**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរដល់ AFD និងសហភាពអឺរ៉ុបចំពោះការបន្តគាំទ្រកម្ពុជា ព្រមទាំងបញ្ជាក់ពីសារៈសំខាន់នៃការពង្រីកសេវាទឹកស្អាតសម្រាប់សហគមន៍

ភ្នំពេញ៖ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងសហភាពអឺរ៉ុប បានបញ្ជាក់ការគាំទ្ររបស់ខ្លួន ចំពោះកំណែទម្រង់វិស័យទឹកស្អាតនៅកម្ពុជា ក្នុងជំនួបជាមួយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅទីស្តីការក្រសួងកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥។

គណៈប្រតិភូដែលដឹកនាំដោយលោកស្រី Sandrine Boucher នាយកប្រចាំប្រទេសរបស់ AFD បានពិភាក្សាអំពីគម្រោងវិនិយោគដែលកំពុងអនុវត្តនិងគម្រោងអនាគត កំណែទម្រង់ស្ថាប័ន និងយុទ្ធសាស្រ្តដើម្បីពន្លឿនការពង្រីកសេវាទឹកស្អាត និងអនាម័យនៅទូទាំងប្រទេស។

ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរដល់ AFD និងសហភាពអឺរ៉ុបចំពោះការបន្តគាំទ្រកម្ពុជា ព្រមទាំងបញ្ជាក់ពីសារៈសំខាន់នៃការពង្រីកសេវាទឹកស្អាតសម្រាប់សហគមន៍ដែលមិនទាន់ទទួលសេវា ជាពិសេសនៅតំបន់ជនបទ។ ឯកឧត្តមបានលើកឡើងថា៖ “យើងមិនអាចពន្យារការផ្តល់សេវាទឹកស្អាត ដោយរង់ចាំតែគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំទេ។ ដំណោះស្រាយជាក់ស្តែងនៅតាមតំបន់ និងការផ្តល់ហិរញ្ញប្បទានគឺជារឿងចាំបាច់ ដើម្បីពង្រីកសេវា និងដោះស្រាយបញ្ហាប្រកួតប្រជែងក្នុងការប្រើប្រាស់ប្រភពទឹក។

ឯកឧត្តមក៏បានណែនាំឱ្យក្រុមការងារបច្ចេកទេសរបស់ក្រសួង សហការជាមួយក្រុមហ៊ុន PROPARCO ដែលជាដៃគូបម្រើវិស័យឯកជនរបស់ AFD ដើម្បីសម្រួលការផ្តល់ហិរញ្ញប្បទានក្នុងអត្រាការប្រាក់សមរម្យសម្រាប់ប្រតិបត្តិករទឹកស្អាតឯកជន ដោយសារប្រតិបត្តិករទាំងនេះដើរតួនាទីសំខាន់ក្នុងការផ្តល់សេវាទឹកស្អាតដល់ប្រជាជនក្នុងតំបន់ជនបទ។
លោកស្រី Sandrine Boucher បានលើកឡើងថា AFD កំពុងពិចារណាហិរញ្ញប្បទានប្រមាណ ២៧៥ លានអឺរ៉ូ សម្រាប់កម្ពុជា ពីឆ្នាំ២០២៥-២០២៧ ដោយក្នុងនោះ ៧០% ពាក់ព័ន្ធនឹងទឹក។

លោកស្រីបានបន្ថែមថា៖ “សម្រាប់វិស័យឯកជន តាមរយៈ PROPARCO យើងកំពុងបង្កើតកញ្ចប់ឥណទានថ្មីមួយ ដោយសហការជាមួយធនាគារពាណិជ្ជ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិករទឹកស្អាតឯកជន។”
កិច្ចពិភាក្សាក៏ផ្តោតលើការធ្វើបច្ចុប្បន្នកម្មច្បាប់ ក្របខណ្ឌស្ថាប័នសម្រាប់ប្រតិបត្តិករទឹកស្អាត និងកម្មវិធី បណ្តុះបណ្តាលដោយសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និងប្រើប្រាស់សមត្ថភាពរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យនេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវឱ្យមានការយកចិត្តទុកដាក់បន្ថែមលើនវានុវត្តន៍ ដោយលើកឡើងថា៖ “យើងស្នើសហភាពអឺរ៉ុប ឱ្យពិចារណាផ្តល់ហិរញ្ញប្បទានសម្រាប់ការស្រាវជ្រាវនវានុវត្តន៍ ក្នុងវិស័យទឹកស្អាត។

ការស្រាវជ្រាវលើ AI អាចជួយបង្កើនប្រសិទ្ធភាព ដូចជាស្វែងរកការលេចធ្លាយ សន្សំថាមពលតាមរយៈស្វ័យប្រវត្តិកម្មម៉ាស៊ីនបូម តាមដានគំរូនៃការប្រើប្រាស់ទឹកឆ្លាតវៃ និងពង្រីកលទ្ធភាពកែច្នៃទឹកពីប្រភពឧស្សាហកម្មសម្រាប់ប្រើប្រាស់ឡើងវិញជាដើម។

លោក Koen Everaert អនុប្រធានកិច្ចសហប្រតិបត្តិការនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា បានបញ្ជាក់ថា ទឹក រួមជាមួយថាមពល និងការអប់រំ នៅតែជាវិស័យអាទិភាពសម្រាប់សហភាពអឺរ៉ុបនៅកម្ពុជា ក្រោមកម្មវិធី Global Gateway របស់ខ្លួន។

អត្ថបទដែលជាប់ទាក់ទង