**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

ព្រោះស្រលាញ់ ប្រពន្ធគាំទ្រ និងថ្នាក់ដឹកនាំផ្ដល់ឱកាស លោក ជុំ នី ឈប់រត់ម៉ូតូឌុប ចូលធ្វើប្រជាការពារ!

ភ្នំពេញ៖ នៅពេលស្ថានភាពចរាចរណ៍ ក្នុងរាជធានីភ្នំពេញ បន្តមានកំណើនកកស្ទះដោយសារភាពសម្បូរបែបនៃមធ្យោបាយធ្វើដំណើរដ៏មមាញឹក ការរ៉ាប់រងការងាររបស់កម្លាំងនគរបាលចរាចរណ៍ ក៏កាន់តែជាបន្ទុកធ្ងន់ពីមួយថ្ងៃទៅមួយថ្ងៃ។ ដើម្បីរួមចំណែកសម្រាលការងារនេះ ក្រុមប្រជាការពារតាមមូលដ្ឋាន បានក្លាយជាកម្លាំងគាំទ្រមួយយ៉ាងសកម្ម ក្នុងការងារសម្រួលចរាចរណ៍តាមគោលដៅកកស្ទះខ្លាំងជាមួយកម្លាំងនគរបាល។

លោក ជុំ នី អាយុ៤១ឆ្នាំ មានភរិយាជាកម្មការនីរោងចក្រ បច្ចុប្បន្នរស់នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

លោកមានកូនប្រុសម្នាក់អាយុ១២ឆ្នាំក្នុងបន្ទុក ប៉ុន្តែរស់នៅឯស្រុកកំណើត ខេត្តព្រៃវែង។ លោកស្ថិតក្នុងចំណោមប្រជាការពាររាប់រយនាក់ទៀតដែលសកម្មចូលរួមជាមួយនគរបាល ដើម្បីសម្រួលការកកស្ទះចរាចរណ៍ បន្ថែមលើការងារប្រចាំថ្ងៃផ្សេងទៀតជាមួយអាជ្ញាធរមូលដ្ឋាន។

“ព្រោះតែការស្រលាញ់ និងចង់ចូលរួមជួយសង្គម ខ្ញុំបានស្ម័គ្រចិត្តចូលធ្វើជាប្រជាការពារ តាំងពីឆ្នាំ២០១១។ បើគិតមកដល់ពេលនេះ មិនក្រោម១៤ឆ្នាំទេ”។ លោក នី បានថ្លែងយ៉ាងដូច្នេះក្នុងកិច្ចសម្ភាសជាមួយក្រុមមន្ត្រីព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។

ក្នុងតួនាទីជាសមាជិកក្រុមដែលមានកម្លាំងសរុប១៧នាក់ លោក នី រម្លឹកថា មុនពេលចូលធ្វើការងារនេះ លោកជាអ្នករត់ម៉ូតូប្រចាំនៅចំណុចភ្លើងស្តុបលូប្រាំ ផ្លូវវេងស្រេង។

លោកបន្ថែមទៀតថា”ទីតាំងនោះជាកន្លែងកកស្ទះរាល់ថ្ងៃ  ហើយខ្ញុំតែងតែជួយសម្របសម្រួលជានិច្ច ប៉ុន្តែការជួយសម្របសម្រួលនោះពេលខ្លះក៏មានអ្នកស្តាប់ ហើយពេលខ្លះទៀតក៏គ្មានអ្នកស្តាប់ដែរ ព្រោះយើងត្រឹមតែជាអ្នករត់ម៉ូតូ ហើយក៏មិនមែនជាកងកម្លាំងទៀត ទើបកើតចិត្តខឹងក៏សុំគេចូលធ្វើជាប្រជាការពារតែម្តងទៅ”។

ក្នុងតួនាទីជាប្រជាការពារលោកបានបង្ហាញថា ជារៀងរាល់ថ្ងៃបន្ទាប់ពីបំពេញការងារនៅសាលាសង្កាត់ស្ទឹងមានជ័យទី៣ និងអនុវត្តតាមបទបញ្ជា របស់គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ និងទទួលបានការណែនាំពីប្រធានក្រុម លោកតែងតែមកដល់គោលដៅស្តុបលូប្រាំផ្លូវវេងស្រេងនេះជាប្រចាំ ដើម្បីជួយសម្រួលចរាចរណ៍ឱ្យប្រជាពលរដ្ឋបានធ្វើដំណើរដោយរលូន មិនថាស្ថិតក្រោមអាកាសធាតុបែបណា ទោះបីមេឃភ្លៀងក្តៅរងារ ឬត្រជាក់ប៉ុនណានោះទេ ពោលគឺបើគ្មានការងារចាំបាច់ផ្សេងធ្វើទេ លោកត្រូវឈរនៅទីនេះមួយថ្ងៃពេញ និងឈានរហូតដល់ពេលយប់ក៏មានដែរទៅតាមស្ថានភាពជាក់ស្តែងនៃចរាចរណ៍”។

