**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

អាម៉េរិក អង់គ្លេស និងសហភាពអឺរ៉ុប រិះគន់តុលាការយោធាប៉ាគីស្ថាន ជុំវិញការកាត់ទោសជនស៊ីវិល  ពាក់ព័ន្ធនឹងការវាយប្រហារលើទីតាំងយោធាក្នុងឆ្នាំ២០២៣

វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប បានរិះគន់តុលាការយោធាប៉ាគីស្ថាន កាលពីថ្ងៃចន្ទទី២៣ធ្នូ ជុំវិញការកាត់ទោសជនស៊ីវិល ២៥នាក់ ពាក់ព័ន្ធនឹងការវាយប្រហារលើទីតាំងយោធាក្នុងឆ្នាំ២០២៣ បន្ទាប់ពីការចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក អ៊ីមរ៉ែន ខាន់ ដែលជាប់ពន្ធនាគារ។

ជនស៊ីវិលត្រូវបានកាត់ទោសដោយតុលាការយោធាប៉ាគីស្ថាន ពី២ទៅ១០ឆ្នាំនៅក្នុងសេចក្ដីសម្រេចដែលបញ្ជាក់ពីការព្រួយបារម្ភ ក្នុងចំណោមអ្នកគាំទ្ររបស់លោក ខាន់ ដែលថាតុលាការយោធានឹងដើរតួនាទីធំជាងនៅក្នុងករណីទាក់ទងនឹងអតីតមេដឹកនាំ។ ក្រសួងការបរទេសអាម៉េរិក អះអាងថា រដ្ឋធានីវ៉ាស៊ីនតោនបង្ហាញក្ដីព្រួយបារម្ភយ៉ាងខ្លាំង ដែលជនស៊ីវិលប៉ាគីស្ថានត្រូវបានកាត់ទោសដោយតុលាការយោធា សម្រាប់ការជាប់ពាក់ព័ន្ធរបស់ពួកគេក្នុងការតវ៉ានៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣។

ទន្ទឹមគ្នានេះ ការិយាល័យបរទេសរបស់រដ្ឋាភិបាលអង់គ្លេសបន្ថែមថា៖«ការកាត់ទោសជនស៊ីវិលនៅក្នុងតុលាការយោធា ខ្វះតម្លាភាព ខ្វះការត្រួតពិនិត្យឯករាជ្យ និងធ្វើឱ្យខូចសិទ្ធិក្នុងការកាត់ក្ដីដោយយុត្តិធម៌»។

លើសពីនេះ សហភាពអឺរ៉ុប បានចោទប្រកាន់ថា ការកាត់ទោសនេះ គឺមិនស្របនឹងកាតព្វកិច្ចដែលប៉ាគីស្ថានបានអនុវត្តក្រោមកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនោះទេ។

អ្នកគាំទ្រអតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក ខាន់ បានវាយប្រហារទីតាំងយោធាដើម្បីតវ៉ាការចាប់ខ្លួនលោក ខាន់ ដោយទាហានប៉ារ៉ា ខណៈលោក ខាន់ ត្រូវបានចោទប្រកាន់ដោយតុលាការប្រឆាំងអំពើភេរវកម្ម។ បន្ទាប់ពីការចាប់ខ្លួនរបស់លោកនៅក្នុងខែឧសភា ឆ្នាំ២០២៣ លោក ខាន់ ត្រូវបានដោះលែងមួយរយៈខ្លី មុនពេលត្រូវបានចាប់ខ្លួនម្ដងទៀតនៅក្នុងខែសីហាឆ្នាំនោះ ហើយលោកបានជាប់គុកចាប់តាំងពីពេលនោះមក។

លោកបានប្រឈមមុខនឹងករណីជាច្រើន ចាប់តាំងពីលោកត្រូវបានដកចេញពីតំណែងជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ២០២២ បន្ទាប់មកលោកបានចាប់ផ្តើមចលនាតវ៉ាប្រឆាំងនឹងក្រុមចម្រុះនៃគូប្រជែងរបស់លោក ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក សេបាស ហ្សារីហ្វ (Shehbaz Sharif)។

សូមរំឭកថា លោក ខាន់ បានប្រតិកម្មថា ករណីដក សិទ្ធិ លោក មិន ឱ្យ ចូល រួម ការ បោះ ឆ្នោត ឆ្នាំ២០២៤ គឺ ជា រឿង នយោបាយ។ មែនទែនទៅ លោកមានជម្លោះជាមួយយោធាប៉ាគីស្ថាន ដោយលោកបានស្តីបន្ទោសចំពោះការបណ្តេញលោកចេញពីតំណែង។ ជុំវិញបញ្ហានេះ ក្រុម ការងារ សិទ្ធិ មនុស្ស របស់ អង្គការ សហ ប្រជាជាតិ បានលើកឡើង ថា ការ ឃុំ ខ្លួន លោក ខាន់ រំលោភ ច្បាប់ អន្តរជាតិ ប៉ុន្តែរបបយោធាបដិសេធការជ្រៀតជ្រែកផ្នែកនយោបាយ៕

អត្ថបទដែលជាប់ទាក់ទង