**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

ការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញជាសមិទ្ធផល និងជាផ្លែផ្កានៃការវិភាគមុខងារ និងរចនាសម្ព័ន្ធមុនគេបង្អស់ជាមួយក្រសួងមុខងារសាធារណៈ តាមរយៈ ២ដំណាក់កាល

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ ក្រសួងមុខងារសាធារណៈ និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានសហការរៀបចំសិក្ខាសាលា ស្តីពី«ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានវត្តមានអញ្ជើញចូលរួមដោយ ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួង ស្ថាប័នទាំងពីរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (CJCC)។

ក្នុងមតិស្វាគមន៍អង្គសិក្ខាសាលា ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបង្ហាញពីការកកើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងការប្តេជ្ញាចិត្តក្នុងការចូលរួម ព្រមទាំងបានរៀបរាប់ពីដំណាក់កាលការនៃការចូលរួមក្នុងការវិភាគមុខងាររបស់រដ្ឋលេខាធិការដ្ឋាន ជាមួយរាជរដ្ឋាភិបាល ជូនអង្គសិក្ខាសាលាថា “ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យឈ្លាសវៃដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានយកចិត្តទុកដាក់ខ្ពស់បំផុត ប្រកបដោយបុរេសកម្ម និងភាពប្រទាក់ក្រឡាគ្នា លើការកែទម្រង់ដ៏ស៊ីជម្រៅ និងការលើកកម្ពស់សមត្ថភាពស្ថាប័ន អមជាមួយលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីឈានសម្រេចបានជោគជ័យ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញជាសមិទ្ធផល និងជាផ្លែផ្កានៃការវិភាគមុខងារ និងរចនាសម្ព័ន្ធមុនគេបង្អស់ ជាមួយក្រសួងមុខងារសាធារណៈ តាមរយៈ ការសហការអនុវត្តការងារ ២ដំណាក់កាល៖

ដំណាក់កាលទី១ គឺដំណាក់កាលនៃការវិភាគមុខងារមុនពេលទទួលបានការឯកភាពពីរាជរដ្ឋាភិបាល លើអនុក្រឹត្យស្តីពី«ការរៀបចំនិងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋាន»។ ដំណាក់កាលនេះត្រូវបានធ្វើឡើងដើម្បីបញ្ចៀសរាល់ការត្រួតជាន់គ្នាជាមួយក្រសួង ស្ថាប័ន នៃការកំណត់តួនាទីស្នូល និងតួនាទីជាក់លាក់នៃរដ្ឋលេខាធិការដ្ឋាន។

ដំណាក់កាលទី២ គឺជាដំណាក់កាលក្រោយពីអនុក្រឹត្យស្តីពី «ការរៀបចំនិងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន» ទទួលបានការឯកភាពពីកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី។ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្នុងដំណាក់កាលនេះត្រូវបានរៀបចំឡើង ដើម្បីត្រួតពិនិត្យឡើងវិញពិនិត្យ និងសម្រួចមុខងារ តួនាទី ភារកិច្ច របស់រដ្ឋលេខាធិការដ្ឋាន ឱ្យកាន់តែមានភាពល្អប្រសើរឡើង ស្របតាមចក្ខុវិស័យ ពង្រឹងសមត្ថកិច្ច និងអភិបាលរបស់ស្ថាប័ន ដែលនោះគឺការកំណត់មុខងារស្នូល និងមុខងាររង ព្រមទាំងការជ្រើសរើសធនធានមនុស្ស ដើម្បីបំពេញរចនាសម្ព័ន្ធដែលនៅសេសសល់ ដែលមានភាពចាំបាច់បំផុត។

“ជាលទ្ធផលនៃការវិភាគមុខងារ និងរចនាសម្ព័ន្ធជាបន្តបន្ទាប់នេះ រដ្ឋលេខាធិការដ្ឋានមានមុខងារស្នូលចំនួន៣ និងមុខងាររងចំនួន២៤ ត្រូវបានបែងចែកជា២ គឺមុខងារគាំទ្រមានចំនួន៨ និងមុខងារជំនាញមានចំនួន១៦។” ឯកឧត្តមបានបន្ថែម។

សូមជម្រាបថា សិក្ខាសាលានាព្រឹកនេះ ត្រូវបានរៀបចំឡើងជាមួយបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបគឺ៖ (១) ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង (២) ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ៕

អត្ថបទដែលជាប់ទាក់ទង