**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

អភិបាលខេត្តព្រះសីហនុ ណែនាំឲ្យក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវទេសចរតាមនាវា តាមជើងហោះហើរ និងតាមផ្លូវផ្សេងទៀត យកចិត្តទុកដាក់ផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ និងតំបន់កម្សាន្តនានាក្នុងខេត្ត ទៅដល់ពិភពលោក

ភ្នំពេញ៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយករដ្ឋបាលខេត្ត លោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព ប្រធានសមាគមន៍សណ្ឋាគារ និងក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវទេសចរណ៍។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍បើកកិច្ចប្រជុំ ជំរុញការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តព្រះសីហនុ ដើម្បីរិះរកវិធីឱ្យភ្ញៀវស្នាក់នៅខេត្តព្រះសីហនុបានយូរ យើងធ្វើការពិភាក្សារកចន្លោះប្រហោងខ្វះខាត ក្នុងការចូលរួមកែលម្អ ពិសេសក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវទេសចរតាមនាវា ជំរុញផ្សព្វផ្សាយពីវិស័យទេសចរណ៍សំខាន់ៗរបស់ខេត្តដល់ភ្ញៀវទេសចរឱ្យបានទូលំទូលាយស្តីអំពីវប្បធម៌ អរិយធម៌នៅតាមក្រុង ស្រុក នៃខេត្តព្រះសីហនុ។ ជំរុញកែលម្អគោលដៅសម្រាប់ការផ្សព្វផ្សាយ ដើម្បីចាប់ដៃគូរសម្រួលក្នុងការដឹកជញ្ជូនភ្ញៀវ រុញច្រានតំបន់ទេសចរណ៍នៅក្នុងខេត្តព្រះសីហនុ ឱ្យបានផុលផុសបន្ថែមទៀត ដូច្នេះក្រុង ស្រុក នីមួយៗត្រូវរៀបចំផ្សព្វផ្សាយតំបន់ទេសចរណ៍របស់ខ្លួន ដើម្បីដាក់បង្ហាញផ្សព្វផ្សាយឱ្យបានទូលំទូលាយសម្រាប់ភ្ញៀវទេសចរអន្តរជាតិ ពិសេសភ្ញៀវទេសចរតាមនាវា និងតាមជើងយន្តហោះ ដើម្បីឱ្យពួកគាត់ស្នាក់នៅបានយូរក្នុងខេត្តព្រះសីហនុ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំដល់ក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវទេសចរតាមនាវា ក៏ដូចជាការដឹកជញ្ជូនភ្ញៀវទេសចរតាមជើងហោះហើរ និងតាមផ្លូវផ្សេងទៀត ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយអំពីវប្បធម៌ អរិយធម៌ និងតំបន់កម្សាន្តនានាក្នុងខេត្តទៅដល់ពិភពលោក ទន្ទឹមនោះរៀបចំអំពីវប្បធម៌មានដូចជាការសម្តែងសិល្បៈ ពិព័រណ៌ផលិតផលវប្បធម៌ ស្វែងយល់ពីសម្បត្តិបតិកភណ្ឌជាតិ វត្ថុអនុស្សាវរីយនានា ម្យ៉ាងទៀតការស្វាគមន៍ទទួលរាក់ទាក់ជាកត្តាសំខាន់មួយក្នុងការទាក់ទាញភ្ញៀវមកកាន់ខេត្តព្រះសីហនុរបស់យើង។

តាមរបាយការណ៍ពីអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ នាពេលបច្ចុប្បន្ន បានទទួលជើងហោះហើរចំនួន៤ ក្នុងនោះក្នុងស្រុកមានមួយ ១.ព្រះសីហនុ សៀមរាម ២.វៀតណាម ព្រះសីហនុ ៣.ម៉ាឡេស៊ី ព្រះសីហនុ ៤.ការហ្សាក់ស្ថាន ព្រះសីហនុ សម្រាប់ចំនួនជើងហោះហើរសម្រាប់ពីខែវិច្ឆិកា រហូតដល់ខែធ្នូ ឆ្នាំ២០២៤ មានការកើនឡើងគួរឱ្យគាត់សម្គាល់ សង្ឃឹមថា នៅឆ្នាំ២០២៥ខាងមុខនេះ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុទទួលជើងហោះហើរពីបរទេស និងមានភ្ញៀវទេសចរមានការកើនឡើងជាបន្តបន្ទាប់ជាក់ជាមិនខាន៕

អត្ថបទដែលជាប់ទាក់ទង