**ឯកឧត្ដមរដ្ឋមន្រ្តី ហេង សួរ និងឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិវឌ្ឍធនធានមនុស្ស**អ្នកវិ​ភាគ​បង្ហាញ​សុទិដ្ឋិ​និយម​ចំពោះ​ដំណើរ​ទស្សនកិច្ចនៅ​ចិនរបស់សម្តេច​​តេជោ ​ហ៊ុន សែន ជុំវិញ​​ដំ​ណោះ​ស្រាយប​ញ្ហាព្រំដែ​នកម្ពុជា និងថៃ**អ្នកវិភាគព្រមានថា ការលួចឆ្លងដែនទៅធ្វើការនៅថៃដោយខុសច្បាប់ ប្រឈមគ្រោះថ្នាក់ដល់ជីវិត និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម**ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់សមធម៌យេនឌ័រ និងការងារដែលគិតគូរលើការថែទាំ»**ក្រសួងការងារ និងមជ្ឈមណ្ឌលបណ្តុះបណ្តាលខ្នាតអន្តរជាតិអ៊ីស្រាអែល ពិភាក្សាពង្រឹងកិច្ចសហការបណ្តុះបណ្តាលជំនាញឆ្លើយតបតម្រូវការទីផ្សារការងារ**សម្ដេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់ៗចំនួន ៦**វិចារណកថា៖ ការពារបរិស្ថានរបស់យើង មុនពេលបាតុភូត អែលនីញ៉ូ (El Niño) មកដល់**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំពិភាក្សាអំពីស្ថានភាពសន្តិសុខ និងសុវត្ថិភាព នៃគម្រោងស្តារ និងគ្រប់គ្រងអាងស្ទឹងស្វាយចេក ខេត្តបន្ទាយមានជ័យ**អុីស្រាអែលប្រកាសយ៉ាងដាច់អហង្ការថា កងទ័ពរបស់ខ្លួននឹងដកចេញពីភាគខាងត្បូងប្រទេសលីបង់ លុះត្រាតែក្រុមហេសបូឡា ត្រូវបានរំសាយអាវុធទាំងស្រុង**សម្តេចតេជោ៖ ទំនាក់ទំនងរវាង គណបក្សប្រជាជនកម្ពុជា និងបក្សកុម្មុយនីស្តចិន ជាផែនទីចង្អុលផ្លូវដ៏មានសារៈសំខាន់សម្រាប់ការអនុវត្តរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ**សម្តេចតេជោ៖ ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំ**ក្នុងក្របខ័ណ្ឌនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្រុមការងារបច្ចេកទេសកម្ពុជា-វៀតណាម វៀតណាម-កម្ពុជា រៀបចំកិច្ចប្រជុំលើកទី២ បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ទទួលជួបប្រតិភូក្រុមហ៊ុនចិន ដែលមានបំណងវិនិយោគបង្កើតរោងចក្រផលិតថ្នាំកសិកម្ម ក្នុងខេត្តកំពង់ធំ**អុីរ៉ង់ចោទប្រកាន់ អង្គការ NATO អំពីការចូលរួមសមគំនិតក្នុងសង្រ្គាមអាមេរិក-អ៉ីស្រាអែល ប្រឆាំងអ៉ីរ៉ង់**ភ្លៀងធ្លាក់ខ្លាំងមកពីព្យុះទីហ្វុងនាំមកនូវទឹកជំនន់ដល់ទីក្រុងតៃប៉ិ និងផ្នែកខ្លះនៃភាគខាងត្បូងកោះតៃវ៉ាន់ ខណៈមនុស្សជាង ២០០នាក់ ត្រូវជម្លៀសចេញ**ចៅក្រម ៣រូបនៃតុលាការ ICC ប្តឹងលោក ដូណាល់ ត្រាំ និងរដ្ឋបាលរបស់លោក ជុំវិញទណ្ឌកម្មអាមេរិកដែលដាក់លើអ្នកទាំង ៣ កាលពីឆ្នាំមុន**ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងចុះសួរសុខទុក្ខដល់ជនភៀសសឹកនៅឃុំពង្រ ស្រុកចុងកាល់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន**ការស្ទង់មតិរបស់បណ្តាញCGTN ៖ភាព​ងាយ​ស្រួល​ប្រើ​ ជា​ស្តង់ដារដ៏មធ្យ័ត​​សម្រាប់​វាយ​តម្លៃ​ពី​គុណភាព​នៃ​ការច្នៃប្រឌិតផ្នែក​បច្ចេកវិទ្យា**ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយ និងពង្រឹងសមត្ថភាពមន្ត្រីជំនាញ លើការគ្រប់គ្រងគ្រូបង្រៀន និងបុគ្គលិកសុខាភិបាល**ស្នងការខេត្តបន្ទាយមានជ័យ ដាក់បទបញ្ជាដល់កម្លាំងនគរបាលជំនាញ ត្រូវពង្រឹងការយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ

