**លោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកប្រាសាទបល្ល័ង្ក**រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិសាស្ត្រស្រុកសណ្តាន់ ខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៩៣%**ឈ្វេងយល់ពីល្បិចបោកប្រាស់ Email Phishing និង Smishing !**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម និងលោកជំទាវ រស់ សូយឿ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ បូរី ហោ ហោណាំហុង**អុីស្រាអែល មានផែនការធ្វើឃាតអ្នកចរចាជាន់ខ្ពស់អុីរ៉ង់**ប្រភព៖ អ៊ីរ៉ង់ចាប់ផ្តើមការចរចាជាមួយក្រុមហ៊ុនជប៉ុន ក្រោមកិច្ចព្រមព្រៀងលើកលែងទណ្ឌកម្មរបស់អាមេរិក ដើម្បីបើកការនាំចេញប្រេងឡើងវិញ**ក្រុមហ៊ូទី គំរាមវាយប្រហារអាកាសយានដ្ឋាន និងទីតាំងសំខាន់របស់ប្រទេសអារ៉ាប៊ីសាអូឌីត ប្រសិនបើប៉ុនប៉ងវាយប្រហារលើខ្លួន**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជំរុញឱ្យមានការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត (AI) ក្នុងការពិនិត្យព្យាបាលអ្នកជំងឺ**​CGTN​ ​ធ្វើការប្រជាស្ទង់មតិ​​អំពី​​រូបភាព​ជាតិ​​អាមេរិក​​**អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចប្រជុំការរៀបចំគម្រោងចំណូល-ចំណាយរបស់រដ្ឋបាលខេត្ត សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៧**World Cup ៖ ក្រុមការពារជើងឯក អាហ្សង់ទីន ទម្លាក់កាប់វ៉េ ក្នុងម៉ោងថែម ៣-២ ទាំងលំបាកបំផុត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប, លោក ព្រឹម រដ្ឋា ជំនួសលោក នាក់ ណេរ៉ុន**ឆមាសទី១ ឆ្នាំ២០២៦ មន្រ្តីក្រសួងបរិស្ថានបានអនុវត្តច្បាប់ បង្ក្រាបបទល្មើសធនធានធម្មជាតិជាង ៩០០ករណី នៅទូទាំងប្រទេស**ជនជាតិចិន ១៧០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់

មន្ដ្រីអាវុធហត្ថខេត្តក្រចេះម្នាក់ បាញ់ប្រហារសមាជិកគ្រួសាររបស់ខ្លួនបណ្ដាលឲ្យស្លាប់ ២នាក់ និងរបួសធ្ងន់ ៣នាក់ រួចបាញ់សម្លាប់ខ្លួនឯងតាមក្រោយ

ភ្នំពេញ៖ មន្ដ្រីអាវុធហត្ថខេត្តក្រចេះម្នាក់ ប្រដាប់ដោយអាវុធ AK ស្វាយបត់ បានបាញ់ប្រហារទៅលើសមាជិកគ្រួសាររបស់ខ្លួនបណ្ដាលឲ្យស្លាប់ចំនួន២នាក់ និងរងរបួសធ្ងន់ចំនួន៣នាក់ រួចខ្មាន់កាំភ្លើងបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។ ហេតុការណ៍នេះបានកើតឡើងនៅព្រលប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិអំពុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

របាយការណ៍បន្ថែមដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ខ្មាន់កាំភ្លើងឈ្មោះ ហ៊ីង សុវណ្ណារិទ្ធិ អាយុ៤៩ឆ្នាំ ជា
មន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ បានបើករថយន្តម៉ាក ISUZU ពណ៌សស្លាកលេខខេមរៈភូមិន្ទ (2-1364) ចូលដល់មុខផ្ទះជនរងគ្រោះរួចក៏ធ្វើសកម្មភាពដកកាំភ្លើងបាញ់រះទៅលើជនរងគ្រោះ បណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសសរុបចំនួន៦នាក់ព្រមទាំងជនសង្ស័យ។

ជនរងគ្រោះដែលបាត់បង់ជីវិត និងរងរបួសរួមមាន៖
ទី១៖ ឈ្មោះ ឈឿង ប៊ុនធឿន ភេទប្រុស អាយុ៦៤ឆ្នាំ មុខរបរកសិករ ត្រូវជាឪពុកក្មេក (ស្លាប់កន្លែកើតហេតុ)
ទី២៖ ឈ្មោះ អោក ចាន់សាទ ភេទស្រី អាយុ៦៥ឆ្នាំ មុខរបរកសិករ ត្រូវជាម្តាយក្មេក (ស្លាប់កន្លែកើតហេតុ)
ទី៣៖ ឈ្មោះ ប៊ុន រតនា ភេទប្រុស អាយុ៣៨ឆ្នាំ ត្រូវជាបងថ្លៃ (របួសស្រាល)
ទី៤៖ ឈ្មោះ ប៊ុន លក្ខណា ភេទស្រី អាយុ៣២ឆ្នាំ ត្រូវជាប្រពន្ធ (របួសធ្ងន់)។
ទី៥៖ ឈ្មោះ សេង ហន ភេទប្រុស អាយុ៥៤ឆ្នាំ ប្រជាការពារ (របួសភ្នែកកម្រិតធ្ងន់) ទាំងអស់គ្នារស់នៅភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកជនដៃដល់ក្រោយពីធ្វើសកម្មភាពរួច បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។

ក្រោយពិនិត្យចប់សព្វគ្រប់ សាកសព (ឪពុកម្ដាយក្មេក) រក្សាទុក្ខនៅផ្ទះធ្វើបុណ្យតាមប្រពៃណី។ សាកសពជនបង្កបញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក សាច់ញាតិមកទទួលបន្តយកទៅធ្វើធ្វើបុណ្យនៅភ្នំពេញ។
ចំណែកជនរងគ្រោះ២នាក់ ដែលរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យខេត្តត្បូងឃ្មុំ រួចបានបញ្ជូនទៅមន្ទីរពេទ្យប្រទេសវៀតណាមបន្តទៀត។ ក្រោយការកើតហេតុ កម្លាំងអាវុធហត្ថមូលដ្ឋានស្រុកពញាក្រែក និងកម្លាំងជំនាញព្រហ្មទណ្ឌអាវុធហត្ថខេត្ត បានចុះទៅដល់កន្លែងកើតហេតុ និងបំពេញសំណុំរឿងតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង