**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

បេសកជនពិសេសរបស់លោកលោក ដូណាល់ ត្រាំ គឺលោក Steve Witkoff នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់រុស្ស៉ី នៅសប្ដាហ៍ក្រោយ

វ៉ាស៊ីនតោន៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃអាទិត្យ ទី៣ ខែសីហា បានទទួលស្គាល់ថាបេសកជនពិសេសរបស់លោក គឺលោក Steve Witkoff នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់រុស្ស៉ី នៅសប្ដាហ៍ក្រោយ មុននឹងឱសានវាទដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកផុតកំណត់ និងចំពោះមុខការកើនឡើងភាពតានតឹងជាមួយរុស្ស៉ី។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក ត្រាំ ក៏បានឱ្យដឹងដែរថានាវាមុជទឹកនុយក្លេអ៊ែរអាមេរិក ២គ្រឿងដែលលោកបានចេញបញ្ជាឱ្យចល័ត បន្ទាប់ពីផ្ទុះសង្រ្គាមពាក្យសម្ដីជាមួយ អតីតប្រធានាធិបតីរុស្ស៉ី លោក Dmitry Medvedev កំពុងស្ថិតនៅក្នុងតំបន់ហើយ។ តែលោកមិនបានបញ្ជាក់ថាតើនាវាមុជទឹកទាំង២គ្រឿងនេះជាប្រភេទនាវាមុជទឹកដើរដោយ ថាមពលនុយក្លេអ៊ែរ ឬប្រដាប់អាវុធនុយក្លេអ៊ែរនោះទេ ហើយក៏មិនបានបញ្ជាក់ពីទីតាំងឈរជើងរបស់នាវាមុជទឹកទាំង២គ្រឿងនេះដែរ។

តាមលោក ត្រាំ លោក Steve Witkoff នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់រុស្ស៉ី នៅសប្ដាហ៍ក្រោយ អាចនៅថ្ងៃពុធ ឬក៏ថ្ងៃព្រហស្បតិ៍។

គួរបញ្ជាក់ថា លោក Steve Witkoff ធ្លាប់បានជួបលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន ជាច្រើនដងរួចមកហើយ នៅក្នុងទីក្រុងមូស្គូ មុនពេលកិច្ចប្រឹងប្រែងរបស់លោក ត្រាំ ដើម្បី ផ្សះផ្សាទំនាក់ទំនងជាមួយរុស្ស៉ី ប្រែជាតានតឹងទៅវិញ។ នៅពេលត្រូវបានអ្នកសារព័ត៌មានសួរថាតើលោក Witkoff នឹងបញ្ជូនសារអ្វីទៅឱ្យទីក្រុងមូស្គូ និងថាតើរុស្ស៉ីត្រូវធ្វើបែបណា ដើម្បីបញ្ចៀសការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក លោក ត្រាំ បានឆ្លើយថា «ជាការពិតណាស់ នោះគឺទទួលយកកិច្ចព្រមព្រៀងមួយដែលបញ្ឈប់សង្រ្គាម»៕

អត្ថបទដែលជាប់ទាក់ទង