**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង

លោក Yoon Suk Yeol ត្រូវបានដោះលែងចេញពីមន្ទីរឃុំឃាំងវិញហើយ

សេអ៊ូល៖ បើតាមការចេញផ្សាយដោយ សារព័ត៌មាន Yonhap នៅថ្ងៃសៅរ៍ ទី៨ ខែមីនា ប្រធានាធិបតីព្យួរអំណាច លោក Yoon Suk Yeol ត្រូវបានដោះលែងចេញពីមន្ទីរឃុំឃាំងវិញ ពោលគឺ៥២ថ្ងៃ ក្រោយរូបលោកត្រូវបានចាប់ខ្លួន ពីបទញុះញង់ឱ្យមានការបះបោរ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹកបរាជ័យ។

លោក Yoon ត្រូវបានដោះលែងចេញពីមន្ទីរឃុំឃាំង Seoul Detention Center ក្នុងក្រុង Uiwang ភាគខាងត្បូងរដ្ឋធានីសេអ៊ូល ១ថ្ងៃបន្ទាប់ពីតុលាការ Seoul Central District Court បានសម្រេចចិត្តយល់ព្រមចំពោះ សំណើលុបចោលដីកាចាប់ខ្លួនរូបលោក ហើយអគ្គរដ្ឋអាជ្ញាកូរ៉េខាងត្បូង បានទទួលយក ការសម្រេចចិត្តរបស់តុលាការ ដោយមិនប្តឹងឧទ្ធរណ៍។

តុលាការ បាន បញ្ជាក់ ថា ការ សម្រេច ចិត្ត នេះ ផ្អែក លើ កត្តា ពេលវេលា នៃ ការ ចោទប្រកាន់ ដែល កើតឡើង បន្ទាប់ ពី រយៈពេល ឃុំខ្លួន ដំបូង បាន ផុត កំណត់។ ទោះ ជា យ៉ាង ណា ការ សម្រេច នេះ មិន បាន ទម្លាក់ ចោល បទ ចោទ ព្រហ្មទណ្ឌប្រឆាំងលោក Yoon នោះទេ។

គួរបញ្ជាក់ថា តាមរយៈការដោះលែងនេះ លោក Yoon នឹងអាចចូលរួមក្នុងសវនាការ ដោយស្ថិតនៅក្រៅឃុំ។ រូបលោក ត្រូវបានគេចាប់ខ្លួន តាំងតែពីថ្ងៃ១៩ ខែមករា នាំឱ្យលោកជាប់ឈ្មោះជា ប្រធានាធិបតីកំពុងកាន់អំណាចដំបូងគេរបស់កូរ៉េខាងត្បូង ដែលត្រូវបានចាប់ខ្លួន ក្រោមបទល្មើសព្រហ្មទណ្ឌ។ មិនតែប៉ុណ្ណោះ លោក Yoon ក៏កំពុងប្រឈមមុខជាមួយ សំណុំរឿងដកតំណែងប្រធានាធិបតី នៅតុលាការធម្មនុញ្ញផងដែរ។ រូបលោក ត្រូវបានសភាព្យួរអំណាច ចាប់តាំងតែពីថ្ងៃទី១៤ ខែធ្នូ មក៕

អត្ថបទដែលជាប់ទាក់ទង