**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស**សម្តេចតេជោ អញ្ជើញសំណេះសំណាល និងចែកអំណោយជូនជនភៀសសឹកជាង ៣ពាន់នាក់ ស្នាក់នៅមជ្ឈមណ្ឌលជនភៀសសឹកនៅភូមិ-ឃុំស្លក្រាម ស្រុកស្វាយចេក**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទៅទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅឥណ្ឌូណេស៊ី**វិចារណកថា៖ ដំណើរអន្តរកាលបៃតងរបស់កម្ពុជា មិនមែនជាការប្តេជ្ញាចិត្តតែលើក្រដាស ប៉ុន្តែជាសកម្មភាពជាក់ស្តែង**សម្តេចតេជោ ណែនាំអាជ្ញាធរចាត់វិធានការលើអ្នកនាំទំនិញចូលមកដោយខុសច្បាប់ និងរឹបអូសទ្រព្យសម្បត្តិ ឱ្យទៅរែកដីធ្វើលេណដ្ឋាន**សម្តេចតេជោ៖ ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ**សម្តេចតេជោ៖ ដោយសារការជឿទុកចិត្តគេពេក ទើបមិនបានត្រៀមខ្លួនសម្រាប់ការធ្វើសង្គ្រាមណាមួយនោះទេ ហើយ**សម្តេចតេជោ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម នៅស្រុកស្វាយចេកថា «ភូមិរង់ចាំ»**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី

រាជរដ្ឋាភិបាលសម្រេចបង្កើត ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសទីម័រឡេស្ដេ ដែលមាននិវេសនដ្ឋាន នៅទីក្រុងឌីលី

 

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតស្ថានឯកអគ្គរាជទូតប្រចាំរដ្ឋធានីឌីលី ប្រទេសទីម័រខាងកើត ឬទីម័រឡេស្តេ។ អនុក្រឹត្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ កំណត់ថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅទីម័រខាងកើត មានឯកអគ្គរាជទូត១រូប ជាប្រធានបេសកកម្ម ហើយមន្ត្រីផ្នែកការទូត មន្ត្រីបច្ចេកទេស និងបុគ្គលិកសេវា នឹងត្រូវកំណត់តាមតម្រូវការជាក់ស្តែង។

ប្រធានាធិបតីទីម័រខាងកើត ជួបពិភាក្សាគ្នាលើទឹកដីសហរដ្ឋអាម៉េរិក ពេលទៅចូលរួមកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ កាលពីខែកញ្ញា ឆ្នាំ២០២៣។

ប្រទេសក្នុងតំបន់អាស៊ាន បានឱ្យដឹងថា កម្ពុជាគាំទ្រយ៉ាងខ្លាំងចំពោះការទទួលយកទីម័រខាងកើត ចូលជាសមាជិកទី១១របស់អាស៊ាន។ កន្លងមក កម្ពុជាតែងជំរុញ និងស្នើឱ្យអាស៊ានទទួលយកទីម័រខាងកើតជាសមាជិកពេញសិទ្ធិ និងជាផ្លូវឱ្យបានឆាប់ ហើយទីម័រខាងកើត ក៏ធ្លាប់អរគុណកម្ពុជា ចំពោះការគាំទ្រនេះ។ ទីម័រខាងកើត ក៏ជាប្រទេសដែលស្ថិតក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬអាស៊ានដែរ។

កាលពីឆ្នាំ២០១១ ទីម័រខាងកើត បានដាក់ពាក្យសុំចូលជាសមាជិកអាស៊ាន ហើយដល់ឆ្នាំ២០២២ មេដឹកនាំអាស៊ាន បានសម្រេចជាគោលការណ៍ក្នុងការទទួលយកទីម័រខាងកើត ជាសមាជិកទី១១ ប៉ុន្តែមកដល់បច្ចុប្បន្ន ទីម័រខាងកើត នៅមិនទាន់ក្លាយជាសមាជិកពេញសិទ្ធិ និងជាផ្លូវរបស់អាស៊ាននោះទេ។ បច្ចុប្បន្ន ឋានៈទីម័រខាងកើតក្នុងអាស៊ាន គឺជាសមាជិកសង្កេតការណ៍។

ក្នុងឋានៈជាសមាជិកសង្កេតការណ៍នេះ ទីម័រខាងកើត មានសិទ្ធិចូលរួមក្នុងកិច្ចប្រជុំនានារបស់អាស៊ាន ប៉ុន្តែពុំមានសិទ្ធិបោះឆ្នោតលើសេចក្តីសម្រេចណាមួយ ដូចសមាជិកពេញសិទ្ធិទាំង១០ប្រទេសរបស់អាស៊ានឡើយ ៕

អត្ថបទដែលជាប់ទាក់ទង