**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជា ៖ ការដាក់បញ្ជូលពិធីបុណ្យចូលឆ្នាំថ្មីចិន ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បង្ហាញពីតម្លៃវប្បធម៌ ប្រពៃណី នៃការរួមគ្នាថែរក្សាមរតករបស់មនុស្សជាតិ

លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃប្រទេសកម្ពុជាបានមានប្រសាសន៍ថា ការដាក់បញ្ជូលពិធីបុណ្យចូលឆ្នាំថ្មីចិន ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បង្ហាញពីតម្លៃវប្បធម៌ ប្រពៃណី នៃការរួមគ្នា ថែរក្សាមរតករបស់មនុស្សជាតិ ដោយគេដឹងថា ការដាក់បញ្ជូលនេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។
លោកជំទាវ ភឿង សកុណា បានមានប្រសាសន៍បែបនេះ នៅក្នុងកម្មវិធីផ្លាស់ប្តូរវប្បធម៌ រវាងកម្ពុជានិងចិនដើម្បីចូលរួមអបអរការមកដល់ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិចិន ឆ្នាំ២០២៥ នារាជធានីភ្នំពេញ រៀបចំឡើង២ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ ១២ ខែមករា។

លោកជំទាវបញ្ជាក់បែបនេះថា៖ «ឆ្លៀតក្នុងឱកាស ដ៏រីករាយនេះ ខ្ញុំសូមអបអរសាទរ ជាមួយរដ្ឋាភិបាលចិន ក៏ដូចជា ប្រជាជនចិនទាំងអស់ ចំពោះការដាក់បញ្ជូលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នាសម័យប្រជុំ លើកទី១៩ នៃគណៈកម្មការអន្តររដ្ឋាភិបាល ដែលការចុះបញ្ជីនេះបញ្ជាក់ឲ្យឃើញនូវតម្លៃវប្បធម៌ ប្រពៃណី នៃការរួមគ្នា ថែរក្សាមរតក ដែលមនុស្សជាតិបានបង្កើត និង ប្រតិបត្តិ ។ »
ជាមួយគ្នានេះ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាមានប្រសាសន៍ នាពេលនោះផងដែរថា ពិធីបុណ្យចូលឆ្នាំថ្មីចិនត្រូវបានដាក់បញ្ជូល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយ នៃមនុស្សជាតិរបស់អង្គការយូណេស្កូ បង្ហាញច្បាស់ថា «បុណ្យចូលឆ្នាំថ្មីចិន បានក្លាយជាបុណ្យចូលឆ្នាំ ទូទាំងពិភពលោក..សម្រាប់កម្ពុជា ក៏មានពិធីអបអរសាទរផងដែរ ជាពិសេស ការលោត មុងសាយចិន មានគ្រប់ទីកន្លែង ក្នុងរដូវកាលបុណ្យចូលឆ្នាំចិន ម្តងៗ»។ ការណ៍នេះ ត្រូវបានឯកឧត្តម Wang Wenbin ចាត់ទុកថា ពិធីបុណ្យចូលឆ្នាំថ្មីចិន គឺជាពិធីបុណ្យសម្រាប់ជនជាតិចិន និង ជនជាតិកម្ពុជា ហើយជាការបង្ហាញយ៉ាងសំខាន់ ចំពោះចំណងមិត្តភាព រវាងប្រជាជននៃប្រទេសទាំងពីរ។
លោកជំទាវ ភឿង សកុណា បានលើកឡើងថា កម្មវិធីផ្លាស់ប្តូរវប្បធម៌ រវាងកម្ពុជានិងចិនដើម្បីចូលរួមអបអរការមកដល់ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន ឆ្នាំ២០២៥ នៅពេលនោះ គឺជាសកម្មភាពបន្ថែម ចូលរួមដល់ការលើកស្ទួយចំណងមិត្តភាព រវាងប្រជាជាតិទាំងពីរ និងជំរុញឲ្យប្រជាជនទាំងពីរ មានឱកាស អាចស្វែងយល់បន្ថែម និងបង្កើនទំនាក់ទំនង រវាងគ្នានិងគ្នា ដោយយកសិល្បៈជាគោល ស្របតាមគោលនយោបាយ របស់រដ្ឋាភិបាល នៃប្រទេសទាំងពីរ។
លោកជំទាវ បានគូសបញ្ជាក់ថា កម្មវិធី ក្រោមប្រធានបទ «រីករាយឆ្នាំម្សាញ់ ចិននិងកម្ពុជាអបអរ រួមគ្នា» នាពេលនេះ គឺជាសក្ខីភាពថ្មីមួយ បង្ហាញពីការបន្តរឹតចំណងមិត្តភាព ចំណងវប្បធម៌ដ៏ជ្រាលជ្រៅ រវាងប្រជាជនកម្ពុជានិងចិន។ លោកជំទាវជឿជាក់ថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែអបអរសារទរវប្បធម៌ចិន ប៉ុណ្ណោះទេ ប៉ុន្តែ បានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរ និងការរៀនសូត្រពីគ្នា ទៅវិញទៅមក រវាងវប្បធម៌នៃប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង