**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

មន្ត្រីជាន់ខ្ពស់ក្រសួង​កសិកម្ម ជួបសំណេះ​សំណាល​ជាមួយវារីវប្បករ ដើម្បីស្តាប់បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ ឈានឆ្ពោះទៅរកការអភិវឌ្ឍវារីវប្បកម្មខេត្តព្រៃវែង

ភ្នំពេញ៖ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណៈកម្មការចំពោះកិច្ចទ្រទ្រង់វិស័យ​វារីវប្បកម្មកម្ពុជា នាថ្ងៃទី១១ មីនា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយវាវីវប្បករ ដើម្បីស្តាប់បញ្ហាប្រឈម ស្វែងរកដំណោះស្រាយ ឈានឆ្ពោះទៅការអភិវឌ្ឍវារីវប្បកម្ម​ខេត្តព្រៃវែង ។ កិច្ចប្រជុំប្រព្រឹត្តទៅ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្ម​ទឹកសាប ខេត្តព្រៃវែង។

កម្មវិធីនេះមានការចូលរួម អមដំណើរពី ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ និងជា​អនុប្រធានគណៈកម្មការចំពោះកិច្ចទ្រទ្រង់វិស័យវារីវប្បកម្មកម្ពុជា ឯកឧត្តម ទឹម បូរក្ស លោកជំទាវ អ៊ឹម រចនា លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការ រួមជាមួយលោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង លោក​អភិបាល​​ស្រុកពាមរក៏ នាយ នាយរងខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាលជលផល ប្រធាន​សមាគមន៍អ្នកផ្គត់ផ្គង់ត្រីកម្ពុជា ប្រធានសមាគមន៍វារីវប្បកម្មកម្ពុជា វារីវប្បករ ក្រុមបណ្ដុំ​អាជីវកម្មចិញ្ចឹមត្រី ដែលសរុបអ្នកចូលរួមចំនួនជិត១០០នាក់។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម ហាស់ សារ៉េត បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពី ឯកឧត្ដម​រដ្ឋមន្ត្រី ឌិត​ ទីណា ដល់អ្នកចូលរួមទាំងអស់។ បន្ទាប់មកឯកឧត្ដមបានអនុញ្ញាត​ឱ្យ​វារីវប្បករ​លើកឡើង ពីបញ្ហាប្រឈមនានានៅក្នុងការប្រកបរបរចិញ្ចឹមត្រីគ្រប់ប្រភេទ កង្កែប ហើយក្រសួង​កសិកម្ម ដែលជាសេនាធិការរាជរដ្ឋាភិបាល នឹងចូលរួមជួយ​ដោះ​ស្រាយ​​បញ្ហាប្រ​ឈមទាំងនោះជូនបងប្អូនវារីវប្បករ។

ឯកឧត្តមរដ្ឋលេខាធិការបានគូស​បញ្ជាក់​ថា កិច្ចពិភាក្សាផ្លាស់ប្តូរយោបល់នេះ មានការចូលរួមពីអ្នកពាក់ព័ន្ធ​ទាំងអស់​មកស្តាប់ ដើម្បីដោះស្រាយ ពង្រឹងការងារវារីវប្បកម្មឱ្យបានល្អប្រសើរ រួមចំណែកយ៉ាង​សកម្ម​ក្នុង​ការអភិវឌ្ឍវារីវប្បកម្ម ដើម្បីផ្គត់ផ្គង់ម្ហូបអាហារ និងសេដ្ឋកិច្ចសង្គម។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំ​ដល់វារីវប្បករ​ទាំងអស់ ពីចំណុចសំខាន់ៗ ដើម្បីឱ្យការចិញ្ចឹមត្រីបានល្អល្គឹកណាអនុវត្តន៍តាម​គោល​ការណ៍មួយចំនួនរួមមាន៖ ទី១.រើសកូនពូជត្រីល្អ ២.ផ្តល់នូវចំណីល្អ ៣. គុណភាព​ទឹកល្អ​សម្រាប់ការចិញ្ចឹមត្រី និងទី៤.ហេដ្ឋារចនាសម័្ពនស្រះមានការរៀបចំល្អ ដែល​ទាំង៤​ចំណុចនេះ នាំឱ្យត្រីមានគុណភាពល្អ ងាយស្រួលក្នុងការលក់ចេញ។
ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា បញ្ហាសំខាន់ចំពោះមុខ​នៃកិច្ច​ពិភាក្សានៅពេលនេះ គឺដោះស្រាយបញ្ហារកទីផ្សារត្រីតាមសំណូមពរវារីវប្បករ និងបាន​ស្នើ​ដល់មន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន បង្កលក្ខណៈងាយស្រួល សម្របសម្រួល តម្រង់​ទិស ដើម្បីធ្វើយ៉ាងណាឱ្យសមស្របទៅនឹងគោលនយោបាយកសិកម្ម គិតគូរ​សុខទុក្ខ​របស់ពលរដ្ឋ ជួយដោះស្រាយបញ្ហាប្រឈម និងតម្កល់ផលប្រយោជន៍​ជាតិ​ជាធំ។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារជំនាញទាំងអស់ បានបន្តចុះ​ទៅ​ពិនិត្យ​ដល់​ទីតាំងកសិដ្ឋានចិញ្ចឹមត្រី ដែលខណៈនោះសមាគមន៍អ្នកផ្គត់ផ្គង់ត្រីកម្ពុជា និងវារី​វប្បករ បានជួប និងបានស្គាល់គ្នាទំនាក់ទំនង ចចារការទិញ និងលក់ដែល​នឹងចាប់​ធ្វើពីពេលនេះ ។ ចុងក្រោយឯកឧត្តមស្នើឱ្យពិនិត្យលទ្ធភាព សិក្សារៀបចំចង​ក្រង​សហគមន៍​វារីវប្ប​កម្ម ក្រុមបណ្ដុំអាជីវកម្មនៅក្នុងតំបន់នេះ នាថ្ងៃខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង