**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា និងហុងគ្រី ពង្រឹងវិស័យការទូតសភា ភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ដើម្បីពលរដ្ឋនិងសន្តិភាព

ភ្នំពេញ៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈឆ្នាំ២០២៥ នៅវិមានរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ម៉ាតា ម៉ាត្រៃ (Marta MATRAI) អនុប្រធានទី១ រដ្ឋសភានៃប្រទេសហុងគ្រី ក្នុងឱកាសដែលលោកជំទាវ បានដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចការងារនិងមិត្ដភាព នៅព្រះរាជាណាចក្រកម្ពុជា។

សម្តេចប្រធានរដ្ឋសភា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅនិងមានក្តីសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះវត្តមានរបស់ លោកជំទាវនិងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា។
សម្តេចបានគូសបញ្ជាក់ថា លោកជំទាវគឺជាថ្នាក់ដឹកនាំស្រ្តីនៃស្ថាប័ននីតិប្បញ្ញត្តិដំបូងគេដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅរដ្ឋសភាកម្ពុជានាដើមឆ្នាំ២០២៥។ សម្តេចពិតជាមានមោទនភាពជាទីបំផុតដែលថ្នាក់ដឹកនាំប្រទេសទំាងពីរបានផ្តល់ឱកាសនិងលើកទឹកចិត្តដល់ស្រ្តី ទទួលបានតួនាទីជាថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ ក្នុងការចូលរួមចំណែកបម្រើសង្គមជាតិនិងប្រជាពលរដ្ឋ។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ លោកជំទាវអនុប្រធានរដ្ឋសភានិងគណៈប្រតិភូនៅកម្ពុជានាពេលនេះ គឺជាព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដថ្មីមួយទៀត សម្រាប់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បន្ទាប់ពីទស្សនកិច្ចចុងក្រោយរបស់ប្រធានរដ្ឋសភាហុងគ្រី កាលពីឆ្នាំ២០១៥ កន្លងទៅ។ ការផ្លាស់ប្តូរទស្សនកិច្ច ការប្រាស្រ័យទាក់ទងគ្នា និងការពិភាក្សាគ្នាត្រង់ទៅត្រង់មកជាប្រចាំ គឺជាយន្ដការដ៏ល្អប្រពៃ ដែលសភាទាំងពីរបានអនុវត្ដ។ ដំណើរទស្សកិច្ចនាពេលនេះគឺជាសក្ខីភាពជាក់ស្តែងមួយដែលឆ្លុះបញ្ចាំងឱ្យឃើញពីការជឿទុកចិត្ដគ្នា ការផ្តល់តម្លៃឱ្យគ្នា និងគាំទ្រគ្នាទៅវិញទៅមក ដែលការណ៍នេះញាំងឱ្យទំនាក់ទំនងទ្វេភាគីនៃប្រទេសទំាងពីរកាន់តែស្អិតល្មួត និងខ្លាំងក្លាឡើង ។
លោកជំទាវ ម៉ាតា ម៉ាត្រៃ បានថ្លែងអំណរគុណជ្រាលជ្រៅដែលសម្តេចប្រធានរដ្ឋសភា បានទទួលស្វាគមន៍គណៈប្រតិភូយ៉ាងកក់ក្តៅជាទីបំផុត។ លោកជំទាវបានចូលរួមអបអរសាទរដែលសម្តេចប្រធានរដ្ឋសភាត្រូវបានជ្រើសតំាងជាប្រធានរដ្ឋសភា ហើយនេះក៏ជាមោទនភាពរបស់ហុងគ្រី ដែលមានអតីតសិន្សិតខ្មែរមួយរូបធ្លាប់បានសិក្សានៅប្រទេសហុងគ្រី ហើយបានក្លាយជាថ្នាក់ដឹកនាំរដ្ឋសភានាពេលនេះ។

