**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

លោក មីន អ៊ុងឡាំង ប្តេជ្ញានឹងរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ក្នុងខែធ្នូ

ណៃពិដោ៖ លោក មីន អ៊ុងឡាំង ប្រមុខរបបយោធាកំពុងកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ា បានប្តេជ្ញាកាលពីថ្ងៃព្រហស្បតិ៍ទី២៧មីនាថា នឹងរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ក្នុងខែធ្នូ ខណៈលោកបានជំរុញឱ្យគូប្រជែងប្រដាប់អាវុធឱ្យបោះបង់អំពើហិង្សា និងបន្តការសន្ទនា។

លោក មីន អ៊ុងឡាំង ក្នុងអំឡុងពេលសុន្ទរកថា នៅឯក្បួនដង្ហែទិវាកងកម្លាំងប្រដាប់អាវុធប្រចាំឆ្នាំរបស់ប្រទេស បាននិយាយថា យោធាកំពុងស្វែងរកការរៀបចំការបោះឆ្នោតថ្លៃថ្នូរ ហើយបានសន្យាផ្ទេរអំណាចទៅឱ្យគណបក្សឈ្នះឆ្នោត។

លោកបានប្រាប់ទាហានរាប់រយនាក់ដែលបានប្រមូលផ្តុំនៅទីលានដង្ហែក្បួនក្នុងរដ្ឋធានីណៃពិដោថា៖«ពួកគេត្រូវតែគាំទ្រការបោះឆ្នោតពហុបក្សដោយសេរី និងយុត្តិធម៌»។

លោក បាន ថ្លែង ថា ៖« ការ ត្រៀម ខ្លួន ជា ចាំ បាច់ កំពុង ដំណើរការ សម្រាប់ ការ បោះឆ្នោត។ យើង កំពុង ធ្វើ ការ..ដើម្បី រៀបចំ ការ បោះ ឆ្នោត ដែល មនុស្ស ប្រាថ្នា នោះ ជា ការ បោះ ឆ្នោត សេរី និង យុត្តិធម៌ និង ប្រជាធិបតេយ្យ សេរី ពហុបក្ស»។

មេដឹកនាំរបបសឹករូបនេះបាន បន្ថែម ថា ៖« យើង នឹង ផ្ទេរ អំណាច ទៅ ឱ្យ គណបក្ស ឈ្នះ ឆ្នោត»។ ទោះបីជាប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កំពុងជាប់គាំងនៅក្នុងសង្គ្រាមស៊ីវិល សេដ្ឋកិច្ចនៅក្នុងសភាពទ្រុឌទ្រោម និងគណបក្សនយោបាយរាប់សិបត្រូវបានហាមឃាត់ ឬបដិសេធមិនចូលរួម ប៉ុន្តែយោធាបានប្តេជ្ញាចិត្តឆ្ពោះទៅមុខជាមួយនឹងការបោះឆ្នោត ដែលអ្នករិះគន់បានចំអកថាជាការបោកប្រាស់ដើម្បីរក្សាឧត្តមសេនីយ៍ឱ្យកាន់អំណាចតាមរយៈអ្នកតំណាង។

គួររំឭកថា លោក មីន អ៊ុងឡាំង បាននិយាយកាលពីដើមខែថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅខែធ្នូឆ្នាំនេះ ឬខែមករា ឆ្នាំ២០២៦ ដោយផ្តល់ពេលវេលាជាក់លាក់ជាលើកដំបូងក្នុងអំឡុងពេលទស្សនកិច្ចនៅប្រទេសបេឡារុស។

របបយោធាបានធ្វើជំរឿនកាលពីឆ្នាំមុន ជាផ្នែកមួយនៃការរៀបចំដើម្បីបង្កើតបញ្ជីបោះឆ្នោត។ របបសឹកបានអះអាងថា គណបក្សចំនួន៥៣ បានចុះឈ្មោះដើម្បីប្រកួតប្រជែងក្នុងការបោះឆ្នោត។ ក្រុមអ្នកប្រឆាំងរដ្ឋាភិបាលយោធាបានប្រកាសក្តែងៗថា ពួកគេនឹងរំខានដល់ការបោះឆ្នោត ហើយបានស្នើឱ្យប្រទេសផ្សេងទៀតមិនទទួលស្គាល់លទ្ធផលដោយនិយាយថា វានឹងធ្វើឡើងប្រឆាំងនឹងឆន្ទៈរបស់ប្រជាជន។

លោក មីន អ៊ុងឡាំង និយាយថា យោធាកំពុងប្រយុទ្ធនឹងសង្រ្គាមយុត្តិធម៌ប្រឆាំងនឹងពួកឧទ្ទាម ដែលចង់បំផ្លាញប្រទេស ដោយជំរុញឱ្យពួកគេបោះបង់យុទ្ធនាការប្រដាប់អាវុធ និងបន្តដំណោះស្រាយនយោបាយតាមរយៈការសន្ទនា។

អ្នក វិភាគ ខ្លះ លើកឡើង ថា ការ រៀបចំការបោះ ឆ្នោត អាច បង្ក ឱ្យ មាន អំពើ ហិង្សា កាន់ តែ ខ្លាំង ហើយ ប្រទេស ជិត ខាង របស់ មីយ៉ាន់ម៉ា ក្នុង ប្លុក អាស៊ី អាគ្នេយ៍ អាស៊ាន បាន ប្រាប់ របប យោធា ឱ្យ ផ្តល់ អាទិភាព ដល់ សន្តិភាព សំខាន់ជាងការ បោះឆ្នោត។ ការប្រយុទ្ធគ្នាបានធ្វើឱ្យប្រជាជនជាងបីលាននាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ាផ្លាស់ទីលំនៅ ជាមួយនឹងអសន្តិសុខស្បៀងរីករាលដាលខ្លាំង និងជាងមួយភាគបីនៃចំនួនប្រជាជនដែលត្រូវការជំនួយមនុស្សធម៌។ នេះបើយោងតាមអង្គការសហប្រជាជាតិ៕

អត្ថបទដែលជាប់ទាក់ទង