**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

លោក ពូទីន យល់ស្របលើសំណើរបស់អាម៉េរិកសម្រាប់បទឈប់បាញ់រយៈពេល៣០ថ្ងៃនៅអ៊ុយក្រែន ប៉ុន្តែលក្ខខណ្ឌ នេះនៅ មិន ទាន់ ត្រូវ បាន សម្រេច នៅ ឡើយ ទេ

មូស្គូ៖ លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងកាលពីថ្ងៃព្រហស្បតិ៍ទី១៣មីនាថា លោកយល់ស្របជាគោលការណ៍លើសំណើរបស់អាម៉េរិកសម្រាប់បទឈប់បាញ់រយៈពេល៣០ថ្ងៃនៅអ៊ុយក្រែន ប៉ុន្តែ លោក បញ្ជាក់ ថា លក្ខខណ្ឌ នេះនៅ មិន ទាន់ ត្រូវ បាន សម្រេច នៅ ឡើយ ទេ ហើយ បាន បន្ថែម ថា បទ ឈប់ បាញ់ ណា មួយ គួរ ត្រួស ត្រាយ ផ្លូវ ទៅ រក សន្តិភាព យូរអង្វែង។

លោក ពូទីន ជាមេខ្លោងចាប់ផ្តើមលុកលុយយ៉ាងពេញទំហឹងលើអ៊ុយក្រែនកាលពីជាងបីឆ្នាំមុន បានកត់សម្គាល់ពីភាពចាំបាច់នៃបទឈប់បាញ់ត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីការមកដល់នៃបេសកជនពិសេសរបស់លោក ត្រាំ គឺលោក ស្ទីវ វីតខូហ្វ នៅរដ្ឋធានីមូស្គូ សម្រាប់កិច្ចពិភាក្សាស្តីពីបទឈប់បាញ់ដែលអ៊ុយក្រែនបានងក់ក្បាលទទួលយក។ ជាមួយគ្នានេះ លោក ពូទីន បានប្រាប់សន្និសីទសារព័ត៌មាននៅរដ្ឋធានីមូស្គូថា៖«គំនិតនេះ..គឺត្រឹមត្រូវណាស់ ហើយយើងពិតជាគាំទ្រ។ ប៉ុន្តែមានបញ្ហាជាច្រើនដែលយើងត្រូវពិភាក្សា ខ្ញុំគិតថា..យើងត្រូវលើកឡើងអំពីវា[បទឈប់បាញ់]ជាមួយដៃគូអាម៉េរិករបស់យើង[..]»។ លោកបន្តថា៖«យើងយល់ស្របនឹងសំណើដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា ប៉ុន្តែយើងគួរតែនាំគ្នាទៅរកសន្តិភាពយូរអង្វែង និងទម្លាក់អាវុធចុះ ដកចេញពីឫសគល់នៃវិបត្តិនេះ»។

ដោយឡែក លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានលើកឡើងថា មានសញ្ញាវិជ្ជមានចេញពីភាគីរុស្ស៊ី ហើយលោកមានគំនិតសុទិដ្ឋិនិយមក្នុងការគាំទ្រ និងការពារចំពោះសេចក្ដីថ្លែងការណ៍របស់លោក ពូទីន។ ជាមួយគ្នា លោក ត្រាំ ក៏បាន បញ្ជាក់ ជា ថ្មី ថា លោក បាន ត្រៀម ខ្លួន ជា ស្រេច ដើម្បី ជជែកជាមួយ លោក ពូទីន ហើយវាដល់ ពេល ត្រូវ បញ្ចប់ សង្គ្រាម ហើយ។ លើសពីនេះ លោក ត្រាំ បានអះអាងនៅសេតវិមានជាមួយប្រមុខណាតូកាលពីថ្ងៃព្រហស្បតិ៍ថា៖«លោក ពូទីនបានចេញសេចក្ដីថ្លែងការណ៍ដ៏មានសង្ឃឹមមួយ ប៉ុន្តែវាមិនទាន់ពេញលេញទេ។ ឥឡូវ យើង នឹងចាំ មើល ថា តើ រុស្ស៊ី នឹងធ្វើវា ឬ ក៏អត់..? ហើយ ប្រសិនបើ រុស្ស៊ី មិនធ្វើវា ទេ នោះនឹង ក្លាយជា រឿង ដ៏ ខកចិត្ត សម្រាប់ ពិភពលោក » ។

