**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

ទេសរដ្ឋមន្ត្រី គន់ គីម ប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ដល់អាជ្ញាធរខេត្តកំពង់ធំ ត្រូវបន្តដោះស្រាយការលំបាកផ្សេងៗ ជូនបងប្អូនអតីតយុទ្ធជន

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤។

ជាកិច្ចចាប់ផ្ដើមក្នុងពិធីនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ស្ដីពីការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ប្រចាំឆ្នាំ២០២៤ និងទិសដៅ ដែលត្រូវអនុវត្តបន្តនៅឆ្នាំ២០២៥ ដោយបានគូសបញ្ជាក់អំពីរចនាសម្ព័ន្ធចាត់តាំងនៃការគ្រប់គ្រងអតីតយុទ្ធជនក្នុងខេត្តកំពង់ធំ និងការដោះស្រាយការលំបាកនានា ជូនបងប្អូនអតីតយុទ្ធជនបានល្អប្រសើរ និងបានគូសបញ្ជាក់អំពីការផ្ដល់ដីសម្បទានសង្គមកិច្ច និងការសាងសង់ផ្ទះថ្មី ដោយបានរៀបចំភូមិសហគមន៍អតីតយុទ្ធជននៅ ក្នុងខេត្តកំពង់ធំ ផងដែរ។

ឯកឧត្តម ញឹក បានខេង បានថ្លែងនូវការស្វាគមន៍ចំពោះវត្តមានឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធានទី១ នៃគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងបានរាយការណ៍ជូនអំពីស្ថានភាពគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ធំ នាពេលកន្លងមក ដែលបានជួបនូវគ្រោះរាំងស្ងួតផង និងគ្រោះទឹកជំនន់ផង ដែលបណ្ដាលឲ្យប៉ះពាល់ខូចខាតដល់ផលដំណាំស្រូវរបស់ប្រជាជនមួយចំនួន ។

ឯកឧត្តមទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងនូវការកោតសរសើរថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់ខេត្តកំពង់ធំ រួមជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំគ្រប់គ្រងដោះស្រាយបញ្ហគ្រោះមហន្តរាយ ដែលកើតមានឡើងនៅខេត្តកំពង់ធំ បានទាន់ពេលវេលា និងបានជួយដោះស្រាយការលំបាកជូនប្រជាជន ដែលរងប៉ះពាល់ដោយគ្រោះមហន្តរាយនេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ក៏បានកោតសរសើរដល់ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានខិតខំបំពេញភារកិច្ចបម្រើបងប្អូនអតីតយុទ្ធជនបានល្អប្រសើរ។ ពិសេសយកចិត្តទុកដាក់ដោះស្រាយជូនបងប្អូនអតីតយុទ្ធជន ដែលជួបការលំបាកជីវភាពប្រចាំថ្ងៃ និងការសហការរៀបចំដីសម្បទានសង្គមកិច្ច និងសាងសង់ផ្ទះថ្មី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់បងប្អូនអតីតយុទ្ធជនរបស់យើងបានរស់នៅកសាងជីវភាពថ្មីក្រោមម្លប់សុខសន្តិភាព។

ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ក៏បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនដល់គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រួមជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវបន្តរួមគ្នាក្នុងការគ្រប់គ្រង និងដោះស្រាយផលប៉ះពាល់ ដែលរងគ្រោះដោយគ្រោះមហន្តរាយជូនប្រជាជន និងដោះស្រាយការលំបាកផ្សេងៗ ជូនបងប្អូនអតីតយុទ្ធជននៅខេត្តកំពង់ធំ ឲ្យបានល្អប្រសើរបន្តទៀត ៕

អត្ថបទដែលជាប់ទាក់ទង