**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

រដ្ឋមន្រ្តីបរិស្ថាន ជំរុញឱ្យសកម្មជនអ្នកស្រឡាញ់បរិស្ថាន ចូលរួមផ្សព្វផ្សាយលើភាពស្អាត បៃតង និងចីភាពរបស់កម្ពុជា

ភ្នំពេញ៖ ក្នុងឱកាសទទួលជួបក្រុមយុវជននៃអង្គការខ្មែរថាវរៈ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងពីតួនាទីរបស់សកម្មជនអ្នកស្រឡាញ់បរិស្ថាន ចូលរួមផ្សព្វផ្សាយការងារវិស័យបរិស្ថាន ជាពិសេសការរួមចំណែកនៅក្នុងភាពស្អាត ភាពបៃតង និងចីរភាពរបស់កម្ពុជា។

ការបង្ហាញនូវតម្លាភាពការងារបរិស្ថានរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន គឺជាដើមចមជំរុញឱ្យសកម្មជន អ្នកស្រឡាញ់បរិស្ថាន បានស្ម័គ្រចិត្តចូលរួមក្នុងយុទ្ធនាការរបស់ក្រសួងបរិស្ថាន ដើម្បីភាពស្អាត បៃតង សំដៅដល់ការរួមគ្នាសំអាតសំរាម សំណល់ប្លាស្ទិកនៅក្នុងទឹក លើគោក ក្នុងខ្យល់អាកាស និងការការពារគម្របព្រៃឈើ ដែលមានក្រមបរិស្ថាននិងធនធានធម្មជាតិ ជាគោលក្នុងការអនុវត្ត។

ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានថ្លែងបន្ថែមថា ក្រសួងបរិស្ថានកំពុងជំរុញការបណ្តុះកូនឈើ និងដាំស្តារព្រៃ ឱ្យបានច្រើន ក៏ជាផ្នែកមួយធ្វើឱ្យគម្របព្រៃរីកសាយភាយកាន់តែធំ និងក្រាស់ជាងមុន ដើម្បីជំរុញ និងលើកស្ទួយដល់ជីវភាពប្រជាសហគមន៍ តាមរយៈគោលដៅលំហែបៃតង ដែលប្តូរពីការប្រកបរបរតាមទំលាប់ចូលព្រៃ ងាកមកប្រកបអាជីវកម្មខ្នាតតូចនៅក្នុងសហគមន៍ និងពង្រឹងឱ្យពួកគាត់ក្លាយជាសហគ្រិនភាព។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា កាណាប្រជាពលរដ្ឋក្លាយជាម្ចាស់គម្រោងអភិវឌ្ឍគោលដៅលំហែបៃតង ដែលទាំងនេះជាប្រភពចំណូលដ៏សំខាន់ និងមានភាពយូរអង្វែងសម្រាប់ប្រជាសហគមន៍មូលដ្ឋាន នៅតាមរបៀងទេសចរណ៍ ដែលផ្សារភ្ជាប់ពីសហគមន៍មួយទៅសហគមន៍មួយទៀត ហើយកម្ពុជានឹងមានភាពស្អាត មានភាពបៃតង សម្រាប់ជាមរតករបស់មនុស្សគ្រប់ជំនាន់។

ស្របនឹងការថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី ក្រុមសកម្មជនអ្នកស្រឡាញ់បរិស្ថាន បានសំដែងការស្ម័គ្រចិត្តឥតងាករេ ក្នុងការរួមចំណែកការងារផ្សព្វផ្សាយយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញស្របជាមួយយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានជ្រួតជ្រាបទៅដល់ប្រជាពលរដ្ឋនៅតាមសហគមន៍មូលដ្ឋាន និងបង្ហាញការពិតនៃការគិតគូយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងវិស័យបរិស្ថាន ដើម្បីជិវភាព សុខភាព និងការរស់នៅដោយចីរភាពរបស់ប្រជាសហគមន៍ និងទប់ស្កាត់ការបោកបញ្ឆោតរបស់ក្រុមទុច្ចរិតមួយចំនួន ដែលបានធ្វើការផ្សព្វផ្សាយព័ត៌មានបំភ្លៃ បំភាន់ការពិតជាដើម៕

អត្ថបទដែលជាប់ទាក់ទង