**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»**លោក ពូទីន៖ កងកម្លាំងរុស្ស៉ីដណ្តើមបានការគ្រប់គ្រងទីក្រុង Kostiantynivka នៅភាគខាងកើតអ៊ុយក្រែន**លោក​ឧត្ដមសេនីយ៍​ត្រី​ សឿម​ សារិទ្ធ​​ចាត់​តំណាង​​គោរព​វិញ្ញាណក្ខន្ធ​សព​លោកអនុសេនីយ៍ឯក​ វ៉ាន់​ ធា នគរបាលការពារព្រំដែនគោកវរ: ៨០៧**សមត្ថកិច្ចចម្រុះ បន្តបើកយុទ្ធនាការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ស្គេមអនឡាញចំនួន ៤ នៅក្នុងក្រុងសេរីសោភ័ណ**អ៉ីរ៉ង់ចាប់ផ្តើមប្រារព្ធពិធីបុណ្យសពជាសាធារណៈ សម្រាប់អតីតមេដឹកនាំកំពូលរបស់ខ្លួន គឺលោក Ayatollah Ali Khamenei**វេទិកាសម្ព័ន្ធសង្គមស៊ីវិលផ្តល់កាតាបចំនួន៤៥ដល់សិស្សសាលាមត្តេយ្យសហគមន៍ភូមិគីរីវ័ន និងបានជួយសាងសង់របងព័ទ្ធជុំវិញបរិវេណសាលា**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន

ឯកឧត្តម សុខ លូ អញ្ជើញចូលរួមទិវាជាតិលើកកម្ពស់ការយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៥ ស្ថិតនៅស្រុកសំឡូត ខេត្តបាត់ដំបង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ព្រមទាំងសហការី បានអញ្ជើញចូលរួមទិវាជាតិលើកកម្ពស់ការយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៥ ស្ថិតនៅស្រុកសំឡូត ខេត្តបាត់ដំបង ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ព្រមទាំងមានការចូលរួមពីជនមានពិការភាព លោកគ្រូ អ្នកគ្រូ អង្គការម៉ែក យុវជននិងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងអាជ្ញាធរមូលដ្ឋានក្នុងស្រុកសំឡូត, ស្រុកបាណន់, ស្រុករតនមណ្ឌល សរុបចំនួន ១១៣នាក់ ដែលបានប្រារព្ធធ្វើឡើងនៅបរិវេណវិទ្យាល័យសំឡូត ខេត្តបាត់ដំបង។

ដើម្បីអបអរទិវាជាតិលើកកម្ពស់ការយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៥ ខាងមុខនេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាននាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ បានរៀបចំយុទ្ធនាការអប់រំផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមក្រោមមូលបទ “រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីសហគមន៍មានសុវត្ថិភាព” ។

ក្នុងឱកាសនេះ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបាត់ដំបងក្នុងន័យចូលរួមកាត់បន្ថយគ្រោះថ្នាក់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមដោយបានស្នើប្រតិបត្តិករទាំងអស់ត្រូវខិតខំឆ្លើយតបដោះស្រាយ ប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលា សំណូមពរដល់ប្រជាពលរដ្ឋដោយប្រមូលនិងកម្ទេចចោលគ្រាប់មីនយុទ្ធភ័ណ្ឌបន្សល់ទុកដែលប្រជាពលរដ្ឋបានរាយការណ៍។

ឯកឧត្តម សុខ លូ បានស្នើបងប្អូនទាំងអស់ជៀសវាងការរុករកកាកសំណល់អេតចាយដែលជាគ្រឿងផ្ទុះឬវត្ថុដែលសង្ស័យថាជាគ្រឿងផ្ទុះ មិនត្រូវកែច្នៃគ្រាប់ឬរំសេវផ្ទុះ មិនត្រូវប្រថុយប្រថានចូលទៅក្នុងតំបន់ដែលមិនស្គាល់ភូមិសាស្ត្រច្បាស់លាស់ក្នុងបំណងណាមួយ ដូចជា ប្រើប្រាស់ដី រុករកអនុផលព្រៃឈើ ធ្វើដំណើរឆ្លងកាត់ មិនត្រូវប៉ះពាល់គ្រាប់មីន និងវត្ថុដែលសង្ស័យថាគ្រឿងផ្ទុះជាដើម។ស្នើរដ្ឋបាលស្រុក រដ្ឋបាលឃុំអង្គភាពពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ ជួយធ្វើការអប់រំយល់ដឹងពីមីននិងការសំណល់ជាតិផ្ទុះពីសង្គ្រាមឲ្យបានទូលំទូលាយប្រកបដោយប្រសិទ្ធភាពនៅក្នុងនិងក្រៅសហគមន៍របស់ខ្លួនដើម្បីជៀសវាងពីគ្រោះថ្នាក់ពីបញ្ហាមីនជាយថាហេតុ។ ជួយផ្សព្វផ្សាយឲ្យបានទូលាយអំពីគ្រោះថ្នាក់ដោយសារមីននិងសំណល់ជាតិផ្ទុះទៅដល់ប្រជាពលរដ្ឋតាមរយៈវេទិការនានាជាពិសេសការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពនិងច្បាប់ស្ដីពីការគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវឱ្យបានជ្រាបគ្រប់ៗគ្នា។

លោកជំទាវ អគ្គលេខាធិការកាកបាទក្រហមកម្ពុជាបានធ្វើសុន្ទរកថា ថាក្រៅពីការអប់រំផ្សព្វផ្សាយអំពីមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម កាកបាទក្រហមកម្ពុជាបានចូលរួមរំលែកទុក្ខដល់អ្នករងគ្រោះរបួស ពិការនិងគ្រួសារសពស្លាប់ដោយសារមីនព្រមទាំងផ្ដល់ជំនួយសង្គ្រោះបន្ទាន់ដល់គ្រួសាររងគ្រោះ នៅតាមបណ្តាសហគមន៍ ឬនៅតាមមន្ទីរពេទ្យដោយផ្ទាល់ និងបានទទួលនូវសេវាថែទាំសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្តព្រមទាំងសម្របសម្រួលដើម្បីទទួលបានសេវាស្ដារលទ្ធភាពពលកម្មកាយសម្បទា ជាពិសេសទៅទៀតដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតំបន់ជនបទ។

ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវអគ្គលេខាធិការ និងឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង និងសហការី បានចែកអំណោយជូនជនមានពិការភាពចំនួន ៣០នាក់ផងដែរ។យុទ្ធនាការផ្សព្វផ្សាយនេះបានរៀបចំដង្ហែក្បួនផ្សព្វផ្សាយចេញពីវិទ្យាល័យសំឡូត ឆ្ពោះទៅទីប្រជុំជនផ្សារស្រុកសំឡូត៕

អត្ថបទដែលជាប់ទាក់ទង