**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់

ឯកឧត្តម ប៉ុញ សច្ចៈ ទទួលជួបពិភាក្សាការងារជាមួយប្រតិភូសាជីវកម្មសហគមន៍ជនបទប្រទេសកូរ៉េ (KRC)

ភ្នំពេញ៖នាព្រឹកថ្ងៃពុធ ១៣រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ នេះ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ និងជានាយកគម្រោងដែលទទួលហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យប្រតិភូសាជីវកម្មសហគមន៍ជនបទកូរ៉េ (KRC) ដឹកនាំដោយលោក គីម ជុង គ្យុង ចូលជួបពិភាក្សាការងារពាក់ព័ន្ធវិស័យធនធានទឹក នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។

សូមជម្រាបថា សាជីវកម្មសហគមន៍ជនបទកូរ៉េ(KRC) មានបទពិសាធន៍ធ្វើការគ្រប់គ្រងបែងចែកទឹកក្នុងប្រពន្ធ័ធារាសាស្ត្រ និងអភិវឌ្ឍលើវិស័យធនធានទឹកនៅក្នុងប្រទេសកូរ៉េប្រមាណជាង ១០០ឆ្នាំមកហើយ ក៏ដូចជានៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍រួមទាំងប្រទេសកម្ពុជាផងដែរ។ ផ្អែកលើភាពរីកចម្រើននៃបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្ន សាជីវកម្មសហគមន៍ជនបទកូរ៉េ មានបំណងចង់ជួយអភិវឌ្ឍលើវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា ដែលពាក់ព័ន្ធនឹងជំនួយអភិវឌ្ឍន៍ផ្លូវការពីរដ្ឋាភិបាលកូរ៉េ។

ក្នុងកិច្ចជំនួប ឯកឧត្តមរដ្ឋលេខាធិការ បានជម្រាបជូនប្រតិភូកូរ៉េអំពីរចនាសម្ព័ន្ធការងាររបស់ក្រសួង និងបេសកកម្មដែលកំពុងអនុវត្តបច្ចុប្បន្នលើវិស័យធនធានទឹក និងឧតុនិយម ដោយបានសង្ខេបប្រាប់អំពីបែបបទការងារសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍នានា ព្រមទាំងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកូរ៉េ និងផែនការអភិវឌ្ឍន៍បន្តនាពេលខាងមុខ ដូចបានលើកឡើងនៅក្នុងផែនការយុទ្ធសាស្ត្ររបស់ក្រសួង។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ តាមរយៈប្រតិភូកូរ៉េ បានថ្លែងអំណរគុណដល់ឯកឧត្តម ប្រធានស្ថាប័នសាជីវកម្មសហគមន៍ជនបទកូរ៉េ(KRC) និងជូនពរឱ្យទទួលបានភាពជោគជ័យក្នុងការសហប្រតិបត្តិការជាមួយគ្នានាថ្ងៃអនាគត៕

អត្ថបទដែលជាប់ទាក់ទង