**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

ប្រធានសន្តិសុខប្រធានាធិបតីកូរ៉េខាងត្បូងមិនអាចសហការក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីចាប់ខ្លួនមេដឹកនាំលោក យូន ស៊ុកយ៉ុលនោះទេ ដែលការណ៍នេះអាចជំរុញឱ្យដំបៅវិបត្តិនយោបាយនៅកូរ៉េខាងត្បូងឆ្ពោះទៅរកការប្រឈមមុខដាក់គ្នាកាន់តែខ្លាំង

សេអ៊ូល៖ ប្រធានសន្តិសុខរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក យូន ស៊ុកយ៉ុល គឺលោក ផាក ជុងជុន (Park Chong-jun) បានអះអាងកាលពីថ្ងៃអាទិត្យទី៥ ខែមករា ឆ្នាំ២០២៥ថា លោកមិនអាចសហការក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីចាប់ខ្លួនមេដឹកនាំដែលត្រូវបានចោទប្រកាន់នោះទេ។ ការណ៍នេះអាចជំរុញឱ្យដំបៅវិបត្តិនយោបាយនៅកូរ៉េខាងត្បូងឆ្ពោះទៅរកការប្រឈមមុខដាក់គ្នាកាន់តែខ្លាំងឡើងៗ។

ជាមួយនឹងដីកាចាប់ខ្លួនលោក យូន ក្រោមហេតុផលនៃការបះបោរជុំវិញការចេញច្បាប់អាជ្ញាសឹកប្រធានសន្តិសុខរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក ផាក ជុងជុន បានលើកឡើងពីការជជែកដេញដោលជុំវិញដីកានេះថា មានហេតុផលមិនគ្រប់គ្រាន់។

លោកបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖«សូមកុំប្រមាថមើលងាយសេវាសន្តិសុខប្រធានាធិបតីអី[…] ព្រោះវាបានផ្តល់នូវសន្តិសុខដល់ប្រធានាធិបតីទាំងអស់អស់រយៈពេល៦០ឆ្នាំហើយ ដោយមិនគិតពីទំនាក់ទំនងនយោបាយ»។

ទន្ទឹមគ្នានេះ មេធាវីរបស់លោក យូន បានដាក់ពាកបណ្តឹងថា ដីកាចាប់ខ្លួននេះគឺខុសច្បាប់និងមិនត្រឹមត្រូវ។ យ៉ាងណា តុលាការរដ្ឋធានីសេអ៊ូលបានច្រានចោលពាក្យបណ្តឹងនេះ។ ជាក់ស្តែង មេធាវីរបស់លោក យូន គឺលោក សឹក ដុងហឿន (Seok Dong-hyeon) បានលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖«ការវិនិច្ឆ័យភាពស្របច្បាប់នៃការបកស្រាយផ្លូវច្បាប់ និងការអនុវត្តច្បាប់ណាមួយគឺជារឿងពិបាក។ ប្រសិនបើមានកំហុសក្នុងភាពស្របច្បាប់នៃការអនុវត្តច្បាប់ប្រឆាំងនឹងប្រធានាធិបតីដែលកំពុងកាន់អំណាច នោះវានឹងក្លាយជាបញ្ហាធំ»។

មេធាវីរូបនេះបានបន្ថែមថា ដីកានេះគឺមិនស្របតាមរដ្ឋធម្មនុញ្ញ ដោយសារតែកម្លាំងប្រឆាំងអំពើពុករលួយដែលដឹកនាំការស៊ើបអង្កេតឧក្រិដ្ឋកម្មមិនមានសិទ្ធិអំណាចក្រោមច្បាប់របស់កូរ៉េខាងត្បូងក្នុងការស៊ើបអង្កេតករណីណាមួយដែលពាក់ព័ន្ធនឹងការចោទប្រកាន់កុប្បកម្មនោះទេ។

ជម្លោះលើដីកានេះបានកើតឡើងស្របពេលដែលបាតុកម្មដោយក្រុមបាតុកររាប់ពាន់នាក់នៅជិតលំនៅឋានផ្លូវការរបស់លោក យូន ធ្វើឡើងក្រោមព្រិលធ្លាក់ខ្លាំងក្នុងរដ្ឋធានីសេអ៊ូល ជាមួយនឹងការប្រមូលផ្តុំមួយចំនួនទាមទារឱ្យចាប់ខ្លួនគាត់។ ក្រុមបាតុករមួយចំនួនបានប្រមូលផ្តុំគ្នាពេញមួយយប់នៅក្នុងទីក្រុងសេអ៊ូល ដែលសីតុណ្ហភាពបានធ្លាក់ចុះក្រោមដក៥អង្សាសេ។ ព្រិល ធ្លាក់មានកម្រាស់ជាង៦សង់ទីម៉ែត្រនៅ តំបន់ មួយ ចំនួន ដែល ជំរុញ ឱ្យ មាន ការ ព្រមាន។ បាតុកម្មស្រដៀងគ្នាកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ប៉ូលីសបានឃុំខ្លួនបាតុករពីរនាក់ដែលត្រូវបានចោទប្រកាន់ពីបទរំលោភបំពានលើមន្ត្រីប៉ូលីស។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់រាយការណ៍ការថា មន្ត្រីសន្តិសុខបានដំឡើងលួសបន្លានៅខាងក្នុងបរិវេណ និងបង្កើតរបាំងដោយប្រើឡានក្រុងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន។

គួរបញ្ជាក់ថា លោក យូន បានក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងដែលកំពុងកាន់អំណាចដំបូងគេ ដែលប្រឈមមុខនឹងការចាប់ខ្លួនជុំវិញការប៉ុនប៉ងក្នុងការប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ខែធ្នូឆ្នាំ២០២៤ ដែលបង្កឱ្យមានភាពវឹកវរផ្នែកនយោបាយនៅក្នុងសេដ្ឋកិច្ចធំបំផុតទីបួនរបស់អាស៊ី និងជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាម៉េរិក៕

អត្ថបទដែលជាប់ទាក់ទង