**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ប្រធានាធិបតីអ៊ីរ៉ង់ នឹងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ីបានរាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian នឹងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូ នៅថ្ងៃទី១៧ ខែមករា។

លោក Pezeshkian និងសមភាគីរុស្ស៊ី លោក Vladimir Putin ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រក្នុងអំឡុងពេលទស្សនកិច្ច។

RIA បានប្រកាសដំណើរទស្សនកិច្ចនាពេលខាងមុខនេះនៅថ្ងៃព្រហស្បតិ៍ ដោយលើកឡើងពីឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅរុស្ស៊ី លោក Kazem Jalali។

លោក Pezeshkian បានធ្វើដំណើរចុងក្រោយទៅកាន់ប្រទេសរុស្ស៊ីក្នុងខែតុលា ដើម្បីចូលរួមកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Kazan។

វិមានក្រឹមឡាំងបានឲ្យដឹងនៅពេលនោះថា ទំនាក់ទំនងរវាងអ៊ីរ៉ង់ និងរុស្ស៊ី កំពុងកើនឡើង ហើយថាពួកគេនឹងឈានដល់កម្រិតនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នាពេលអនាគត។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានឲ្យដឹងកាលពីចុងខែតុលាថា សន្ធិសញ្ញាកំណត់ភាពជាដៃគូនេះកំពុងត្រូវបានរៀបចំ ហើយវានឹងអនុញ្ញាតឱ្យកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធក្នុងវិស័យការពារជាតិ រវាងទីក្រុងម៉ូស្គូ និងទីក្រុងតេអេរ៉ង់។

អាមេរិក និងសម្ព័ន្ធមិត្តបានចោទប្រកាន់អ៊ីរ៉ង់ថា ជាអ្នកផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក មីស៊ីល និងសមាសធាតុពាក់ព័ន្ធដល់យោធារុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងជម្លោះអ៊ុយក្រែន ហើយបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនជាច្រើន ដែលសន្មតថាពាក់ព័ន្ធនឹងបំពង់បង្ហូរអាវុធ។ ទីក្រុងមូស្គូ និងក្រុងតេអេរ៉ង់ទទូចថា គ្មានការផ្ទេរអាវុធបែបនេះកើតឡើងទេ។

លោក Putin និងលោក Pezeshkian បានពិភាក្សាគ្នាតាមទូរស័ព្ទនៅដើមខែនេះ ខណៈកងកម្លាំងជីហាដបានឈានទៅកាន់រដ្ឋធានី Damascus ប្រទេសស៊ីរី។ ខណៈពេលដែលរុស្ស៊ី និងអ៊ីរ៉ង់ គឺជាសម្ព័ន្ធមិត្តរបស់អតីតប្រធានាធិបតីស៊ីរី លោក Bashar Assad គ្មានប្រទេសណាមួយជ្រើសរើសធ្វើអន្តរាគមន៍ឡើយ នៅពេលដែលវាច្បាស់ថាលោក Assad គ្រោងនឹងចុះចាញ់អំណាចដោយសន្តិវិធី និងចាកចេញពីប្រទេស។

ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីទទួលបន្ទុកដឹកជញ្ជូន លោក Vitaly Savelyev បានជួបជាមួយលោក Pezeshkian ក្នុងទីក្រុង Tehran កាលពីដើមសប្តាហ៍នេះ។

ភាគីទាំងពីរបានពិភាក្សាគ្នាអំពីគម្រោងផ្លូវដែក Rasht-Astara ដែលនៅពេលបញ្ចប់នឹងតភ្ជាប់ខ្សែរថភ្លើងដែលមានស្រាប់ក្នុងប្រទេស Azerbaijan អ៊ីរ៉ង់ រុស្ស៊ី និងឥណ្ឌា។

អត្ថបទដែលជាប់ទាក់ទង