**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

អាជ្ញាធរ​មីន​ រួមជាមួយ​ក្លិបបាល់ទាត់ភ្នំពេញក្រោន​ និង​អង្គការ​ SOS ចូល​រួម​ផ្តល់​សារ​អប់រំ​យល់​ដឹង​ពី​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ​ និង​ជម្រុញ​លេីក​ទឹកចិត្ត​ឱ្យ​កុមារ​លេង​​កីឡា​​

ឧត្តរមានជ័យ​៖ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥​ ក្រោម​កិច្ច​សហការ​រវាង​អាជ្ញាធរ​មីន​ ក្លិបបាល់ទាត់ភ្នំពេញក្រោន (PHNOM PENH CROWN FOOTBALL CLUB) និងអង្គការស្មារតីនៃអ្នកកីឡា (SOS) ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បាន​អញ្ជើញចូលរួមក្នុងកម្មវិធីអប់រំយល់ដឹងអំពីគ្រាប់បែកចង្កោម និង​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ​ ដែលប្រេីប្រាស់ដោយយោធាថៃមកលើទឹកដីកម្ពុជា​ ដែល​ប្រព្រឹត្ត​ទៅ​នៅ​ស្រុក​បន្ទាយ​អំពិល​ ខេត្ត​ឧត្តរមានជ័យ​។

កម្មវិធី​នេះ​ ក៏​មាន​ការចូលរួមផងដែរ​​ពី​ លោកស្រី​ មិន​ ធារី​ អភិបាល​រងខេត្ត​ឧត្តរមានជ័យ​, មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព,​ អង្គភាព​ស៊ី​ម៉ាក់​ និង​ក្រុម​ការងារ​រៀបចំ​ផែនការ​សកម្មភាព​មីន​ខេត្ត​។ កម្មវិធី​នេះ​ បាន​ផ្តោត​សំខាន់​លេី​ការ​ផ្តល់​សារ​អប់រំ​យល់​ដឹង​អំពី​គ្រាប់​មីន​ គ្រាប់​បែក​ចង្កោម​ និង​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ​ដទៃទៀត​ ចំពោះ​ប្រជាពលរដ្ឋ​ភៀស​សឹក​ ជាពិសេស​កុមារ​ដែល​កំពុង​ស្នាក់​នៅ​បណ្តោះអាសន្ន​នៅ​មណ្ឌល​សុវត្ថិភាព​ ដែល​ត្រូវ​បាន​ជំលៀស​ចេញ​ពី​ភូមិ​ដ្ឋាន​ដោយ​សារ​ជម្លោះ​ប្រដាប់​អាវុធ​រវាង​កម្ពុជា​-ថៃ។

ក្នុង​ឱកាស​នោះ​ ឯកឧត្តមទេសរដ្ឋមន្ត្រី លី​ ធុជ​ បានពាំនាំនូវការសួរសុខទុក្ខ សេចក្តី​នឹករលឹក និងការចូលរួមរំលែកទុក្ខលំបាករបស់ប្រជាជនពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសកម្មភាពយោធាថៃ។

ជាមួយ​គ្នានោះ​ ឯកឧត្ដម​ លី​ ធុជ​ បាន​ណែនាំ​ឱ្យ​ប្រជាពលរដ្ឋទាំងអស់​ មានការប្រុងប្រយ័ត្នខ្ពស់អំពីគ្រោះថ្នាក់ដោយសារគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់បែកចង្កោមដែលនៅសេសសល់ពីសង្គ្រាម​ ក្រោយ​វិល​ត្រឡប់​ទៅ​រស់នៅតាម​ភូមិ​ដ្ឋាន​រៀង​ខ្លួន​​ ពីព្រោះ​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ​ទាំង​នោះ អាចបណ្តាលឱ្យ​យេីង​រង​របួស ពិការ ស្លាប់ គ្រប់ពេល។​ ឯកឧត្តម​ លី​ ធុជ​ ក៏​បាន​ជម្រុញ​លេីក​ទឹកចិត្ត​ឱ្យ​កុមារា​ កុមារី​ លេង​កីឡា​បាល់ទាត់​ ជាជាង​ការ​លេង​គ្រាប់​មិន​ទាន់​ផ្ទុះ​ ដែល​នាំ​ឱ្យ​គ្រោះថ្នាក់​ជា​យកថាហេតុ​ណាមួយ​។

ជា​ចុង​បញ្ចប់​ ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ បាន​លេីក​ឡើង​ថា​ មនុស្ស​គ្រប់​រូប​មាន​ម្តាយ​បី​ដែល​ត្រូវ​ការពារដាច់ខាត​ ក្នុងនោះ​​ ទី១ម្តាយ​បង្កើត​ ទី២ម្តាយ​ក្មេក​ និងទី៣មាតុប្រទេស​។ ដូច្នេះ​ យើង​ទាំងអស់​​ ត្រូវចេះ​គោរព​ស្រឡាញ់​ឪពុកម្ដាយ​ និង​ក្រុម​គ្រួសារ​ ជា​ពិសេស​​ត្រូវ​បណ្តុះ​ស្មារតី​ស្រឡាញ់​ និង​ប្តេជ្ញា​ការពារ​ជាតិ​មាតុភូមិ​របស់​យេីង​ ពី​ការ​ឈ្លានពាន​របស់​សត្រូវ​។

អត្ថបទដែលជាប់ទាក់ទង