**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម

ទេសរដ្ឋមន្រ្តី លី ធុជ ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសាកលវិទ្យាល័យជាតិជេជូ សាធារណរដ្ឋកូរ៉េ ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋស្រុកបាធាយ ខេត្តកំពង់ចាម

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសាកលវិទ្យាល័យជាតិជេជូ (Jeju National University) សាធារណរដ្ឋកូរ៉េ ប្រមាណ ៦០នាក់ ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋស្រុកបាធាយ ខេត្តកំពង់ចាម ក្រោមកិច្ចសហការជាមួយរដ្ឋបាលស្រុកបាធាយ និងមន្ទីរពេទ្យបង្អែកបាធាយ។

ការពិនិត្យ និងព្យាបាលជំងឺ មានរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៣-២៤ ខែមករា ឆ្នាំ២០២៥ និងគ្រោងព្យាបាលជំងឺជូនប្រជាពលរដ្ឋប្រមាណ ៥០០នាក់។ ជាមួយគ្នានោះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ បានផ្តល់នូវថ្នាំពេទ្យ និងបរិក្ខាវេជ្ជសាស្រ្តមួយចំនួនជូនមន្ទីរពេទ្យបង្អែកបាធាយ ដើម្បីចូលរួមផ្តល់សេវាថែទាំព្យាបាលជូនប្រជាពលរដ្ឋផងដែរ។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងការស្វាគមន៍ចំពោះសាស្រ្តាចារ្យ និងក្រុមគ្រូពេទ្យជានិស្សិតមកពីសាកលវិទ្យាជាតិជេជូ និងបានថ្លែងអំណរគុណដល់សាកលវិទ្យាល័យជាតិជេជូ ចំពោះកាយវិការដ៏ថ្លៃថ្លា និងទឹកចិត្តដ៏សប្បុរសធម៌ ដែលបានរួមចំណែក និងលើកកម្ពស់វិស័យសុខាភិបាល និងសុខមាលភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកបាធាយ ដោយឥតគិតថ្លៃ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានជម្រាបប្រាប់ដល់ក្រុមគ្រូពេទ្យថា កម្ពុជា ក្រោមនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន វិស័យសុខាភិបាល បាននឹងកំពុងស្តារឡើងវិញបន្ទាប់ពីទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីសង្រ្គាម ហើយឥឡូវនេះប្រជាជនកម្ពុជាទាំងអស់ អាចទទួលបាននូវសេវាព្យាបាល មានការយកចិត្តទុក និងការថែទាំពីរាជរដ្ឋាភិបាលកម្ពុជា ចាប់ពីមូលដ្ឋាន រហូតដល់ទីក្រុង។ ប៉ុន្តែទោះបីយ៉ាងណា វិស័យសុខាភិបាលនៅកម្ពុជា នៅតែបន្តត្រូវការជាចាំបាច់ការឧបត្ថម្ភគាំទ្រ កិច្ចសហប្រតិបត្តិការ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងប្រទេសជាមិត្ត។

ឯកឧត្តមទេសរដ្ឋមន្រ្តី បន្តទៀតថា សាធារណរដ្ឋកូរ៉េ គឺជាប្រទេសមួយក្នុងចំណោមប្រទេសជាមិត្តដទៃទៀត ដែលបានរួមចំណែកដល់ការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះរួមទាំងវិស័យសុខាភិបាលផងដែរ។

ក្នុងឱកាសនោះ តាងនាមរាជរដ្ឋាភិបាល ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំដល់សាធារណរដ្ឋកូរ៉េ បន្តគាំទ្រដល់វិស័យសុខាភិបាលនៅកម្ពុជា និងបន្តពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋផងដែរ៕

អត្ថបទដែលជាប់ទាក់ទង