**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

បទវិភាគ៖ក្តីសង្ឃឹមរបស់ទំនាក់ទំនងរវាងចិននិងអាមេរិកស្ថិតនៅលើប្រជាជន

ប៉ុន្មានថ្ងៃកន្លងទៅនេះ កម្មវិធីAPPរបស់ចិនឈ្មោះ កូនសៀវភៅក្រហម(RedNote)កំពុងទទួលប្រជាប្រិយភាពខ្លាំងនៅអាមេរិក ។
ក្នុងតារាងទាញយកកម្មវិធីAPPឥតគិតថ្លៃនៃ App Store របស់ក្រុមហ៊ុន Apple នៅក្នុងតំបន់អាមេរិកខាងជើង កម្មវិធីAPPបណ្ដាញសង្គមរបស់ចិននេះ បានឡើងកាន់លំដាប់ថ្នាក់ទីមួយ ។ ទិន្នន័យបានបង្ហាញថា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែមករា នៅអាមេរិក ចំនួនទាញយកកម្មវិធីAPP កូនសៀវភៅក្រហម បានកើនឡើង២០ដង បើប្រៀបធៀបនឹងរយៈពេល៧ថ្ងៃមុន ហើយបានកើនឡើងលើសពី៣០ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤ ។ អ្នកលេងអ៊ីនធឺណេតរបស់អាមេរិកបានផ្លាស់ប្តូរមតិយោបល់ជាមួយអ្នកលេងអ៊ីនធឺណេតចិនយ៉ាងសប្បាយរីករាយ ចាប់ពីការបង្ហោះសត្វចិញ្ចឹម និយាយពីការស្លៀកពាក់ រហូតដល់ចែករំលែកអាហារឆ្ងាញ់ៗ ជាដើម។
ហេតុអ្វីបានជាកម្មវិធីAPP កូនសៀវភៅក្រហម ទទួលបានប្រជាប្រិយភាពនៅអាមេរិក ? មូលហេតុផ្ទាល់ គឺអនុលោមតាមគោលនយោបាយរបស់អាមេរិកដែលថាបើមិនព្រមលក់មានតែហាមឃាត់ កម្មវិធី TikTok ដែលជាកម្មវិធីប្រើប្រាស់នៅបរទេសរបស់កម្មវិធី Douyin ប្រហែលនឹងត្រូវបិទមិនឱ្យប្រើប្រាស់ចាប់ពីថ្ងៃទី១៩ ខែមករានេះតទៅ ដូច្នេះ អ្នកលេងអ៊ីនធឺណេតរបស់អាមេរិកដែលចូលចិត្តប្រើកម្មវិធីនេះ បាននាំគ្នាងាកទៅប្រើកម្មវិធី APP កូនសៀវភៅក្រហមវិញ ព្រមទាំងហៅខ្លួនឯងថាជាជនភៀសខ្លួនTikTok ។ ដោយឡែក ខ្លឹមសារនិងប្រធានបទក្នុងកម្មវិធីAPP កូនសៀវភៅក្រហមដែលគួរឱ្យចាប់អារម្មណ៍និងប្លែកៗ ធ្វើឱ្យអ្នកលេងអ៊ីនធឺណេតរបស់អាមេរិកចាប់អារម្មណ៍យ៉ាងខ្លាំង ។ មានមនុស្សបានបញ្ចេញមតិថា មិនយល់សោះហេតុអ្វីបានជារដ្ឋាភិបាលអាមេរិកស្រែកថា កម្មវិធី TikTok បានគំរាមកំហែងដល់សន្តិសុខជាតិ ហើយរំពឹងទុកថា កម្មវិធីAPP កូនសៀវភៅក្រហមអាចក្លាយជាកម្មវិធីមួយសម្រាប់ធ្វើការផ្លាស់ប្តូរវប្បធម៌ ។
កម្មវិធីAPP កូនសៀវភៅក្រហមបានផ្ទុះល្បីនៅក្នុងអាមេរិក ប្រការនេះបានបង្ហាញឱ្យឃើញថា ប្រជាជននៃប្រទេសទាំងពីរចិននិងអាមេរិកសង្ឃឹមថាអាចយល់ដឹងពីគ្នាទៅវិញទៅមក និងធ្វើកាផ្លាស់ប្តូរគ្នាទៅវិញទៅមក ។ មិនថាអ្នកនយោបាយអាមេរិកមួយចំនួនទប់ស្កាត់ការអភិវឌ្ឍរបស់ចិននិងលាបពណ៌មកលើប្រទេសចិនយ៉ាងណាទេ ប៉ុន្តែបំណងឆន្ទៈក្នុងសង្គមស៊ីវិលដែលចង់ធ្វើការប្រាស្រ័យទាក់ទងក៏មិនអាចកាត់ផ្ដាច់បានឡើយ ។
ប៉ុន្មានឆ្នាំកន្លងមក ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសចិននិងអាមេរិក បានជួប “ចរន្តត្រជាក់” ។ ជនអាមេរិកមួយចំនួនបានព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះការអភិវឌ្ឍរបស់ចិន ហើយចាត់ទុកប្រទេសចិនជា “ដៃគូប្រជែងយុទ្ធសាស្ត្រដ៏ធំបំផុត”ដោយខុសឆ្គង ។ ពីការឃោសនាបំប៉ោង “ផ្តាច់ទំនាក់ទំនង” ដល់ការបង្កើតរបាំង ក្រោមការញុះញង់បង្ករឿង ពួកគេបានប្រែក្លាយការទប់ស្កាត់ប្រទេសចិនទៅជាអ្វីដែលហៅថា “ភាពត្រឹមត្រូវខាងនយោបាយ”ក្នុងឆាកនយោបាយអាមេរិក ។
កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរវាងប្រមុខរដ្ឋចិននិងអាមេរិកនៅក្រុងលីម៉ា លោកXi Jinping ប្រធានរដ្ឋចិនបានបូកសរុបបទពិសោធន៍៧ចំណុចនៃការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអាមេរិកក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ក្នុងនោះក៏បូករួមទាំង ចិននិងអាមេរិកគួរតែធ្វើកិច្ចសន្ទនានិងកិច្ចសហប្រតិបតិ្តការឱ្យបានច្រើន គួរតែឆ្លើយតបនឹងក្តីបំណងរបស់ប្រជាជន បង្កើតនូវធ្នឹមស្ពានសម្រាប់ឱ្យប្រជាជននៃប្រទេសទាំងពីរធ្វើការប្រាស្រ័យទាក់ទងនិងធ្វើការផ្លាស់ប្តូរ ។
បច្ចុប្បន្ននេះ ក្រោមកិច្ចខិតខំប្រឹងប្រែងរួមរវាងចិននិងអាមេរិក ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរលើវិស័យមួយចំនួនបានកើនឡើងវិញយ៉ាងនឹងនរ ។
យោងតាមការដែលប្រទេសចិនដាក់ចេញជាបន្តបន្ទាប់នូវវិធានការកិច្ចសម្រួលសម្រាប់ឱ្យជនបរទេសចូលដែន ពាក្យ “ធ្វើទេសចរនៅចិន” បានក្លាយជាពាក្យពេញនិយមអន្តរជាតិ បុគ្គលល្បីៗតាមអ៊ីនធឺណេតរបស់អាមេរិកជាច្រើនបាននាំគ្នាទៅដើរលេងនៅប្រទេសចិន ។ “ខ្ញុំបានឃើញប្រទេសចិនដែលមានភាពទំនើប អស្ចារ្យនិងរស់រវើក” “ស្ថានភាពនៅចិនខុសពីការផ្សាយដំណឹងរបស់ប្រព័ន្ធសារព័ត៌មានលោកខាងលិចទាំងស្រុង” ។ល។ ពួកគេបានចែករំលែកម្ហូបឆ្ងាញ់ៗ ទេសភាពស្អាតៗ ការមើលឃើញនិងការដឹងឮគួរឱ្យចាប់អារម្មណ៍របស់ពួកគេ ជាមួយប្រជាជនអាមេរិករហូតដល់ប្រជាជនពិភពលោក ធ្វើឱ្យពិភពលោកអាចមើលឃើញពីប្រទេសចិនដ៏ពិតប្រាកដ ។
“ក្តីសង្ឃឹមរបស់ទំនាក់ទំនងរវាងចិននិងអាមេរិកពឹងលើប្រជាជន មូលដ្ឋានស្ថិតនៅក្នុងសង្គមស៊ីវិល អនាគតពឹងលើយុវជន មានភាពរស់រវើកស្ថិតនៅក្នុងតំបន់ ។” រំលឹកឡើងវិញពីកាលពីមុន គឺការប្រាស្រ័យទាក់ទងរវាងប្រជាជននិងប្រជាជននេះឯង ធ្វើឱ្យទំនាក់ទំនងរវាងចិននិងអាមេរិកបានឆ្លងផុតសភាពជាប់គាំងនិងវិលទៅរកផ្លូវត្រឹមត្រូវម្តងហើយម្តងទៀត ។ បច្ចុប្បន្ននេះ ប្រជាជននៃប្រទេសទាំងពីរបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ជាថ្មីម្តងទៀតតាមរយៈប្រតិបតិ្តការជាក់ស្តែងថា ទ្វារនៃទំនាក់ទំនងរវាងចិននិងអាមេរិកត្រូវបានបើកដោយប្រជាជន ដរាបណាដែលទ្វារនេះបើកហើយ ដរាបនោះក៏លែងបិទជិតទៀតដែរ៕

អត្ថបទដែលជាប់ទាក់ទង