គិរី និង​តំណាង​ក្រុម​ហ៊ុន ថាកូអា​ហ្រ្គី(THACO AGRI) ដើម្បី​ពិភាក្សា​ពីការ​ផ្ដល់​កន្លែង​ស្នាក់​នៅជូន​បងប្អូន​ពលករ​ខ្មែរ​ដែលទើប​វិល​ត្រឡប់​មកពី​ប្រទេស​ថៃចំ​នួន ៥៣នាក់ ដែល​បានមក​ដល់​ក្រុង​បាន​លុង ហើយ​ត្រូវចូល​សម្ភាស​ការ​ងារ​នៅ​ថ្ងៃ​ទី២៩ ខែ​សីហា ឆ្នាំ២​០២៥។

ទន្ទឹមគ្នានេះ ឯកឧត្តមបានបញ្ជាក់ថា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ មានពលករ​ខ្មែរ​មក​សម្ភាសកា​រងារនៅក្នុងក្រុម​ហ៊ុន​ចំនួន ៧៨នាក់(​ស្រី​៣២នាក់) ហើយ​បាន​សម្ភាស​ជាប់​ទាំង​អស់​គ្នា។ ដោយ​ក្នុង​នោះ ពួកគាត់​ត្រូវធ្វើ​ការផ្នែក​សំណង់ ២នាក់ និងធ្វើការ​ងារ​ក្នុង​ចំការ​ចេក​ចំនួន ៧៦​នាក់។

ក្នុងនោះ​ដែរ ឯកឧត្តម​បានពន្យល់​ណែនាំដល់​ក្រុមហ៊ុន​ឱ្យទទួលយក​បងប្អូនពលករខ្មែរ​ដែលទើប​ត្រឡប់​មកពី​ប្រទេស​ថៃ ដែលខ្វះ​អត្តសញ្ញាណ​បណ្ណ​ឱ្យ​សម្ភាស​ចូលធ្វើការ និង​សន្យាស​ហការជាមួយ​នឹងក្រុម​ការ​ងារមន្ទីរ ក៏ដូចជា ទីភ្នាក់ងារជា​តិមុខ​របរ និងការ​ងារ (NEA) ធ្វើការរួមគ្នា​ឱ្យមាន​ភាព​ស្អិត​រមួត ដើម្បី​ពន្លឿន​ប្រសិទ្ធ​ភាព​ការ​សម្ភាស​ការ​ងារ​តាម​អន​ឡាញ និង​ទទួលយក​បងប្អូន​កម្មករ​និយោជិត​ឱ្យចូល​ធ្វើការ​។

ឯកឧត្ដមបានពាំនាំនូវការផ្តាំផ្ញើសួ​រសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងបាន​ណែនាំដ​ល់រដ្ឋ​បាល​រោង​ចក្រឱ្យ​បន្តយក​ចិត្តទុកដាក់​ដល់បង​ប្អូនពលករ​ខ្មែរដែល​ត្រឡប់មកពីប្រទេសថៃ តាមរយៈការប្រើប្រាស់នូវពាក្យសំដីសមរម្យ ត្រឹមត្រូវ ទន់ភ្លន់ និងគ្មានការរើស​អើងបងប្អូន​ពលករដែលមកពីប្រទេសថៃ៕

អត្ថបទដែលជាប់ទាក់ទង