**ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលជាតិបារាំង ផ្អាកដំណើរការម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ២គ្រឿង ដើម្បីកុំឱ្យទឹកក្តៅដែលបញ្ចេញពីរោងចក្រ ហូរចូលទៅក្នុងទន្លេ និងបំផ្លាញបរិស្ថាន**វ៉េណេស៊ុយអេឡា៖ ក្រុមអ្នកជួយសង្រ្គោះ បានពន្លឿនការតាមស្វែងរក និងជួយសង្រ្គោះមនុស្សកំពុងជាប់នៅក្រោមគំនរអគារដែលបាក់រលំបន្ទាប់ពីគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរ**ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍធនធានមនុស្ស**អ្នកវិ​ភាគ​បង្ហាញ​សុទិដ្ឋិ​និយម​ចំពោះ​ដំណើរ​ទស្សនកិច្ចនៅ​ចិនរបស់សម្តេច​​តេជោ ​ហ៊ុន សែន ជុំវិញ​​ដំ​ណោះ​ស្រាយប​ញ្ហាព្រំដែ​នកម្ពុជា និងថៃ**អ្នកវិភាគព្រមានថា ការលួចឆ្លងដែនទៅធ្វើការនៅថៃដោយខុសច្បាប់ ប្រឈមគ្រោះថ្នាក់ដល់ជីវិត និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សមធម៌យេនឌ័រ និងការងារដែលគិតគូរលើការថែទាំ»**ក្រសួងការងារ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលខ្នាតអន្តរជាតិអ៊ីស្រាអែល ពិភាក្សាពង្រឹងកិច្ចសហការបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការទីផ្សារការងារ**សម្ដេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន ៦**វិចារណកថា៖ ការពារបរិស្ថានរបស់យើង មុនពេលបាតុភូត អែលនីញ៉ូ (El Niño) មកដល់**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពសន្តិសុខ និងសុវត្ថិភាព នៃគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ខេត្តបន្ទាយមានជ័យ**អុីស្រាអែលប្រកាសយ៉ាងដាច់អហង្ការថា កងទ័ពរបស់ខ្លួននឹងដកចេញពីភាគខាងត្បូងប្រទេសលីបង់ លុះត្រាតែក្រុមហេសបូឡា ត្រូវបានរំសាយអាវុធទាំងស្រុង**សម្តេចតេជោ៖ ទំនាក់ទំនងរវាង គណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន ជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់សម្រាប់ការអនុវត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ**សម្តេចតេជោ៖ ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំ**ក្នុងក្របខ័ណ្ឌនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្រុមការងារបច្ចេកទេសកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា រៀបចំកិច្ចប្រជុំលើកទី២ បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបប្រតិភូក្រុមហ៊ុនចិន ដែលមានបំណងវិនិយោគបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ក្នុងខេត្តកំពង់ធំ**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា

ឧបនាយករដ្ឋមន្ដ្រី ស សុខា ចេញសេចក្ដីសម្រេចស្ដីពី ការដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំស្ដីពី ការគ្រប់គ្រងកិច្ចការរដ្ឋបាល របស់រដ្ឋបាលរាជធានី ខេត្ត និងរដ្ឋបាលខណ្ឌ

ភ្នំពេញ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចថ្មី ស្ដីពី ការដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំ ស្ដីពី ការគ្រប់គ្រងកិច្ចការរដ្ឋបាល របស់រដ្ឋបាលរាជធានី ខេត្ត និងរដ្ឋបាលខណ្ឌ។

សូមជម្រាបជូនថា សៀវភៅណែនាំស្តីពីការគ្រប់គ្រងកិច្ចការរដ្ឋបាលរបស់រដ្ឋបាលរាជធានី ខេត្ត និងរដ្ឋបាលខណ្ឌ ដែលត្រូវបានដាក់ឱ្យអនុវត្តអស់រយៈពេលជាង១០ឆ្នាំកន្លងមកនេះ ត្រូវបានកែសម្រួលឡើងវិញ ក្នុងគោលបំណង លើកកម្ពស់គុណភាព និងប្រសិទ្ធភាពការងារ ដោយផ្តោតលើការគ្រប់គ្រងរដ្ឋបាល់ដែនដី និងការ ចាត់ចែងកិច្ចការនានានៅរដ្ឋបាលរាជធានី ខេត្ត និងរដ្ឋបាលខណ្ឌ ឱ្យមានលក្ខណៈស្តង់ដា ឬគំរូរួមតែមួយ មានលក្ខណៈច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយដែលផ្តល់ភាពងាយស្រួលដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៅក្នុងការបំពេញការងារប្រចាំថ្ងៃ។

សៀវភៅនេះត្រូវបានចងក្រងឡើងដោយផ្អែកលើមូលដ្ឋានច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ គោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងតម្រូវការនៃការអភិវឌ្ឍសង្គមដែលបាន ប្រមូលផ្តុំនូវគោលការណ៍ និងគំរូសំខាន់ៗដើម្បីធានាបាននូវការតាក់តែងលិខិតបទដ្ឋានគតិយុត្តឱ្យមាន ការឯកភាពផ្នែករដ្ឋបាលនៅថ្នាក់ក្រោមជាតិ។

សៀវភៅណែនាំស្តីពីការគ្រប់គ្រងកិច្ចការរដ្ឋបាលរបស់រដ្ឋបាលរាជធានី ខេត្ត និងរដ្ឋបាលខណ្ឌ ត្រូវបានដាក់ឱ្យអនុវត្តជំនួសសៀវភៅណែនាំស្តីពីកិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលបានដាក់ ឱ្យប្រើប្រាស់តាមរយៈសេចក្តីសម្រេចលេខ ១០០២៩ សសរ ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥របស់ក្រសួងមហាផ្ទៃ៕

អត្ថបទដែលជាប់ទាក់ទង