ដោយមិនបានគិតពីពេលវេលាប្រជាការពាររូបនេះបានពោលពាក្យថា «ក្នុងពេលដែលបងប្អូនខ្លះកំពុងពិសារអាហារថ្ងៃត្រង់ និងខ្លះកំពុងតែសម្រាន្ត ក៏ជាពេលដែលខ្ញុំកំពុងឈរសម្រួលចរាចរណ៍នូវឡើយ ដើម្បីឱ្យបងប្អូនបានធ្វើដំណើរបានដោយស្រួល និងគ្មានការព្រួយបារម្ភអំពីការការកកស្ទះ ហើយពេលខ្លះខ្ញុំកំពុងតែសម្រួលចរាចរណ៍នៅទីតាំងនេះ ក៏ត្រូវបានថ្នាក់លើចាត់បញ្ជូនទៅសម្រួលនៅទីតាំងមួយទៀតដែលមានការមមាញឹក រហូតបានធូរស្រាល ទើបខ្ញុំត្រលប់មកកាន់ទីតាំងដើមវិញ”។

លោកបន្តថា ថ្ងៃខ្លះជិតដល់ពេលដែលត្រូវសម្រាកហើយ ប៉ុន្តែស្រាប់តែមានក្បួនថ្នាក់ដឹកនាំត្រូវឆ្លងកាត់ លោកក៏ស្ទុះស្ទារទៅសម្របសម្រួលជូនក្បួនថ្នាក់ដឹកនាំតាមបទបញ្ជារបស់ថ្នាក់លើជាមុនសិន បន្ទាប់ពីសម្រួលជូនក្បួនថ្នាក់ដឹកនាំរួច ក្រឡេកទៅមើលគោលដៅចាស់វិញក៏មានការកកស្ទះ លោកបានបន្តទៅសម្របសម្រួលរហូតបានធូរស្បើយ ទើបធ្វើដំណើរទៅយកប្រពន្ធចេញពីធ្វើការដែលកំពុងអង្គុយរងចាំនៅមុខរោងចក្រ។

បន្ទាប់ពីគ្រងឯកសណ្ឋានជាប្រជាការពាររួចមកព្រមទាំងបានឆ្លងកាត់បទពិសោធជាយូរឆ្នាំ និងទទួលបានការណែនាំពីប្រធានក្រុម ព្រមទាំងមន្ត្រីនគរបាលចរាចរណ៍ផងនោះ លោកគូសបញ្ជាក់ថា «ខ្ញុំមានអារម្មណ៍ប្លែកខ្លាំង ដោយអ្នកបើកបរភាគច្រើនបានស្តាប់ និងអនុវត្តតាមការលើកសញ្ញាបញ្ជា និងសំឡេងផ្លុំកញ្ចែរបស់ខ្ញុំ ឱ្យទៅមុខ ឬក៏ឈប់ដោយមិនមានអ្នកណាជំទាស់ឡើយ»។

ថ្វីដ្បិតការឧបត្ថម្ភបានតិចតួច ប៉ុន្តែលោក ជុំ នី អះអាងថាទោះបីជាជីវភាពគ្រួសារមានការខ្វះខាត លោករីករាយណាស់ចំពោះការងារនេះ ជាពិសេសគឺប្រពន្ធលោកបានលើកទឹកចិត្តជានិច្ច ទោះមានអ្នកខ្លះបង្អាប់លេងសើចក៏ដោយ។

លោកមានប្រសាសន៍ថា”ខ្ញុំនៅតែបន្តអនុវត្តការងារនេះ រហូតផុតអាយុ ពោលគឺរហូតទាល់តែអស់កម្លាំងធ្វើការលែងកើត បើទោះបីជាការងារនេះជួបនូវបញ្ហាប្រឈមខ្លះៗក៏ដោយ ក៏ខ្ញុំមិនបោះបង់ជាដាច់ខាត ព្រោះការងារប្រជាការពារបានរួមចំណែកយ៉ាងធំធេងជាមួយរាជរដ្ឋាភិបាល និងសង្គម ព្រមទាំងបានជួយកាត់បន្ថយការលំបាកមួយចំនួនរបស់អាជ្ញាធរមូលដ្ឋាន និងចូលរួមទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលបានកើតឡើង ជាពិសេសគឺបញ្ហាចរាចរណ៍នេះ”៕

អត្ថបទដែលជាប់ទាក់ទង