**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ក្រុមហ៊ុន OpenAI៖ ក្រុមហ៊ុនចិន កំពុងព្យាយាម ចម្លងគំរូបញ្ញាសិប្បនិម្មិត ឬហៅកាត់ថា AI កម្រិតខ្ពស់របស់ខ្លួន

វ៉ាស៊ីនតោន៖ OpenAI ជាក្រុមហ៊ុនអភិវឌ្ឍកម្មវិធីបញ្ញាសិប្បនិម្មិត ChatGPT បានលើកឡើងថា ក្រុមហ៊ុនចិនកំពុងព្យាយាមយ៉ាងសកម្មក្នុងការចម្លងគំរូបញ្ញាសិប្បនិម្មិត ឬហៅកាត់ថា AI កម្រិតខ្ពស់របស់ខ្លួន ដោយជំរុញឱ្យមានការបង្កើនវិធានការសន្តិសុខ និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរសហរដ្ឋអាម៉េរិក។

សេចក្តីថ្លែងការណ៍របស់ OpenAI កើតឡើងបន្ទាប់ពីវត្តមានរបស់កម្មវិធីបញ្ញាសិប្បនិម្មិតចិន ឌីបស៊ីក (DeepSeek) អង្រួនវិស័យ​បច្ចេកវិទ្យាសាកលលោកក្នុងសប្តាហ៍នេះឋ ជាមួយនឹង chatbot ថ្មីដ៏មានអានុភាពរបស់ខ្លួន ដែលត្រូវបានបង្កើតឡើងដោយចំណាយដើមទុនតិចជាង បើធៀបនឹងគូប្រជែងនៅសហរដ្ឋអាម៉េរិក។ សមត្ថភាពដ៏ខ្លាំងក្លារបស់ឌីបស៊ីក បានជំរុញឱ្យមានរលកនៃការចោទប្រកាន់ថា ក្រុមហ៊ុនចិនបានលួចចម្លងសមត្ថភាពនៃបច្ចេកវិទ្យាឈានមុខគេរបស់សហរដ្ឋអាម៉េរិក ដូចជា AI ដែលផ្តល់ថាមពលដល់ ChatGPT ជាដើម។

អ្នកនាំពាក្យ OpenAI បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ដោយលើកឡើងពីភាពតានតឹងលើការការពារកម្មសិទ្ធិបញ្ញារបស់ AI រវាងសហរដ្ឋអាម៉េរិក និងចិនថា៖«យើងដឹងថា ក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសចិន និងក្រុមហ៊ុនផ្សេងទៀត​ កំពុងព្យាយាមធ្វើតាមគំរូនៃក្រុមហ៊ុន AI ឈានមុខគេរបស់សហរដ្ឋអាម៉េរិក។ យើងជឿថា ទៅមុខទៀត យើងត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដើម្បីការពារគំរូដែលមានសមត្ថភាពបំផុត ពីការខិតខំប្រឹងប្រែងរបស់សត្រូវ និងដៃគូប្រកួតប្រជែង ក្នុងការចម្លងបច្ចេកវិទ្យារបស់អាម៉េរិក»។ លោក ដាវីឌ សេក (David Sacks) ជាក្រុមប្រឹក្សា AI ថ្មីរបស់រដ្ឋបាល ត្រាំ បានប្រាប់ទូរទស្សន៍ Fox News ថា មានភស្តុតាងជាច្រើនដែលចង្អុលបង្ហាញថា ឌីបស៊ីក បានចម្រាញ់ចំណេះដឹងចេញពីគំរូរបស់ OpenAI។

OpenAI លើកឡើងបន្តថា ដំណើរការនេះ គឺផ្ទុយនឹងលក្ខខណ្ឌនៃសេវាកម្មរបស់ខ្លួន ហើយបានប្តេជ្ញារារាំងការប៉ុនប៉ងលួចចម្លងបន្ថែមទៀត។ គួរបញ្ជាក់ថា ក្រុមហ៊ុន OpenAI កំពុងប្រឈមមុខនឹងការចោទប្រកាន់លើការរំលោភកម្មសិទ្ធិបញ្ញាជាច្រើននៅទូទាំងពិភពលោក ដែលទាក់ទងជាចម្បងទៅនឹងការប្រើប្រាស់សម្ភាររក្សាសិទ្ធិក្នុងការបណ្តុះបណ្តាលគំរូ AI របស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង