**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ប្រធានគោលនយោបាយការបរទេសសហភាពអឺរ៉ុប បានស្វាគមន៍ការសន្យារបស់ប្រធានាធិបតី Donald Trump ក្នុងការបញ្ជូនអាវុធបន្ថែមទៀតទៅកាន់ទីក្រុង គៀវ

បរទេស៖ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេស របស់សហភាពអឺរ៉ុប បានស្វាគមន៍ការសន្យា របស់ប្រធានាធិបតី Donald Trump ក្នុងការបញ្ជូនអាវុធបន្ថែមទៀត ទៅកាន់ទីក្រុង គៀវ ប៉ុន្តែលោកស្រីបានអះអាងថា លោក Trump មិនអាចទាមទារវាថាជាជំនួយ របស់សហរដ្ឋអាមេរិកបានទេ ប្រសិនបើរដ្ឋរបស់អង្គការណាតូនៅអឺរ៉ុប គឺជាអ្នកគិតលុយទាំងស្រុង លើគំនិតផ្តួចផ្តើមនេះ។

លោក Trump បានប្រកាសកាលពីថ្ងៃចន្ទថា លោកនឹងអនុញ្ញាតឱ្យសមាជិកណាតូផ្សេងទៀតទិញប្រព័ន្ធការពារមីស៊ីល Patriot ផលិតដោយអាមេរិក និង អាវុធផ្សេងទៀតសម្រាប់អ៊ុយក្រែន ប៉ុន្តែបានបង្ហាញថា អ្នកជាប់ពន្ធអាមេរិកនឹង លែងផ្តល់ហិរញ្ញប្បទានដល់កិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់ទីក្រុងគៀវទៀតហើយ។

មេដឹកនាំអាមេរិកបាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំជាមួយអគ្គលេខាធិការអង្គការណាតូលោក Mark Rutte នៅការិយាល័យ Oval ដោយបន្ថែមថា “សហរដ្ឋអាមេរិកនឹងមិនមានការបង់ប្រាក់ណាមួយនោះទេ យើងមិនទិញវាទេ ប៉ុន្តែយើងនឹងផលិតវា (អាវុធ) ហើយពួកគេនឹង ចំណាយសម្រាប់វា” ដោយលោកបន្ថែមថា “នេះនឹងក្លាយជាអាជីវកម្ម សម្រាប់យើង” ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ លោកស្រី Kallas បានស្វាគមន៍ការប្រកាសរបស់លោក Trump ប៉ុន្តែបានកត់សម្គាល់ថា ទីក្រុងប្រ៊ុចសែល “ចង់ឃើញសហរដ្ឋអាមេរិក ចែករំលែកបន្ទុក” ។

លោកស្រី Kallas បានពន្យល់នៅពេលត្រូវ បានសួរឱ្យបញ្ជាក់ពីអ្វីដែលលោកស្រីមានន័យថា ចែករំលែកបន្ទុក។ ប្រសិនបើយើង ចំណាយ សម្រាប់អាវុធទាំងនេះ – វាគឺជាការគាំទ្ររបស់យើង វាគឺជាការគាំទ្ររបស់អឺរ៉ុប “យើងកំពុង ធ្វើឱ្យបានច្រើន តាមតែអាចធ្វើទៅបានដើម្បីជួយអ៊ុយក្រែន ដូច្នេះហើយការអំពាវនាវគឺថា អ្នករាល់គ្នានឹងធ្វើដូចគ្នា។ អ្នកដឹងទេ ប្រសិនបើអ្នកសន្យាថា នឹងផ្តល់អាវុធ ប៉ុន្តែនិយាយថាអ្នកផ្សេងនឹងបង់ប្រាក់ – វាពិតជាមិនត្រូវបានផ្តល់ ឱ្យដោយអ្នកទេមែនទេ?” ៕

អត្ថបទដែលជាប់ទាក់ទង