**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី

ប្រធានាធិបតីកូរ៉េខាងត្បូង ផ្ញើលិខិតមួយទៅកាន់អ្នកគាំទ្រ ដោយនិយាយថាលោកនឹង «តស៊ូដល់ទីបំផុត»

សេអ៊ូល៖ មេធាវីម្នាក់ បាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី២ ខែមករានេះថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានផ្ញើលិខិតមួយទៅកាន់អ្នកគាំទ្រ ដោយនិយាយថាលោកនឹង «តស៊ូដល់ទីបំផុត» ខណៈកំពុងប្រឈមចំពោះដីការចាប់ខ្លួន ជុំវិញការប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹកកាលពីខែធ្នូ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក​ Yoon បានសរសេរលិខិតនេះកាលពីល្ងាចថ្ងៃពុធ ទៅឱ្យអ្នកគាំទ្រប្រហែលរាប់រយនាក់ដែលប្រមូលផ្តុំគ្នា នៅជិតលំនៅដ្ឋានរបស់លោក ដោយលើកឡើងថា «ខ្ញុំកំពុងមើលការផ្សាយបន្តផ្ទាល់នៅលើ YouTube ពីការខិតខំប្រឹងប្រែងដែលអ្នកទាំងអស់គ្នាកំពុងធ្វើ។ ​ខ្ញុំ​នឹង​តស៊ូ​ដល់​ទីបំផុត​ ដើម្បី​ការពារ​ប្រទេស​នេះ​ជាមួយ​អ្នក​»​។

គណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងមានសំឡេងភាគច្រើននៅក្នុងសភា និងបានដឹកនាំការចោទប្រកាន់ លោក Yoon កាលពីថ្ងៃទី១៤ ខែធ្នូ ចាត់ទុកលិខិតរបស់ លោក Yoon ថាជាការប្តេជ្ញាចិត្តមិនបញ្ចប់ការបះបោរ។ អ្នកនាំពាក្យរបស់គណបក្ស គូសបញ្ជាក់ថា «ការព្យាយាមធ្វើកុបកម្មមិនគ្រប់គ្រាន់ទេ ឥឡូវនេះគាត់ (លោកYoon) កំពុងញុះញង់អ្នកគាំទ្រ ឱ្យប៉ះទង្គិចគ្នាខ្លាំង»។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន តុលាការមួយនៅក្នុងទីក្រុងសេអ៊ូល បានបង្គាប់ឱ្យចាប់ខ្លួន លោក Yoon ហើយនេះគឺជាលើកដំបូងបំផុត ដែលតុលាការចេញដីកាចាប់ខ្លួន ប្រធានាធិបតីកូរ៉េខាងត្បូងម្នាក់កំពុងកាន់អំណាច។ លោក Yoon កំពុងប្រឈមមុខការស៊ើបអង្កេតពីបទល្មើស ព្រហ្មទណ្ឌពាក់ព័ន្ធនឹងការចោទប្រកាន់ថា រូបលោកជាមេដឹកនាំនៃសកម្មភាពបះបោរមួយ តាមរយៈការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹក៕

អត្ថបទដែលជាប់ទាក់ទង