សាធារណជនជាង១០លាននាក់ បាននិងកំពុងចូលរួមប្រយុទ្ធនឹងសំរាមនិងសំណល់ប្លាស្ទិកនៅតាមមូលដ្ឋាន

ភ្នំពេញ៖ ក្រសួងបរិស្ថានដាក់ចេញនូវយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើ ថង់ប្លាស្ទិកទេ» ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ មកដល់ពេលនេះ មានអ្នកចូលរួម ៩.៧០៦.២៦៨អង្គ/នាក់ក្នុងមានសាលាចូលរួមសរុបចំនួន ១២.១៩៩សាលា អនុវត្តបាន ១០០%, លោកគ្រូ អ្នកគ្រូ ចូលរួម សរុប ចំនួន ១៥១.១៨៧នាក់ អនុវត្តបាន ១០០%,សិស្សានុសិស្សចំនួន ៣.៧៦២.៨១៩នាក់ អនុវត្តបាន ១០០%, ព្រះសង្ឃចំនួន ៣១.៦៤៩អង្គ នៅតាមវត្តអារាមចំនួន ១.៤៨៥កន្លែង, មន្រ្តីរាជការ ចំនួន ៨៥.៣៧១នាក់, កម្មករ កម្មការិនី និយោជិត និងប្រជាពលរដ្ឋ ចំនួន ៥.៦៧៥.៧៤៨នាក់។

សូមបញ្ជាក់ថាយុទ្ធនាការនេះ បានចាប់ផ្តើមពីសាលារៀន ដែលជាថ្នាលបណ្តុះកោសិកាសង្គម និងបានចូលរួម កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកក្នុង ១ថ្ងៃ ប្រមាណជាង ៣០លានថង់។

បន្ថែមពីនេះ ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការទី២ បន្ថែមទៀតគឺយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ រហូតមកដល់ពេលនេះ មានអ្នកចូលរួមក្នុងយុទ្ធនាការ ចំនួន ៥.០៦០.៣៦៩អង្គ/នាក់ ក្នុងនោះមានសាលារៀនចូលរួមចំនួន ៥.៩៥១សាលា ស្មើនឹង៤៧,០៥%, លោកគ្រូអ្នកគ្រូ ចំនួន ៨៥ ១៤៩នាក់ ស្មើ៥៣,៨៤%, សិស្សានុសិស្សចូលរួមចំនួន ៣.៣៧៥.៥១០នាក់ អនុវត្តបាន៨៩,៣០%, ព្រះសង្ឃបាននិមន្តចូលរួមចំនួន ៣១ ២៤៦អង្គ នៅតាមវត្តអារាមចំនួន ១.៥២៣វត្ត, លើសពីនេះ មានមន្រ្តីរាជការ ចំនួន ៥៦.៧០៧នាក់ និងប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិតសរុប ចំនួន ១.៥១១.៧៥២នាក់។

យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» បាននាំឱ្យសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រះសង្ឃ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ រួមជាមួយប្រជាពលរដ្ឋ នៅតាមមូលដ្ឋានភូមិ ឃុំ នៅតាមស្រុក ក្រុង ស្រុក ខណ្ឌ នានាទូទាំងប្រទេស ចេញមកព្រមគ្នារើសសំរាមជុំវិញបរិវេណផ្ទះ សាលារៀន វត្តអារាម តាមទីសាធារណៈ និងនៅតាមដងផ្លូវក្នុងមូលដ្ឋាន រៀងរាល់១ថ្ងៃក្នុង ១សប្តាហ៍ យ៉ាងតិច ដោយធ្វើការប្រមូល និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា យុទ្ធនាការទាំងពីររបស់ក្រសួងបរិស្ថានខាងលើ បានទទួលការគាំទ្រពីសាធារណជនសរុបជាង១៤លាននាក់ ក្នុងការប្តេជ្ញាចិត្ត និងចូលរួមសកម្មភាពកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក រើសសំរាម ប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិក យ៉ាងផុសផុល ដែលជាជោគជ័យ លើស ពីការរំពឹងទុក ព្រោះថាប្រទេសកម្ពុជាអាចកាត់បន្ថយថង់ប្លាស្ទិកបានយ៉ាងច្រើនសន្ធឹកសន្ធាប់ និងការទុកដាក់សំរាម តាមរយៈការចូលរួមសាមគ្គីគញនាពីសំណាក់ប្រជាពលរដ្ឋ រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ កម្មករ កម្មការនី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។

អ្នកនាំពាក្យក្រសួអបរិស្ថានរូបនេះ បានបន្ថែមថា បច្ចុប្បន្ននេះ នៅមានសាលារៀន វត្តអារាមនានា នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថានរដ្ឋនិងឯកជន នៅតាមមូលដ្ឋាន បានកំពុងចូលរួមនៅក្នុងយុទ្ធនាការនេះជាបន្តបន្ទាប់ជារៀងរាល់ថ្ងៃ។

ជាមួយគ្នានេះ ក្រសួងបរិស្ថាន បានប្រកាសបើកយុទ្ធនាការសំអាតផ្លូវជាតិ ក្រោមប្រធានបទ « ផ្លូវជាតិគ្មានសំរាមប្លាស្ទិក » ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ បន្ទាប់ពីមានការចលនាចូលរួមពីថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ សំអាតតាមដងផ្លូវ នាពេលកន្លងមក។

យុទ្ធនាការ បានរៀបចំឡើងក្នុងគោលបំណងធ្វើឱ្យផ្លូវជាតិស្អាត គ្មាសំរាម សំណល់ប្លាស្ទិករាយប៉ាយ នៅតាមដងផ្លូវ។ យុទ្ធនាការសំអាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងចូលរួមចំណែក លើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជននៅតាមបណ្តាផ្លូវជាតិទូទាំងប្រទេស កាន់តែស្រស់ស្អាត មានអនាម័យ ខ្យល់អាកាសស្អាត និងសណ្តាប់ធ្នាប់ល្អ ប្រកបដោយភាពទាក់ទាញ ការស់នៅប្រកបដោយផាសុខភាព និងការទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរណ៍មកប្រទេសកម្ពុជាកាន់តែច្រើនឡើង»។

ឯកឧត្តម ខ្វៃ អាទិត្យា បានថ្លែងថា ការដាក់ចេញយុទ្ធនការជាជំហានៗរបស់ក្រសួអបរិស្ថាន ដែលឆ្លើយតបនឹងសរសរស្តម្ភ«ភាពស្អាត» នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ក្នុងគោលបំណង ដើម្បីឱ្យកម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នា មានភាពស្អាត មិនមានសំរាម និងសំណល់ប្លាស្ទិក រាយប៉ាយ ក្នុងគោលដៅការប្រែក្លាយសកម្មភាព ឬ សកម្មភាពរបស់យុទ្ធនាការ ទៅជាចលនាស្វ័យអនុវត្ត ប្រយុទ្ធទប់ស្កាត់សំរាម នៅលើដងផ្លូវ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងការបំពុលដោយសំរាម និងសំណល់ប្លាស្ទិកទៅលើសុខភាព និងលើកកម្ពស់សោភ័ណភាពទីក្រុង ទីប្រជុំជន ព្រមទាំងក្នុងមូលដ្ឋាន ជុំវិញផ្ទះ កន្លែងធ្វើការនិងគ្រឹះស្ថានសាធារណៈនិងឯកជន ជាពិសេសនៅតាមដងផ្លូវនានា ដែលនឹងបន្តក្លាយទៅជាវប្បធម៌ និងទម្លាប់ល្អ របស់ប្រជាជនកម្ពុជាក្នុងការរក្សាភាពស្អាត ៕

អត្ថបទដែលជាប់ទាក់ទង