**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី៖ រាជរដ្ឋាភិបាល បាននិងកំពុងខំប្រឹងប្រែងប្តូរផ្តាច់ទោះក្នុងតម្លៃណាក៏ដោយ ការពារសុខសន្តិភាពឱ្យខានតែបាន

ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពាមជរ ខេត្តព្រៃវែង បានលើកឡើងថា រាជរដ្ឋាភិបាល ក៏ដូចជាយើងទាំងអស់គ្នា បាននិងកំពុងខំប្រឹងប្រែងប្តូរផ្តាច់ទោះក្នុងតម្លៃណាក៏ដោយ ការពារសុខសន្តិភាពឱ្យខានតែបាន តែពួកប្រឆាំងនៅក្រៅប្រទេសមួយក្តាប់តូច នៅតែបន្តចលនារបស់ពួកគេ ក្នុងបំណងបង្ករភាពវឹកវរក្នុងសង្គម និងមានចេតនាផ្ដួលរំលំរាជរដ្ឋាភិបាលជានិច្ច ដែលកិច្ចការនេះ យើងត្រូវប្រឈម ដោះស្រាយ និងឆ្លើយតបបានទាន់ពេលវេលា។

ការលើកឡើងបែបនេះរបស់ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី ធ្វើឡើងក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជ័យជម្នះ ៧មករា ជួបសំណេះសំណាលជាមួយជ័យលាភី ទូកង លេខ១ លេខ២ និងលេខ៣ និងសំណេះសំណាលជាមួយសិស្សទទួលបាននិទ្ទេស A និងនិទ្ទេស B នៅស្រុកពាមជរ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥នេះ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី សូមឱ្យយុវជនយើងទាំងអស់ ត្រូវសិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រ និងដំណើរឆ្លងកាត់ដ៏វែងឆ្ងាយរបស់កម្ពុជា ដើម្បីប្អូនៗ និងក្មួយៗ អាចធ្វើការសម្រេចចិត្តបានយ៉ាងត្រឹមត្រូវក្នុងការជួយអភិវឌ្ឍន៍សង្គម និងគ្រួសាររបស់យើងទាំងអស់គ្នា សម្រាប់រយៈពេលយូរអង្វែងទៅមុខ។ យើង ត្រូវរៀនហាត់ពត់ចិត្តគំនិតរបស់យើងតាមគំរូវីរភាពរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលលោកហ៊ាន ទទួលខុសត្រូវចំពោះជោគវាសនារបស់ប្រទេសជាតិ មានទឹកចិត្តស្នេហាជាតិ និងស្រឡាញ់ប្រជាជន។ ហេតុនេះ ឯកឧត្តមរដ្ឋមន្ត្រី សូមឱ្យស្មាតីនេះ រស់នៅស្ថិតស្ថេរជាមួយមន្ត្រីគណបក្សគ្រប់ថ្នាក់ និងយុវជនកម្ពុជារបស់យើង។

ដោយឡែក ការគិតគូរដល់ប្រជាពលរដ្ឋដែលជួបការលំបាក ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា យើងបន្តជួយដល់ការងារគាំពារសង្គមនានា ដែលចុងក្រោយនេះ យើងបានដាក់ឱ្យដំណើរការកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារនៅខែមេសាឆ្នាំ២០២៤ ក្រោយពីយើងបានបិទបញ្ចប់កម្មវិធីប្រយុទ្ធនឹងជំងឺកូវីដ-១៩។ កម្មវិធីជាតិជំនួយក្នុងកញ្ចប់គ្រួសារ បានផ្តោតការយកចិត្តទុកដាក់គិតគូរដល់មាតាទារក ការខ្វះអាហារូបត្ថម្ភ ការសិក្សារៀនសូត្ររបស់កុមារនិងសិស្ស ការជួយដល់ ជនមានពិការភាព ជនចាស់ជរាអាយុលើសពី៦០ឆ្នាំ អ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ នៃគ្រួសារក្រីក្រនៅតាម មូលដ្ឋាន និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនដើម្បីទទួលបានការងារល្អជាដើម ៕ 

អត្ថបទដែលជាប់ទាក់ទង