**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ បានចោទប្រកាន់លោក វ៉្លាឌីមៀ ពូទីន ថាគ្មានចំណាប់អារម្មណ៍ចង់បានសន្តិភាពនៅអ៊ុយក្រែនឡើយ

ព្រុចសែល៖ បើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃអង្គារ ទី២០ ខែឧសភា រដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានចោទប្រកាន់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ថា តាមពិតគ្មានចំណាប់អារម្មណ៍ចង់បានសន្តិភាពនៅអ៊ុយក្រែនឡើយ ពោលគឺលោក ពូទីន គ្រាន់តែចង់អូសបន្លាយវេលាប៉ុណ្ណោះ ក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក។

ថ្លែងមុនកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិនិងការបរទេសរបស់សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល លោក Pistorius បាននិយាយថា «ពួកយើងបានមើលឃើញការវាយប្រហារខ្លាំងៗជាថ្មីម្តងទៀត នៅប៉ុន្មានថ្ងៃចុងក្រោយ ខណៈសកម្មភាពទាំងនេះ បង្ហាញចេញច្បាស់ជាង ពាក្យសម្តីពាក់ព័ន្ធដំណើរការស្វែងរកសន្តិភាព ដែលយើងទាំងអស់គ្នាបានលឺអស់រយៈពេលជាយូរមកហើយ។ វាច្បាស់ណាស់ថា លោក ពូទីន កំពុងតែព្យាយាមអូសបន្លាយពេលវេលា គួរឱ្យសោកស្តាយដែលយើងចាំបាច់ត្រូវនិយាយចេញមកថា លោក ពូទីន តាមពិតគ្មានបំណងចង់ឱ្យមានសន្តិភាពឡើយ»។

លោករដ្ឋមន្រ្តីការពារជាតិអាល្លឺម៉ង់ បានបន្ថែមថា អឺរ៉ុបចាំបាច់ត្រូវបង្កើនសម្ពាធ លើរុស្ស៉ី តាមរយៈការដាក់ទណ្ឌកម្មថ្មីបន្ថែម ជាពិសេសទៅលើការលក់ថាមពលរបស់រុស្ស៉ី។

គួរបញ្ជាក់ថា រុស្ស៉ីនិងអ៊ុយក្រែនត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមដំណើរការចរចាបទឈប់បាញ់ បន្ទាប់ពីលោក ពូទីន បាននិយាយ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ តាមទូរសព្ទកាលពីថ្ងៃចន្ទសប្តាហ៍នេះ ប៉ុន្តែលោកប្រធានាធិបតីរុស្ស៉ីបញ្ជាក់ថា ដំណើរការនោះនឹងទាមទារប្រើពេលយូរ។ ក្រោយលោក ត្រាំ ប្រាប់អំពីខ្លឹមសារនៃកិច្ចសន្ទនាជាមួយ ពូទីន ឱ្យពួកគេបានដឹង ក្រុមមេដឹកនាំអឺរ៉ុបបានឯកភាពគ្នាថា នឹងបង្កើនសម្ពាធលើរុស្ស៉ីតាមរយៈការដាក់ទណ្ឌកម្មបន្ថែម៕

អត្ថបទដែលជាប់ទាក់ទង