**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ការស្ទង់មតិរបស់ CGTN丨អ្នកផ្តល់បទសម្ភាសន៍ជុំវិញពិភពលោករិះគន់ថា “អនុត្តរភាពបែបអាមេរិក”តម្កល់ផលប្រយោជន៍ផ្ទាល់ខ្លួនពីលើសិទ្ធិមនុស្សអន្តរជាតិ

នៅថ្ងៃទី៤ ខែកុម្ភៈ សហរដ្ឋអាមេរិកបានប្រកាសដកខ្លួនចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលបង្ហាញថា “អនុត្តរភាពបែបអាមេរិក”តម្កល់ផលប្រយោជន៍ផ្ទាល់ខ្លួនពីលើសិទ្ធិមនុស្សអន្តរជាតិ ។ បណ្តាញCGTNនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានរួមសហការជាមួយសកលវិទ្យាល័យRenminនៃប្រទេសចិន ដោយឆ្លងតាមរយៈវិទ្យាស្ថានផ្សព្វផ្សាយអន្តរជាតិយុគសម័យថ្មី ដើម្បីធ្វើការស្ទង់មតិចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៦៧១នាក់ ដែលមកពី ៣៨ ប្រទេសជុំវិញពិភពលោក ។លទ្ធផលនៃការស្ទង់មតិបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍សម្តែងការខកចិត្តចំពោះសហរដ្ឋអាមេរិកដែលមិនយកចិត្តទុកដាក់ម្តងហើយម្តងទៀតចំពោះបញ្ហាសិទ្ធិមនុស្ស ហើយបានរិះគន់ថា ការដែលសហរដ្ឋអាមេរិករំលោភសិទ្ធិមនុស្សជាប្រព័ន្ធគួរឱ្យភ័យរន្ធត់។
នៅក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៦,៨% បានសម្គាល់ថា សហរដ្ឋអាមេរិកមានបញ្ហាអំពើហិង្សាដោយកាំភ្លើងយ៉ាងធ្ងន់ធ្ងរ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៧៣%បានសម្គាល់ថា សហរដ្ឋអាមេរិកមានបញ្ហាគ្រឿងញៀនយ៉ាងធ្ងន់ធ្ងរ ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៧២,៣%បានសម្គាល់ថា សហរដ្ឋអាមេរិកមានបញ្ហាការរើសអើងពូជសាសន៍ជាប្រព័ន្ធ ។អ្នកផ្តល់បទសម្ភាសន៍ចំនួន៦១,៣% បានសម្គាល់ថា សហរដ្ឋអាមេរិកជាប្រទេសដែលងាយបង្កសង្រ្គាមបំផុតលើពិភពលោក។
អ្នកផ្តល់បទសម្ភាសន៍ចំនួន៧២,៥% បានសម្គាល់ថា សហរដ្ឋអាមេរិកជាប្រទេសដែលមានភាពទុច្ចរិត និងធ្វើអនុត្តរភាព ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៦៤,៩% បានរិះគន់ថា សហរដ្ឋអាមេរិកតែងតែគាបសង្កត់ប្រទេសដទៃទៀតក្រោមលេសនៃសិទ្ធិមនុស្ស ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៥,២%បានសម្គាល់ថា ទង្វើនេះរបស់សហរដ្ឋអាមេរិកបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់អន្តរជាតិពហុភាគីដែលចាត់ទុកអង្គការសហប្រជាជាតិជាស្នូល ។
សូមបញ្ជាក់ថា អ្នកផ្តល់បទសម្ភាសន៍ដែលបានចូលរួមក្នុងការស្ទង់មតិលើកនេះគឺមកពីអាស៊ីបូព៌ា អាស៊ីខាងត្បូង អាស៊ីកណ្តាល អាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា អឺរ៉ុប អាមេរិកខាងត្បូង អាមេរិកខាងជើង អូសេអានី និងអាហ្រ្វិក ដែលមានចន្លោះអាយុពី ១៨ ដល់ជាង ៥៥ ឆ្នាំ អ្នកផ្តល់បទសម្ភាសន៍ដែលទទួលការអប់រំនៅមហាវិទ្យាល័យ ឬលើសពីនេះមានចំនួន ៦៧,២% ៕

អត្ថបទដែលជាប់ទាក់ទង