**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

អតីតប្រធានាធិបតីកូរ៉េខាងត្បូង នឹងត្រូវប្រឈមនឹងសវនាការជាលើកដំបូងរបស់ខ្លួន ជុំវិញបទចោទព្រហ្មទណ្ឌនៃអំពើបះបោរ

សេអ៊ូល៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol នឹងត្រូវប្រឈមនឹងសវនាការជាលើកដំបូងរបស់លោក ជុំវិញបទចោទព្រហ្មទណ្ឌនៃអំពើបះបោរ បន្ទាប់ពីលោកបានប្រកាសដាក់ឱ្យ ប្រើច្បាប់អាជ្ញាសឹករយៈពេលខ្លីកាលពីខែធ្នូ ឆ្នាំ២០២៤ ដោយធ្វើឱ្យកូរ៉េខាងត្បូងធ្លាក់ចូលក្នុងភាពចលាចលនយោបាយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Yoon បានប្រើច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំមុន ជាមួយការដាក់បញ្ជាឱ្យផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាពនយោបាយ និងគ្រប់គ្រងលើប្រព័ន្ធផ្សព្វផ្សាយ។ តែច្បាប់អាជ្ញាសឹកនេះមាន រយៈពេលត្រឹមតែ ៦ម៉ោងប៉ុណ្ណោះ ដោយសមាជិកសភាមកពីគណបក្សប្រឆាំងបានបោះឆ្នោតលុបចោលទៅវិញ។ ផលវិបាកបង្កឡើងដោយច្បាប់អាជ្ញាសឹកបានឈានទៅដល់ការបោះឆ្នោតគាំទ្រលើការ ចោទប្រកាន់ដកតំណែងលោក Yoon នៅឯសភាជាតិ ហើយតុលាការធម្មនុញ្ញបានតម្កល់ទុកសេចក្ដីសម្រេចរបស់សភា ជាមួយការប្រកាសបញ្ចប់តួនាទីលោក Yoon ជាប្រធានាធិបតី កាលពីថ្ងៃទី៤ ខែមេសា។

តែទោះបីជាអស់តំណែងក៏ពិតមែន លោក Yoon មិនទាន់រួចខ្លួននោះទេ។ លោកនឹងត្រូវប្រឈមនឹងសវនាការលើបទចោទព្រហ្មទណ្ឌ នៅថ្ងៃចន្ទដើមសប្ដាហ៍ក្រោយនេះ ជុំវិញការចោទប្រកាន់ថារូបលោក បានដឹកនាំសកម្មភាពបះបោរ អំឡុងការប្រកាសប្រើច្បាប់អាជ្ញាសឹក។ ក្នុងករណីលោក Yoon ត្រូវបានតុលាការរកឃើញថាមានពិរុទ្ធភាពលើបទចោទបះបោរពិតមែន នោះលោកអាចប្រឈមនឹង ការផ្តន្ទាទោសជាប់ពន្ធនាគារអស់មួយជីវិត ឬប្រហារជីវិត។

គួរបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមេសា លោក Yoon Suk Yeol រួមទាំងភរិយា បានចាកចេញពីវិមានប្រធានាធិបតី ហើយបានត្រឡប់ទៅដល់ផ្ទះឯកជនមួយរបស់លោក ក្នុងទីក្រុងសេអ៊ូល ដោយទទួល បានការស្វាគមន៍ពីអ្នកគាំទ្ររបស់លោក។ «ឥលូវ ខ្ញុំបានក្លាយជាពលរដ្ឋសាមញ្ញម្នាក់នៃសាធារណរដ្ឋកូរ៉េ ហើយខ្ញុំនឹងស្វែងរកផ្លូវថ្មីដើម្បីបម្រើប្រទេសជាតិ និងប្រជាជនរបស់យើង»។ នេះជាការគូសបញ្ជាក់ របស់លោក Yoon។ នៅបន្ទាប់ពីការទម្លាក់លោក Yoon ចេញពីតំណែង កូរ៉េខាងត្បូងនឹងត្រូវរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នៅថ្ងៃទី៣ ខែមិថុនាខាងមុខនេះ។

អត្ថបទដែលជាប់ទាក់ទង