**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ជនមានស្មារតីមិនប្រក្រតី ២រូប ដែលតែងបង្កការរំខានដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ក្នុងក្រុងសៀមរាប ត្រូវបានបញ្ជូនទៅព្យាបាល

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ម្សិលមិញនេះ រដ្ឋបាលក្រុងសៀមរាប បានសហការជាមួយ ក្រុមការងារអនុគណៈកម្មាធិការដោះស្រាយបញ្ហាជនអនាថា អ្នកសុំទាន និងជនវិបល្លាសស្មារតី ខេត្តសៀមរាប នាំយកស្រ្តីម្នាក់ និងបុរសម្នាក់ ជាជនមាន វិបល្លាសស្មារតី ដែលតែងបង្កការរំខាន ដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ ក្នុងក្រុងសៀមរាប ទៅពិនិត្យសុខភាព នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងបានបញ្ជូនបន្ត ទៅពិនិត្យព្យាបាល នៅមជ្ឈមណ្ឌលស្ដារនីតិសម្បទាជនវិបល្លាសស្មារតី នៅភូមិបារគូ ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

តាមការឱ្យដឹងពីមន្ត្រីជំនាញ នៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប បានបង្ហាញថា ជនវិបល្លាសទាំងពីររូបនេះ ត្រូវបានទទួលការព្យាបាល ដែលចំណាត់ការនេះ គឺជាការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្ត ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ជាពិសេសជនរងគ្រោះ និងងាយរងគ្រោះ ដោយមិនទុកឱ្យប្រជាជនរស់នៅ ដោយគ្មានសុវត្តិភាព នោះឡើយ។

តាមលិខិតបញ្ជាក់ សុខភាពផ្លូវចិត្ត របស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលពិនិត្យ និងសម្ភាសន៍ ដោយលោកវេជ្ជ. មុំ សុវណ្ណារ៉ា ឯកទេសវិកលវិទ្យា បានឲ្យដឹងថា ស្រ្តីម្នាក់ អាយុ៤៦ឆ្នាំ រស់នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បានពិនិត្យឃើញថាស្រ្តីរូបនេះ មានជម្ងឺវិកលចរិក (Schizophrenia- Schizoaffective) និងបុរសម្នាក់ទៀត អាយុ៣៧ឆ្នាំ រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បានពិនិត្យឃើញថាបុរសរូបនេះ មានជម្ងឺវិកលចរិក (Schizophrenia)។

សូមបញ្ជាក់ដែរថា តាមរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា មជ្ឈមណ្ឌលសំចតសង្គមកិច្ច បានទទួលជនរងគ្រោះ ជនអនាថា អ្នកសុំទាន និងជនវិបល្លាសស្មារតីឱ្យស្នាក់នៅ មានចំនួន ២៩៣នាក់ ព្រមទាំងបានបញ្ជូនទៅគ្រួសារ សាច់ញាតិ និងសហគមន៍វិញ ចំនួន ២៥២នាក់ និងបានបញ្ជូនជនរងគ្រោះ ជនវិបល្លាសស្មារតីទៅព្យាបាលនៅមជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទាជនវិបល្លាសស្មារតី នៅភូមិបារគូ ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ចំនួន ៤១នាក់ ៕

អត្ថបទដែលជាប់ទាក់ទង