**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ឯកឧត្តម ទិត សុធា ដឹកនាំក្រុមគ្រូពេទ្យអង្គការព័ន្ធកិច្ចគ្រិស្តបរិស័ទ ចុះពិនិត្យព្យាបាលជំងឺទូទៅ វាស់ភ្នែក និងចែកវ៉ែនតាជូនពលរដ្ឋ ជាង២ពាន់នាក់ នៅស្រុកកំពង់ស្វាយ

ភ្នំពេញ៖ ឯកឧត្តម ទិត សុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងក្រុមការងារ នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានសហការសម្របសម្រួលដឹកនាំវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យទាំងខ្មែរនិងបរទេសរបស់អង្គការព័ន្ធកិច្ចគ្រឹស្តបរិស័ទកម្ពុជា ប្រមាណ៤០នាក់ ចុះពិនិត្យព្យាបាលជំងឺទូទៅ វាស់ភ្នែក ចែកថ្នាំពេទ្យ និងវ៉ែនតា ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សប្រមាណជាង២ពាន់នាក់។

កម្មវិធីចុះពិនិត្យព្យាបាលជំងឺនេះ បានប្រារព្ធធ្វើឡើងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៤ និងទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅក្នុងបរិវេណសាលាអនុវិទ្យាល័យព្រៃព្រាលស្ថិតនៅឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានការចូលរួមពី លោកជំទាវ មៀច សុភាព ,ឯកឧត្តម សេង សាវន , ឯកឧត្តម ទេពកេន វណ្ណកន , ឯកឧត្តម អ៊ឹង មុល្លីវណ្ណ ជាអនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ លោក ថន ពុទ្ធា អភិបាលរងស្រុក លោក ហ៊ុន សុខុម ប្រធានអង្គការព័ន្ធកិច្ចគ្រិស្តបរិស័ទកម្ពុជានិងសហការី ក្រុមប្រឹក្សាឃុំត្រពាំងឬស្សី លោកគ្រូអ្នកគ្រូ ក្រុមយុវជន ស.ស.យ.ក. ប្អូនៗសិស្សានុសិស្ស និងអាជ្ញាធរដែនដីនៅមូលដ្ឋានជាច្រើននាក់។

ក្នុងនាមឯកឧត្តម វង្សី វិស្សុត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ឯកឧត្តម ទិត សុធា បានមានប្រសាសន៍ថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យជំនាញរបស់អង្គការព័ន្ធកិច្ចគ្រិស្តបរិស័ទ និងចាត់ទុកការចុះពិនិត្យព្យាបាលជំងឺទូទៅនាឱកាសនេះ ថាជាកិច្ចសហការដ៏ល្អរវាងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ជាមួយនិងអង្គការសមាគម ដើម្បីបម្រើប្រជាជននៅក្នុងមូលដ្ឋាន។ ឯកឧត្តម ទិត សុធា បានបន្ថែមថា ការផ្តល់សេវាពិនិត្យ ព្យាបាលជំងឺទូទៅនាពេលនេះ គឺជាលើកទី២ហើយ ក្នុងស្រុកកំពង់ស្វាយ ដែលកាលពីអំឡុងដើមខែសីហា ឆ្នាំ២០២៤កន្លងទៅក្រុមគ្រូពេទ្យនៃអង្គការគ្រិស្តបរិស័ទកម្ពុជាបានចុះទៅព្យាបាលជំងឺទូទៅនៅក្នុងឃុំកំពង់ស្វាយដែលមានប្រជាពលរដ្ឋចូលរួមប្រមាណ៣ពាន់នាក់។

ឯកឧត្តម ទិត សុធា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ដោយផ្តោតជាអាទិភាព គឺការពង្រឹងសុខភាពសកល តាមរយៈការបង្កើនចំនួនគ្រូពេទ្យ និងពង្រឹងសមត្ថភាពគ្រូពេទ្យ ជាមួយនឹងការបំពាក់នូវឧបករណ៍សម្ភារៈទំនើបៗ ដើម្បីការពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ទោះយ៉ាងណា សកម្មភាពមនុស្សធម៌ ការផ្តល់ការអប់រំផ្នែកសុខភាព និងការពិនិត្យព្យាបាលជំងឺទូទៅ ការវាស់ភ្នែក និងចែកវ៉ែនតា ដោយក្រុមវេជ្ជបណ្ឌិតនាឱកាសនេះ គឺជាសកម្មភាពមនុស្សធម៌ដ៏សំខាន់របស់អង្គការគ្រិស្តបរិស័ទកម្ពុជា ក្នុងន័យរួមចំណែកជាដៃគូជាមួយរាជរដ្ឋាភិបាលក្នុងការកសាងអភិវឌ្ឍប្រទេស និងការជួយផ្តល់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋនៅតាមទីជនបទ ជាសកម្មភាពនៃជាការជួយចំគោលដៅ បន្ថែមលើការផ្តល់សេវាពិនិត្យព្យាបាលជំងឺដែលមានស្រាប់នៅតាមមណ្ឌលសុខភាពនៅតាមមូលដ្ឋាននិងក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់ដល់ការពង្រឹងសុខុមាលភាពរបស់ប្រជាជននៅតាមសហគមន៍ផងដែរ។

នារយៈពេលកន្លងមកនេះ តាមរយៈសកម្មភាពការងាររបស់វេជ្ជបណ្ឌិតជំនាញ និងក្រុមគ្រូពេទ្យផ្នែកគ្លីនិកចល័តរបស់អង្គការព័ន្ធកិច្ចគ្រិស្តបរិស័ទកម្ពុជា បានចុះទៅពិនិត្យ និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ ក៏ដូចជាបានធ្វើការងារមនុស្សធម៌ ផ្តល់ជំនួយចិញ្ចឹមកុមារកំព្រា ផ្តល់សេវាពិនិត្យ ព្យាបាលជំងឺ វាស់ភ្នែក ចែកថ្នាំ ឱសថ និងចែកវ៉ែនតាជូនប្រជាពលរដ្ឋបានជាច្រើនគ្រួសារនៅទូទាំងប្រទេស ។ ក្នុងការចុះបំពេញភារកិច្ចផ្នែកគ្លីនិកចល័តម្តងៗរបស់អង្គការព័ន្ធកិច្ចគ្រឹិស្តបរិស័ទ មានប្រជាពលរដ្ឋចូលរួមពិនិត្យ និងព្យាបាលជំងឺកន្លែងខ្លះប្រមាណជាង២ពាន់នាក់ ហើយដែលកិច្ចការមនុស្សធម៌ទាំងនេះ កើតចេញពីជំនួយបានមកពីព្រះវិហារ សកម្មភាពកៀងគរថវិកាពីបរទេស និងតាមរយៈការរៀបចំសិក្ខាសាលាជួបជុំគ្នានៃពួកគ្រិស្តបរិស័ទទាំងនៅក្នុងនិងនៅក្រៅប្រទេស៕

អត្ថបទដែលជាប់ទាក់ទង