**អភិបាលខេត្តកណ្ដាល ដាក់បទបញ្ជាដល់អាជ្ញាធរក្រុង-ស្រុក បន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដើម្បីបោសសម្អាត Online Scams ឱ្យអស់ពីមូលដ្ឋាន**ប្រធានាធិបតីកូរ៉េខាងត្បូង៖ យើងមិនគួរបោះបង់គោលដៅរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើងនោះទេ**តម្លៃប្រេងឆៅ កើនឡើងជាង ៥ភាគរយ បន្ទាប់ពីអ៉ីរ៉ង់ និងអ៉ីស្រាអែលបើកវាយប្រហារជាថ្មី**ក្រុម Houthi បាញ់មីស៉ីលលើអ៉ីស្រាអែល និងហាមប្រាមអ៉ីស្រាអែល ពីការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហម**អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងអាចបើកឡើងវិញបាន ប៉ុន្តែស្ថិតក្រោមលក្ខខណ្ឌថ្មី កំណត់ដោយអ៉ីរ៉ង់ និងអូម៉ង់ រួមទាំងការយកថ្លៃសេវាឆ្លងកាត់**កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ**ឯកអគ្គរដ្ឋទូតឡាវ ប្តេជ្ញានឹងជំរុញឱ្យប្រជាជនឡាវមកទស្សនាកម្ពុជាឱ្យបានច្រើន**រដ្ឋមន្រ្តីបរិស្ថាន៖ ការប្រើប្រាស់យានយន្តអគ្គិសនីចូលរួមចំណែកដល់កិច្ចគាំពារបរិស្ថាននិងកាត់បន្ថយការប្រែប្រួលអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា លើកទឹកចិត្តអង្គការកុមារកម្ពុជារីករាយ បន្តបេសកកម្មជួយកុមារក្រីក្រ និងងាយរងគ្រោះ**កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង**អូស្ត្រាលី ផ្តល់​ហិរញ្ញប្បទាន ១.៥ លានដុល្លារអូស្រ្តាលី ដើម្បីគាំទ្រការ​ស្តារឡើងវិញ​ និងសកម្មភាពមីននៅតាមសហគមន៍ដែលរងផលប៉ះពាល់តាមព្រំដែនរបស់កម្ពុជា​ តាម​រយៈ​គម្រោង​បោសសម្អាត​មីន​ដេីម្បី​លទ្ធផល​**លោក Xi Jinping ចុះផ្សាយអត្ថបទលើប្រព័ន្ធសារព័ត៌មានកូរ៉េខាងជើង**សង្គមស៊ីវិលកម្ពុជា-ចិន បន្តពង្រឹងស្ពានមិត្តភាពប្រជាជន និងប្រជាជន តាមរយៈដំណើរទស្សនកិច្ចសិក្សា នៅប្រទេសចិន**នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ពាក់ព័ន្ធករណីហិង្សា នៅខណ្ឌមានជ័យ**ឯកឧត្តម ទេព អស្នារិទ្ធ៖ សូមយុវសិស្សទាំងអស់ប្រើឧបករណ៍វៃឆ្លាតក្នុងដៃប្រកបដោយការទទួលខុសត្រូវ និងប្រែក្លាយខ្លួនជាភ្នាក់ងារសុវត្ថិភាពព័ត៌មានរបស់សង្គមកម្ពុជា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ

អភិបាលខេត្តរតនគិរី៖ ក្មួយៗសិស្សានុសិស្ស បានប្រឡងជាប់និទ្ទេស A គឺជាធនធានមនុស្សដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាល ជាមួយសិស្សានុសិស្ស ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស A ចំនួន ៩នាក់ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នាសម័យប្រឡង កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤។

ការជួបសំណេះសំណាលនេះ ធ្វើឡើងនៅសាលប្រជុំអគារ A សាលាខេត្ត ដោយការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រី ប្រធានអនុប្រធានមន្ទីរមួយចំនួន ព្រមមាតាបិតា អាណាព្យាបាលសិស្សជាប់និទ្ទេស A ទាំង៩រូបផងដែរ។

ក្នុងឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះជ័យលាភីទាំង៩រូប ដោយ ឯកឧត្តមបានចាត់ទុកក្មួយៗសិស្សានុសិស្សដែលបានប្រឡងជាប់និទ្ទេស A ទាំងអស់គ្នានេះ គឺជាធនធានមនុស្សមួយដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា និងជាសសរទ្រូងសម្រាប់ប្រទេសជាតិ។ ដូច្នេះក្មួយៗត្រូវខិតខំសិក្សារៀនសូត្រ លើជំនាញឯកទេស ដែលខ្លួនចង់សិក្សាឲ្យកាន់តែខ្លាំងឡើងបន្ថែមទៀត ធ្វើយ៉ាងណាជួយអភិវឌ្ឍន៍ប្រទេសជាតិ និងក្រុមគ្រួសាររបស់ខ្លួនកាន់តែរីកចម្រើនទៅមុខជាលំដាប់។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ប្រទេសជាតិមានសន្តិភាព ក្រោមការដឹកនាំប្រកបដោយភាពដ៍ឈ្លៀសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលសម្តេចខិតខំស្វែងរក សន្តិភាពជូនប្រទេសជាតិ និងក្រោមការដឹកនាំបន្តរបស់សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង លើវិស័យអប់រំ ជាក់ស្តែងសម្តេច បានណែនាំឲ្យក្រសួងអប់រំដាក់ចេញនូវកម្មវិធីអប់រំធ្វើយ៉ាងណាកសាងធនធានមនុស្ស ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្នុងយុគសម័យឌីជីថល។

នៅក្នុងឱកាសនេះ ឯកឧត្តម ញ៉ែម សំអឿន បានផ្តល់ជូនរង្វាន់លើកទឹកចិត្តដល់ក្មួយៗទាំង៩នាក់ក្នុងម្នាក់ៗ ទទួលបាន៖ កុំព្យូទ័រយួរដៃគ្រឿង និងថវិកា ៣០ម៉ឺនរៀល, ជូនវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ២លានរៀល, ជូនវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី ៥០ម៉ឺនរៀល, ជូនវិទ្យាល័យសោមធំ ៥០មុឺនរៀល និងមជ្ឈមណ្ឌល់គ្រូយើង ៥០ម៉ឺនរៀលផងដែរ។

សូមរំលឹកថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជាកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ឆ្នាំសិក្សា២០២៣-២០២៤ ខេត្តរតនគិរីមានបេក្ខជនមកប្រឡងចំនួន ១,៦៨៨នាក់ ស្រី ៨៥៥នាក់ ប្រឡងជាប់ជាស្ថាពរចំនួន ១,៣៨០នាក់ ស្រី ៧២៣នាក់ ក្នុងនោះប្រឡងជាប់គិតជាមធ្យមភាគ ៨១.៧៥% ស្រី ៨៤. ៥៦%។ សិស្សប្រឡងជាប់ និទ្ទេស A ចំនួន ៩នាក់ ស្រី ៥នាក់, និទ្ទេស B ចំនួន ៩៣នាក់ ស្រី ៥៣នាក់, និទ្ទេស C ចំនួន ៣០៧នាក់ ស្រី ១៧៥នាក់, និទ្ទេស D ចំនួន ៥២៦នាក់ ស្រី ២៩១នាក់, និងនិទ្ទេស E ចំនួន ៤៤៥នាក់ ស្រី ១៩៩នាក់ ៕

អត្ថបទដែលជាប់ទាក់ទង