មិនខុសពីសម្តេចប្រធានរដ្ឋសភានោះទេ លោកជំទាវអនុប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសកម្ពុជានិងហុងគ្រី ដែលមានតំាងពីយូតណាស់ហើយ ។
លោកជំទាវបានគូសបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋសភាហុងគ្រីមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ ក្រៅពីការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរ ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ក៏ដូចជាការពង្រឹងវិស័យការទូតសភាដើម្បីមនុស្សជាតិលើពភផែនដីនោះ។ ហុងគ្រីចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម អប់រំជាមួយកម្ពុជា។ នៅក្នុងវិស័យអប់រំ ហុងគ្រីនឹងផ្តល់អាហារូបករណ៍ចំនួន៣០កន្លែងដល់កម្ពុជា ព្រមទំាងបានស្នើជូន សម្តេចប្រធានរដ្ឋសភា ជួយលើកទឹកចិត្តដល់យុវជន សិស្សនិស្សិតកម្ពុជា បានទៅសិក្សានៅប្រទេសហុងគ្រី។ ជាមួយគ្នានេះ លោកជំទាវ ក៍បានពាំនាំការគោរពអញ្ជើញរបស់ ឯកឧត្តមប្រធានរដ្ឋសភាហុងគ្រី ជូនចំពោះសម្តេចប្រធានរដ្ឋសភា ក្នុងការដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ទៅបំពេញទស្សនកិច្ចនៅហុងគ្រីនាពេលខាងមុខនេះផងដែរ។

នៅក្នុងឱកាសនោះ លោកជំទាវ ម៉ាតា ម៉ាត្រៃ ក៏បានជម្រាបជូន សម្តេចប្រធានរដ្ឋសភា ពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅកម្ពុជាក្នុងរយៈពេលពីរថ្ងៃមកនេះ។ ជាពិសេសលទ្ធផលដ៏ល្អនៃជំនួបពិភាក្សាការងាររវាងលោកជំទាវជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីថ្ងៃទី៥ខែកុម្ភៈមិ្សលមិញ។
សម្តេចប្រធានរដ្ឋសភាមានក្តីរីករាយយ៉ាងក្រែលែងចំពោះលទ្ធផលដ៏ត្រចះត្រចង់នៃជំនួបពិភាក្សាការងាររវាងលោកជំទាវនិងសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃម្សិលមិញ។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំនៃប្រទេសហុងគ្រី បានពូនជ្រំទំនាក់ទំនងនៃប្រទេសទំាងពីរឱ្យកាន់តែរឹងមាំនិងរីកចម្រើនឡើងទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ កាលពី ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានបំពេញទស្សនកិច្ចនៅហុងគ្រីចំនួនពីរលើក។ ជាមួយគ្នានោះ ឯកឧត្ដម ចាណូស អាឌឺ (Janos Ader) ប្រធានាធិបតីហុងគ្រី ក៏បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរក្នុងឆ្នាំ២០១៩។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ថ្លែងអំណរគុណដល់ប្រទេសហុងគ្រីដែលតែងតែជួយគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។
សម្តេចបានថ្លែងអំណរគុណជាថ្មីម្តងទៀតដល់ប្រទេសហុងគ្រីដែលបានបន្តផ្តល់អាហារូបករណ៍ជូនដល់កម្ពុជា អនុញ្ញាតដល់និស្សិតខ្មែរបានទៅសិក្សានៅប្រទេសហុងគ្រី ដែលជាប្រទេសមួយមានការរីកចម្រើនលើគ្រប់វិស័យ។ សម្តេចបានគូសបញ្ជាក់ថាធនធានមនុស្សជាផ្នែកដ៏សំខាន់មួយដែលបានរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ។ រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្ពស់បំផុតលើធនធានមនុស្ស ក្នុងការអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

សម្តេចប្រធានរដ្ឋសភា បានទទួលយកការគោរពអញ្ជើញរបស់ ឯកឧត្តមប្រធានរដ្ឋសភាហុងគ្រី ដោយសន្យាថានឹងរកពេលវេលាសមស្របនៅក្នុងឆ្នាំ២០២៥នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសហុងគ្រី។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និង លោកជំទាវ ម៉ាតា ម៉ាត្រៃ បានវាយតម្លៃខ្ពស់ពីតួនាទីនិងសារៈសំខាន់នៃការងារការទូតសភា ក្នុងការចូលរួមចំណែកបន្ថែមលើការងារការទូតរបស់រដ្ឋាភិបាលដើម្បីលើកកម្ពស់វប្បធម៌សន្ទនា ថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គមនិងការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្នដើម្បីមនុស្សជាតិនៅលើភពផែនដី នៅក្នុងស្ថានការណ៍ពិភពលោកមានភាពមិនច្បាស់លាស់ ប្រែប្រួលឆាប់រហ័ស ដោយសារការប្រទាញប្រទុងបញ្ហាភូមិសាស្រ្តនយោបាយដូចពេលបច្ចុប្បន្ននេះ៕

អត្ថបទដែលជាប់ទាក់ទង