**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

ឯកឧត្ដម អ៊ុំ រាត្រី៖ តួអង្គស្នូលសំខាន់ចំនួន៥ ដែលត្រូវខិតខំយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ

បន្ទាយមានជ័យ៖ នារសៀលថ្ងទី០៦ ខែឧសភា ឆ្នាំ ២០២៥ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្ត អញ្ជើញ ជាអធិបតីភាពប្រកាសតែងតាំងលោក សឿន ចាន់ស ជាប្រធានក្រុមប្រឹក្សាសង្កាត់ និងជាចៅសង្កាត់ទឹកថ្លា ជំនួសលោក ខាំ សរ ចៅសង្កាត់ចាស់ ដែលបានទទួលរមណៈភាព រួមនឹងប្រកាសតែងតាំងលោក ឌី ហៀង ជាចៅសង្កាត់ទី១ រួមនឹងប្រកាសតែងតាំងសមាជិកក្រុមប្រឹក្សាសង្កាត់ចំនួន២រូបបន្ថែមទៀត ប្រារព្ធ ឡើង ឡេីងនៅសាលសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។

ឆ្លើយតបទៅនឹងសេចក្តីទុកចិត្តរបស់ថ្នាក់ដឹកនាំលោក សឿន ចាន់ស ប្រធានក្រុមប្រឹក្សាសង្កាត់ និងជាចៅសង្កាត់ទឹកថ្លា ថ្មី បានប្តេជ្ញាចិត្ត ៖ គោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រម្ពុជា ឲ្យបានខ្ជាប់ខ្ជួន, ខិតខំ យកអស់កំលាំងកាយចិត្ត គោរព និងអនុវត្ត យុទ្ធសាស្ត្របច្ចកោណ តំណាក់កាលទី១ របស់រាជរដ្ឋាភិ បាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ, ធានាលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធសេរីភាពរបស់ប្រជាពលរដ្ឋ តាមគន្លងនីតិរដ្ឋ ដើម្បីលើក កម្ពស់ ការអភិវឌ្ឍន៍មូលដ្ឋាន និងធ្វើអោយប្រជាជនបានរស់នៅ ដោយសុខដុមរមនាក្រោមម្លប់នៃសន្តិភាព, ពង្រឹងអោយមានសន្តិសុខរបៀបរៀបរយ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គមកាន់តែល្អប្រសើរ, ធានាផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព តម្លាភាពនិងជឿទុកចិត្ត ដោយការដេីម្បីប្រសិទ្ធភាពការងារនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។

មានប្រសាសន៍ សំណេះសំណាល នាឱកាសនោះឯកឧត្ដម អ៊ុំ រាត្រី ក៏បានរំលឹកពីតួអង្គស្នូលសំខាន់ ៗ ចំនួន៥រួមមាន ៖ ១.មេឃុំ-ចៅសង្កាត់ , ២.ស្មៀនឃុំ, ៣.ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់, ៤.មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព និង៥.មេភូមិ។ ដែលតួអង្គទាំង៥ខាងលើនេះ ត្រូវខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងផ្តល់សេវា សាធារណៈនានាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អប្រសើរ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ មានឥរិយាបថល្អក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយ មិនត្រូវមានការរើសអើង ការបែងចែកបក្សពួក និងនិន្នាការនយោបាយនោះឡើយ។

ឯកឧត្ដម អភិបាលខេត្ត ក៏បានជម្រុញ ណែនាំ ដល់កងកម្លាំងគ្រប់អង្គភាព អាជ្ញាធរគ្រប់ថ្នាក់ មន្ទីរ អង្គភាព មន្រ្តីពាក់ព័ន្ធទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្ត «គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» និងបង្កើនការគ្រប់គ្រងសភាពការណ៍នៅមូលដ្ឋាន រាល់បញ្ហាដែលកើតមាននៅមូលដ្ឋាន ត្រូវឆាប់ដោះស្រាយឲ្យបានទាន់ពេលវេលា ទោះតូចតាច តិចតួចក្ដី ជៀសវាងបង្កឲ្យកើតជាបញ្ហាធំ ដើម្បីបង្ការទប់ស្កាត់សកម្មភាពដែលបំផុសបំផុលបំប៉ោងបំភ្លៃការពិតក្នុងសង្គម ការ ញុះញង់ អុជអាលប៉ុនប៉ងបង្កឲ្យ មានអស្ថិរភាពក្នុងសង្គម។ បន្តជំរុញចលនាប្រជាពលរដ្ឋឲ្យចូលរួមអនុវត្តគោលនយោបាយ“ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព”ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងមូលដ្ឋានរបស់ខ្លួន។ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជួញដូរ មនុស្ស អាជីវកម្មផ្លូវភេទ ការផលិត ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនឲឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព៕

អត្ថបទដែលជាប់ទាក់ទង