**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

វិមាន​ក្រឹមឡាំង ព្រមាន​ប្រជាជន​រុស្ស៊ី​ កុំ​ឲ្យ​មាន​សុទិដ្ឋិនិយម​ជ្រុល​ពេក​ ចំពោះ​សកម្មភាព​រដ្ឋបាលលោក ត្រាំ ជុំវិញ​បញ្ហា​អ៊ុយក្រែន

ម៉ូស្គូ៖ វិមាន​ក្រឹមឡាំង​ បាន​ចេញ​សារ​ព្រមាន​ដល់​ប្រជាជន​រុស្ស៊ី​ កុំ​ឲ្យ​មាន​សុទិដ្ឋិនិយម​ជ្រុល​ពេក​ ចំពោះ​សកម្មភាព​របស់​រដ្ឋបាល​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ ជុំវិញ​បញ្ហា​អ៊ុយក្រែន ទោះបីជា​សកម្មភាព​ទាំងនោះ​ពេលខ្លះ​ហាក់​ដូចជា​មាន​ប្រយោជន៍​ដល់​ទីក្រុង​ម៉ូស្គូ​ក៏​ដោយ។ វិមាន​ក្រឹមឡាំង​បាន​ជំរុញ​ឲ្យ​មានការ​ត្រៀមខ្លួន​សម្រាប់ «សេណារីយ៉ូ​អាក្រក់​បំផុត»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ការ​ព្រមាន​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​ផ្អាក​ជំនួយ​យោធា​ និង​ការ​ចែករំលែក​ព័ត៌មាន​សម្ងាត់​ដល់​អ៊ុយក្រែន ក្រោយ​ពី​មាន​ជំនួប​ដ៏​តានតឹង​រវាង​លោក ត្រាំ និង​ប្រធានាធិបតី​អ៊ុយក្រែន Volodymyr Zelenskiy កាលពី​ខែ​មុន។ ទន្ទឹម​នឹង​នេះ កងកម្លាំង​រុស្ស៊ី​បាន​ទទួល​ជោគជ័យ​គួរ​ឲ្យ​កត់សម្គាល់ ​ក្នុង​ការ​រុញច្រាន​កងកម្លាំង​អ៊ុយក្រែន​ចេញពី​តំបន់ Kursk ភាគ​ខាងលិច​ប្រទេស​រុស្ស៊ី។

ថ្លែង​ទៅ​កាន់​ទស្សនិកជន​ នៅ​សាលា​សេដ្ឋកិច្ច​ជាន់ខ្ពស់​ក្រុង​ម៉ូស្គូ​កាលពី​ថ្ងៃ​អង្គារ អ្នកនាំពាក្យ​វិមាន​ក្រឹមឡាំង លោក Dmitry Peskov បាន​ដាស់តឿន​ប្រជាជន​រុស្ស៊ី​កុំ​ឲ្យ «ពាក់​វ៉ែនតា​ពណ៌​ផ្កាឈូក» ទាក់ទង​នឹង​ការ​ផ្លាស់ប្តូរ​គោលនយោបាយ​របស់​រដ្ឋបាល​អាមេរិក។ លោក​បាន​សង្កត់ធ្ងន់​ថា «យើង​ត្រូវ​សង្ឃឹម​សម្រាប់​អ្វី​ដែល​ល្អ​បំផុត ប៉ុន្តែ​ត្រូវ​ត្រៀមខ្លួន​សម្រាប់​អ្វី​ដែល​អាក្រក់​បំផុត។ ហើយ​យើង​ត្រូវតែ​ត្រៀមខ្លួន​ជានិច្ច​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​យើង»។

គួរបញ្ជាក់ថា ការ​ព្រមាន​របស់​លោក Peskov ធ្វើ​ឡើង​ស្រប​ពេល​ដែល​មន្ត្រី​អាមេរិក និង​អ៊ុយក្រែន​កំពុង​ជួប​ពិភាក្សា​គ្នា​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត ដែល​មួយ​ផ្នែក​មាន​គោលបំណង​កំណត់​ថា​ តើ​អ៊ុយក្រែន​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើ​សម្បទាន​ជា​រូបវន្ត​ដល់​រុស្ស៊ី​ដើម្បី​បញ្ចប់​សង្គ្រាម​ឬ​យ៉ាងណា។ ប្រសិនបើ​កិច្ច​ពិភាក្សា​ទាំងនេះ​ដំណើរការ​ទៅ​មុខ​ដោយ​រលូន ទីក្រុងកៀវ​សង្ឃឹមថា លោក ត្រាំ អាច​នឹង​បន្ត​ជំនួយ​យោធា និង​ការ​ចែករំលែក​ព័ត៌មាន​សម្ងាត់​ពេញលេញ​ឡើង​វិញ៕

អត្ថបទដែលជាប់ទាក់ទង