ទោះជាយ៉ាងនេះក្ដី លោក ពូទីន បានផ្លែផ្កាថា.. ហាក់ដូចជាសហរដ្ឋអាម៉េរិកបានបញ្ចុះបញ្ចូលអ៊ុយក្រែនឱ្យទទួលយកបទឈប់បាញ់នេះ ដោយសារស្ថានភាពសមរភូមិរបស់យោធាអ៊ុយក្រែនកាន់តែយ៉ាប់យ៉ឺន ជាពិសេសនៅតំបន់ឃឺស។ កន្លងទៅ លោក ត្រាំ បានកាត់ផ្តាច់ជំនួយផ្នែកយោធាសំខាន់ៗ និងការចែករំលែកព័ត៌មានសម្ងាត់មួយរយៈពេលខ្លី ក្នុងកិច្ចខិតខំប្រឹងប្រែងជាក់ស្តែងមួយ ដើម្បីជំរុញឱ្យរដ្ឋធានីកៀវឱ្យចូលរួមក្នុងកិច្ចចរចាដើម្បីបញ្ចប់សង្រ្គាម។

លោក ពូទីន ក៏បានថ្លែងអំណរគុណដល់មេដឹកនាំនៃប្រទេសចិន ឥណ្ឌា ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង សម្រាប់បេសកកម្មដ៏ថ្លៃថ្នូរបស់ពួកគេក្នុងការបញ្ចប់ការប្រយុទ្ធគ្នា។ រុស្ស៊ី មិន ទទួល យក កង រក្សា សន្តិភាព ពី សមាជិក ណាតូ ណា មួយ ដើម្បី ត្រួត ពិនិត្យ បទ ឈប់ បាញ់ ដែល អាច នឹង កើត ឡើងនោះឡើយ។

យ៉ាងណា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានលើកឡើងថា៖«លោក ពូទីន កំពុងរៀបចំផែនការយ៉ាងសំខាន់ ដើម្បីបដិសេធបទឈប់បាញ់នេះ ពីព្រោះលោក ពូទីន មិនហ៊ានប្រាប់ប្រធានាធិបតី ត្រាំ ដោយផ្ទាល់ថា លោកចង់បន្តសង្រ្គាមនេះទេ និងចង់សម្លាប់ជនជាតិអ៊ុយក្រែន។ មូលហេតុនេះហើយនាំឱ្យរបបមូស្គូប្រើប្រាស់គំនិតនៃបទឈប់បាញ់ដើម្បីជាលេស ជាមួយនឹងលក្ខខណ្ឌជាមុន ដែលគ្មានអ្វីនឹងកើតឡើងឡើយ»។

គួរបញ្ជាក់ថា សហរដ្ឋអាម៉េរិកនៅតែមានថវិកាប្រហែល៣,៨៥ពាន់លានដុល្លារ ដែលអនុម័តដោយសភាសម្រាប់ការដឹកជញ្ជូនអាវុធទៅកាន់អ៊ុយក្រែននាពេលអនាគត ប៉ុន្តែរដ្ឋបាល ត្រាំ មិនខ្វល់ឡើយ ហើយរហូតមកដល់ពេលនេះ ត្រាំ មិនបានប្រើប្រាស់សិទ្ធិអំណាចនោះ ដើម្បីបញ្ជូនអាវុធបន្ថែមទៅអ៊ុយក្រែននោះទេ ដោយរង់ចាំពន្លឺសន្តិភាព៕

អត្ថបទដែលជាប់ទាក់ទង