**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តពោធិព្រឹក្សាខារាម ហៅ (វត្តតូប) នៅស្រុកទឹកឈូ

ភ្នំពេញ៖ លោកជំទាវ ពេជ ចន្ទមន្នី ហ៊ុនម៉ាណែត ឧត្ដមភរិយានាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តពោធិព្រឹក្សាខារាម ហៅ (វត្តតូប) ស្ថិតនៅភូមិត្រពាំងព្រីងខាងជើង ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។

ពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តពោធិព្រឹក្សាខារាមនាពេលនេះ ក្រោមព្រះវត្ដមាន សម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ព្រះមេគណទាំងពីរគណ ព្រះមន្ដ្រីសង្ឃគ្រប់ឋានានុក្រម ព្រះចៅអធិការវត្ដព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងមានការអញ្ជើញចូលរួមពីឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ដកំពត, ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ដកំពត ខេត្ដកែប ខេត្ដព្រះសីហនុ ,និងថ្នាក់ដឹកនាំ គណៈប្រតិភូអមដំណើរ ព្រមទាំងមន្ដ្រីរាជការ សប្បុរសជន លោកអាចារ្យ លោកតាជី យាយជី សិស្សានុសិស្ស ប្រជាពលរដ្ឋពុទ្ធបរិស័ទជាច្រើនរយនាក់។

ក្នុងឱកាសនោះឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន បានថ្លែងនូវគារវកិច្ចគោរពស្វាគមន៍ដ៏ស្មោះស្ម័គ្រចំពោះវត្ដមាន លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ដ្រីកម្ពុជា ដែលបានផ្ដល់នូវមហាកិត្ដិយសដ៏ឧត្ដុងឧត្ដម អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្ដពោធិព្រឹក្សាខារាម នៅវត្ដតូប ដ៏ថ្លៃថ្លានេះ។ នាពេលនោះដែលឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន ក៏បានអានរបាយការណ៍បង្ហាញពីសមិទ្ធផលនានាដែលបានអភិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងខេត្ដកំពត។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ពេជ ចន្ទ មុន្នី ហ៊ុនម៉ាណែត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពរីចម្រើនលើកគ្រប់វិស័យនៅក្នុងខេត្ដកំពត ជាពិសេសគឺវិស័យព្រះពុទ្ធសាសនា តាមរបាយការណ៍ស្វាគមន៍របស់លោកអភិបាលខេត្ដ។

លោកជំទាវបណ្ឌិតបានគូសបញ្ជាក់ថា ផលនៃភាពរីកចម្រើននេះកើតចេញការសាមគ្គីភាពគ្នា សហការគ្នារវាងថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងព្រះមន្ដ្រីសង្ឃ គ្រប់លំដាប់ថ្នាក់ក្នុងខេត្ដទាំងមូល ដែលបានបំពេញកាតព្វកិច្ចនៅក្នុងរយៈកាលកន្លងមក ដើម្បីផ្ដល់ឱ្យគ្រប់វិស័យ ជាពិសេសវិស័យព្រះពុទ្ធសាសនា ដើម្បីឱ្យបាននូវសុខុដុមរម្មណីកម្មសាសនានៅទូទំាខេត្ដ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និតីកាលទី៧ នៃរដ្ឋសភា។

លើសពីនោះលោកជំទាវបណ្ឌិត បានសង្គត់ធ្ងន់ថា «ពិធីសម្ពោធឆ្លងសមិទ្ធផលនានានៅពេលនេះ គឺបានបង្ហាញឱ្យឃើញនូវភាពរីកចម្រើនគួរឱ្យកក់សម្គាល់ លើគ្រប់វិស័យ ទាំងពុទ្ធចក្រ និងអាណាចក្រ។ ក្នុងនោះ វត្ដអារាម ព្រះពុទ្ធសាសនានៅទូទាំងខេត្ដ មានការរីកចម្រើនជាលំដាប់ នេះបញ្ជាក់ឱ្យឃើញថា កត្ដាសុខសន្ដិភាព មិនត្រឹមតែបង្កលក្ខណៈចាំបាច់ក្នុងការអភិវឌ្ឍជាតិប៉ុណ្ណោះទេ តែជាធាតុមួយមិនអាចខ្វះបាន គ្រប់កាលៈទេសៈសម្រាប់មនុស្សគ្រប់រូប ព្រមទាំងផ្ដល់លទ្ធភាពគ្រប់គ្រាន់សម្រាប់ពុទ្ធសាសនិកគ្រប់សាសនា ក្នុងការរៀបចំពិធីបុណ្យទាន និងសកម្មភាពសាសនារបស់ខ្លួនទៀតផង។ នេះជាផ្នែកមួយក្នុងការចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិ ពិសេសជួយបណ្ដុះនូវស្មារតី គុណធម៌ សីលធម៌ សុជីវធម៌ ដល់មនុស្សនៅក្នុងសង្គម»៕

អត្ថបទដែលជាប់ទាក់ទង