**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ឯកឧត្តមបណ្ឌិត កៅ ថាច អញ្ជើញផ្សព្វផ្សាយហិរញ្ញប្បទានពិសេសបន្ថែមរបស់រាជរដ្ឋាភិបាលចំនួន ៣០លានដុល្លារ ដល់បណ្តារោងម៉ាស៊ីនកិនស្រូវនៅជុំវិញខេត្តពោធិ៍សាត់, បាត់ដំបង និងបន្ទាយមានជ័យ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយកញ្ចប់ហិរញ្ញប្បទានពិសេសបន្ថែមរបស់រាជរដ្ឋាភិបាលចំនួន ៣០លានដុល្លារដល់បណ្តារោងម៉ាស៊ីនកិនស្រូវប្រចាំខេត្តពោធិ៍សាត់, បាត់ដំបង និងបន្ទាយមានជ័យ។

កិច្ចប្រជុំនេះ បានរៀបចំឡើងស្ថិតនៅទីស្នាក់ការសាខា របស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មខេត្តបាត់ដំបង ដែលមានអ្នកចូលរួមជាតំណាងម្ចាស់រោងម៉ាស៊ីនសរុបប្រមាណ ២២រោងម៉ាស៊ីន។

នៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិត កៅ ថាច បានធ្វើការពិភាក្សា និង ផ្តោតលើចំណុចសំខាន់ៗមួយចំនួន មានដូចជា៖

(១)-ផ្សព្វផ្សាយអំពីហិរញ្ញប្បទានពិសេសបន្ថែមចំនួន ៣០ លានដុល្លារអាមេរិករបស់រាជរដ្ឋាភិបាល សម្រាប់ប្រមូលទិញស្រូវពីប្រជាកសិករ។

(២)-អំពាវនាវដល់រោងម៉ាស៊ីនចូលរួមជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលើបញ្ហាសំណល់ថ្នាំកសិកម្មលើសកម្រិតកំណត់ក្នុងអង្ករកម្ពុជានាំចេញទៅកាន់សហភាពអឺរ៉ុប។ ជាវិធានការឆ្លើយតបចំពោះមុខដែល​រោងម៉ាស៊ីនអាចចូលរួម គឺតាមរយះការផ្សព្វផ្សាយឲ្យបានផុលផុសជូនប្រជាកសិករក្នុងតំបន់នីមួយៗ នូវ​បទដ្ឋានកម្រិតកំណត់នៃការប្រើប្រាស់ថ្នាំ-ជី កសិកម្មសម្រាប់រដូវកាលខាងមុខៗ។

(៣)-បន្តចូលរួមទិញស្រូវ ក្នុងរដូវកាលចូលឆ្នាំប្រពៃណីចិននិងវៀតណាម ខាងមុខនេះ ក្នុងករណីរោងម៉ាស៊ីនឈប់សម្រាក សូមរោងម៉ាស៊ីនផ្តល់ដំណឹងនិងផ្សព្វផ្សាយជូនប្រជាកសិករក្នុងតំបន់ដែលរោងម៉ាស៊ីនប្រមូលទិញឱ្យបានជ្រាប ដែលការណ៍នេះអាចបញ្ចៀសបានការច្រូតកាត់ច្រើនលើសតម្រូវការ។

(៤)-គិតគូរអំពីនិន្នាការទីផ្សារអង្ករអន្តរជាតិ, សមត្ថភាព និងលទ្ធភាពដែលរោងម៉ាស៊ីនអាចបង្កើនការកែច្នៃសម្រាប់បម្រើការនាំចេញ។

(៥)-ពិភាក្សាអំពីបញ្ហាប្រឈមនានាដែលរោងម៉ាស៊ីន និងក្រុមហ៊ុននាំអង្ករចេញកំពុងប្រឈម, ដំដោះស្រាយចំពោះមុខនិងសំណូមពរនានា។

(៦)-លើកទឹកចិត្ត និងជំរុញឲ្យម្ចាស់រោងម៉ាស៊ីន ប្រើប្រាស់ សេវា ធានាឥណទាន របស់សាជីវកម្មធនាឥណទានកម្ពុជា (CGCC) បន្ថែមពីយន្តការធនាគារ ដែលមានស្រាប់ ៕

អត្ថបទដែលជាប់ទាក់ទង